Americanmilitarynews-
អតីតប្រធានាធិបតី Donald Trump កំពុងថ្លឹងថ្លែងចំពោះភាពតានតឹង ដែលកំពុងបន្តនៅព្រំប្រទល់អ៊ុយក្រែននិងរុស្សី និងបានព្រមានប្រធានាធិបតីរុស្សី Vladimir Putin កុំឲ្យឆ្លៀតកេងចំណេញក្នុងពេលដែលអាមេរិកចុះខ្សោយក្នុងអម្លុងពេលដែលលោកប្រធានាធិបតី Joe- Biden កំពុងនៅក្នុងអំណាច។ កាលពីថ្ងៃសុក្រពេលដែលធ្វើបទសម្ភាន៍ជាមួយ Fox News សមាជិកព្រឹទ្ធសភា Lindsey Graham មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina បានបញ្ចេញឲ្យដឹងពីការសន្ទនារបស់លោកជាមួយនឹង Trump, ដើរតួក្នុងនាមជាអ្នកនាំពាក្យឲ្យ Trump, Graham បានពាំនាំនូវការព្រមានចំពោះ putin កុំឲ្យឈ្លានពានអ៊ុយក្រែន។
លោកបានបន្ថែមទៀតថា ការឈ្លានពានអ៊ុយក្រែនវាជារឿងសាមញ្ញ ព្រោះលោកមើលឃើញថាសហរដ្ឋអាមេរិកបានបង្ហាញនូវភាពទន់ខ្សោយក្រមការដឹកនាំរបស់ Biden នៅក្នុងក្រសែភ្នែករបស់ Putin ហើយវាបានបង្ហាញនូវឱកាសដើម្បីធ្វើការវាយប្រហារ។ “ Putin ដឹងច្បាស់ថានៅក្រោមការដឹកនាំរបស់ Biden លោកអាចឈ្លានពានអ៊ុយក្រែនហើយចាប់វា” Graham និយាយ “គាត់ដឹងច្បាស់ថានៅក្រោមការដឹកនាំរបស់ Trump គាត់មិនអាចឈ្លានពានអ៊ុយក្រែនហើយយកវាបានទេ”។ ប៉ុន្តែនេះគឺជាអ្វីដែល Trump បាននិយាយមកកាន់ខ្ញុំថ្ងៃនេះ “ Putin បានដឹងថា Biden ខ្សោយ ប៉ុន្តែគាតមិនបានដឹងថា Biden នឹងមិនបាននៅហួសពីឆ្នាំ២០២៤ទេ” ។
Graham បានបន្តទៀតថា “ដូច្នេះលោកប្រធានាធិបតី Trump បាននិយាយក្នុងថ្ងៃនេះថា បើសិនជាពួកគេឈ្លានពានអ៊ុយក្រែន រុស្សីមិនអាចធ្វើឲ្យអនាគតប្រធានាធិបតីនឹងមានទំនាក់ទំនងល្អជាមួយរុស្សីបានទេ ដែលជារឿងដែលខ្ញុំយលថាជាការសង្កេតដ៏ឆ្លាតវៃមួយ”។ Graham បាននិយាយថា លោកនិងលោក Trump បានជជែកពីស្ថានការណ៍នៅតាមព្រំប្រទល់អ៊ុយក្រែន ដែលមានកងទ័ពរុស្សីប្រហែល ១០០,០០០នាក់បានប្រមូលផ្តុំ។ លោកនិងTrump បានយល់ព្រមថា Biden បានគ្រប់គ្រងស្ថានការណ៍នៅអ៊ុយក្រែនមិនបានល្អ តាំងពីដើមល្អរហូតមកដល់ពេលនេះ។
"សន្និសិទកាសែត គឺជាមហន្តរាយមួយលើគ្រប់កំរិតទាំងអស់" Graham បាននិយាយ ដោយទំនងជាសំដៅរកសន្និសិទកាសែតដែល Biden បានធ្វើកាលពីអាទិត្យមុន ដែលលោកបាននិយាយអំពីភាពតានតឹងរវាងអ៊ុយក្រែន និងរុស្សី។ នៅក្នុងសន្និសិទកាសែត Biden បាននិយាយថា “ខ្ញុំគិតថាអ្វីដែលយើងនឹងបានឃើញ គឺរុស្សីនឹងទទួលខុសត្រូវ បើសិនជាឈ្លានពាន” មុននិងបន្ថែមថា "វាអាស្រ័យទៅលើអ្វីដែលគេធ្វើ ជារឿងមួយបើសិនជាមានការទន្រ្ទានតិចតួច យើងនឹងសម្រេចចិត្តដោយមានការប្រយុទ្ធទៅលើអ្វីដែលត្រូធ្វើនិងអ្វីដែលមិនត្រូវធ្វើ”៕