BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Trump ប្តឹងរដ្ឋាភិបាលអាមេរិកលើរឿងឆែកឆេររបស់ FBI នៅផ្ទះរបស់លោកនៅ Florida

ថ្ងៃអង្គារ, 23 ខែសីហា 2022 17:35  គុន ច័ន្ទរដ្ឋា

photo_2022-08-23_17-11-55

France24-

ពាក្យបណ្តឹងរបស់ Trump បានប្តឹងទៅតុលាការសហព័ន្ធនៅ West Palm Beach, Florida ក៏បានទាមទារផងដែរ ឲ្យក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផ្តល់ឲ្យលោកនូវសេចក្តីលំអិតអំពីវិក័យប័ត្រនៃកម្មសិទ្ធដែលរៀបរាប់អំពីរបស់របរដែល FBI បានរិបអូសពីគេហដ្ឋានរបស់លោកនៅ Mar-a-Lago ក្នុងអម្លុងពេលឆែកឆេរកាលពីថ្ងៃទី៨ ខែសីហា ព្រមទាំងបានសុំឲ្យអ្នកស៊ើបអង្កេតបញ្ជូនត្រឡប់មកវិញនូវរបស់របរដែលមិននៅក្នុងបញ្ជីរនៃដីការឆែកឆេរ។ "នយោបាយមិនអាចនឹងត្រូវអនុញ្ញាតិឲ្យប៉ះពាល់ទៅលើរដ្ឋបាលនៃយុត្តិធម៌ទេ” ការចែងក្នុងពាក្យបណ្តឹងបានឲ្យដឹង “ការអនុវត្តិន៍ច្បាប់វាជាខែលដែលការពារប្រជាពលរដ្ឋអាមេរិក។ គេមិនអាចនឹងប្រើប្រាស់វាជាអាវុធសំរាប់គោលបំណងនៃនយោបាយទេ”។

“តំណាងម្ចាស់ផ្ទះពេលខ្លះអាចត្រូវបានចាត់ទុកថា ជាសំណុំរឿងដ៏ពិសេសនិងរសើបដែលនាំឲ្យមានការរិបអូស និងចាប់យកសម្ភារះ និងដើម្បីធានាថា អ្នកស៊ើបអង្កេតមិនបានពិនិត្យមើលឡើងវិញ នូវព័ត៌មានដែលជាសិទ្ធរបស់ខ្លួនតាមផ្លូវច្បាប់។ នៅពេលដែលភ្នាក់ងារ FBI បានឆែកឆេរផ្ទះរបស់ Trump អតីតមេធាវី Michael Cohen និង Rudy Giuliani, ការិយាល័យរដ្ឋអាជ្ញារនៅ Mahatan បានសំណូមពរឲ្យតែងតាំង តំណាងម្ចាស់ផ្ទះពិសេសមួយរូប។ សំណូមពររបស់ Trump ត្រូវបានចាត់តាំងឲ្យចៅក្រមប្រចាំស្រុក លោក Aileen M Cannon ដែល Trump បានតែងតាំងនៅក្នុងក្រុម។ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌បាននិយាយថា រដ្ឋអាជ្ញានឹងដាក់នូវចម្លើយរបស់ខ្លួននៅក្នុងតុលាការ។

“ដីការឆែកឆេរកាលពីថ្ងៃទី៨ ខែសីហា នៅ Mara-a-Largo ត្រូវបានអនុញ្ញាតិតាមផ្លូវច្បាប់ដោយតុលាការសហព័ន្ធទៅតាមតម្រូវការ ក្នុងការស្វែងរកមូលហេតុដែលមានលក្ខណះប្រហាក់ប្រហែល” អ្នកនាំពាក្យ Anthony បាននិយាយ។ ប្រធានតុលាការ Bruce Reinhardt ដែលជាចៅក្រមដែលបានអនុមត្តិនូវដីការនោះ បានថ្លឹងថ្លែងថា តើវាទាមទារឲ្យក្រសួងយុត្តិធម៌នឹងបញ្ចេញនូវសេចក្តីថតចម្លងនៃសំបុត្រស្នាម ដែលបានដាក់ចេញនូវភ័ស្តុតាង ដែលជាមូលហេតុអាចនឹងធ្វើការឆែកឆេរផ្ទះ Trump បានដែរឬទេ?។ ក្រសួងយុត្តិធម៌នៅក្នុងសាវនាការកាលពីសប្តាហ៍មុនបានប្រឆាំងទៅនឹងការបញ្ចេញឯកសារនេះ ដោយនិយាយថា វានឹងផ្តល់នូវផែនទីចង្អុលផ្លូវនៃការស៊ើបអង្កេត។

នៅក្នុងបទបញ្ជាតុលាការដែលបាមទទួលកាលពីព្រឹកថ្ងៃច័ន្ទ Reinhardt បាននិយាយថា លោកយល់ព្រមទៅនឹងអ្វីដែលស្របច្បាប់ ប៉ុន្តែបាននិយាយថាលោកចង់ស្វែងរកថា តើវានឹងមានភាពស្មុគ្រស្មាញអ្វីផ្សេងទៀត ក្រៅពីនឹងតិចតួចទៀតទេ ដើម្បីបិទបាំងឯកសារទាំងមូល។ ក្រសួងយុត្តិធម៌រហូតមកដល់ពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ នឹងផ្តល់ឲ្យលោកនូវឯកសារចម្លងដែលបិទជិត ដែលលោកអាចនឹងផ្សាយចេញជាសាធារណៈ។ បន្ទាប់ពី Trump និងសម្ព័ន្ធមិត្តរបស់លោកបានបញ្ចេញឲ្យប្រព័ន្ធផ្ស័ព្វផ្សាយឲ្យដឹងថា ការឆែកឆេរនេះវាមានរឿងនយោបាយនៅពីក្រោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Merrick Garland បានសុំឲ្យតុលាការបញ្ចេញនូវឯកសារចម្លងនៃដីការដែលអនុញ្ញាតិឲ្យឆែកឆេរនោះ៕


ថ្ងៃអង្គារ, 23 ខែសីហា 2022 17:35  គុន ច័ន្ទរដ្ឋា