New York AP-
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលការតាមកំទេចនូវការគាំទ្រផ្នែកនយោបាយចំពោះ Trump មានការកើនឡើង។ អ្នកបោះឆ្នោតដែលមានការមិនពេញចិត្តក្នុងការបោះឆ្នោតបេក្ខជនសាធារណរដ្ឋក្នុងគ្រាដំបូង បានចាប់ផ្តើមពិចារណាពីទិដ្ឋភាពនៃប្រធានាធិបតីថ្មី។ អ្នកផ្តល់អំណោយរបស់គណបក្សសាធារណរដ្ឋត្រូវបានគេថ្ពក់ចេញជាមួយនឹងការខូចខាតដោយសារការបញ្ចេញឲ្យដឹងនូវរឿង ដែលគេមិនបានបិទបាំងដោយគណកម្មាធិការថ្ងៃទី៦ ខែមករា។ មេដឹកនាំជាច្រើនបានសញ្ជឹងគិតអំពីការប្រកួតប្រជែងជាមួយនឹង Trump ក្នុងការតែងតាំងបេក្ខភាពក្នុងគណបក្សសំរាប់ឆ្នាំ២០២៤។ ប៉ុន្តែបន្ទាប់ពី FBI បានចូលទៅធ្វើប្រតិបត្តិការណ៍ឆែកឆេរតាមដីការនៅក្នុងលំនៅដ្ឋានរបស់លោកនៅឯរដ្ឋ Florida គណបក្សសាធារណរដ្ឋបានរួបរួមគ្នាយ៉ាងរហ័សនៅពីក្រោយលោកអតីតប្រធានាធិបតី។
អភិបាលរដ្ឋ Florida លោក Ron Rondesantis ដែលទំនងជាតំណាងឲ្យអ្នកប្រឆាំងដ៏ខ្លាំងក្លានៅក្នុងសក្កានុពលនៃការបោះឆ្នោតជាលើកដំបូងសំរាប់ការបោះឆ្នោតក្នុងគណបក្ស បានធ្វើការពិពណ៌នាថា រដ្ឋការរបស់លោក Biden ថាជារបបមួយនិងបានហៅការការឆែកឆេរផ្ទះរបស់ Trump នៅ Mar-a-Largo គឺជារឿងមិនត្រឹមត្រូវក្នុងការស្វែងរកឯកសារ ដែលគេបានរៀបចំទុកដាក់រួចជាស្រេច និងបានបន្ថែមថា វាជាការកើនឡើងក្នុងការប្រើប្រាស់វាជាអាវុធរបស់អង្គការសហព័ន្ធប្រឆាំងទៅនឹង គូរប្រជែងនយោបាយនៃរបបនេះ។ គណបក្សសាធារណរដ្ឋបានរុញរឿងនេះឲ្យកងរំពងឡើងក្នុងការធ្វើឲ្យ Trump ក្លាយទៅជាជនរងគ្រោះ ដែលក្រសួងយុត្តិធម៌ហាក់ដូចជាបានព្រងើយកន្តើយទៅនឹងកាប្រព្រឹត្តិមួយដែលមិនមែនជាបទឧក្រឹដ្ឋ ហើយវិនិច្ឆ័យក្នុងការឆែកឆេរនៅចំពោះមុខចៅក្រមសហព័ន្ធ។
ប៉ុន្តែភាពខែងរែងក្នុងការការពារនេះត្រូវបានគេមើលឃើញថា វាបានផ្តល់នូវការរំលឹកជាថ្មីមួយ ចំពោះការបន្តនូវការក្តោបក្តាប់អំណាចនៅក្នុងគណបក្សសាធារណរដ្ឋរបស់ Trump យ៉ាងណែនក្នុងដៃ ដែលវាលេចចេញមកពីសមត្ថភាពក្នុងការប្រប្រាស់នូវអត្ថន័យក្នុងការសោកស្តាយក្នុងចំណោមអ្នកបោះឆ្នោតនៃគណបក្សសាធារណរដ្ឋចំពោះរដ្ឋាភិបាលនិងស្ថាប័ន្រដ៏ទៃទៀត។ Trump ត្រូវបានគេរុញបន្តិចម្តងៗឲ្យចូលទៅក្នុងគំនុំ ហើយបានធ្វើឲ្យលោកទទួលបានជោគជ័យចំនួន២ដងពីការចោទប្រកាន់ជាសាធារណៈពីការចោទប្រកាន់ផ្សេងៗ។ សម្ព័ន្ធមិត្តរបស់លោកបាននិយាយកាលពីថ្ងៃអង្គារ៍ថា ការឆែកឆេរផ្ទះដោយ FBI វាកាន់តែពង្រឹងជំហររបស់លោកឲ្យកាន់តែរឹងមាំជាមុន។
“បើសិនជាលោកចាប់ផ្តើមយុទ្ធនាការឃោសនាជាបន្ទាន់ វាជាការប្រសើររបស់លោក” សភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ Indiana លោក Jin Banks ដែលជាប្រធានគណកម្មាធិការសិក្សានៃគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយ។ Banks ស្ថិតនៅក្នុងចំណោមសមាជីកអ្នកតំណាងរាស្ត្រជាង១០នាក់ ដែលបានចំណាយពេលវេលាអស់ជាច្រើនម៉ោងកាលពីថ្ងៃអង្គារ៍ល្ងាចជាមួយនឹង Trump នៅឯគេហដ្ឋានរបស់លោកសំរាប់រដូវក្តៅនៅ Bedminster ក្នុងរដ្ឋ New Jersey ។ នៅក្នុងអម្លុងពេលបាយ ក្រុមនេះបាននិយាយអំពីការមកដល់ក្នុងពេលខាងមុខនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០២៤៕