BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Trump ត្រូវ​បាន​រារាំង​មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី, អាមេរិក​ជិត​ដល់​សង្រ្គាម​ស៊ីវិល ហើយ​អ៊ុយក្រែន​កំពុង​អស់​អាវុធ

ថ្ងៃពុធ, 30 ខែសីហា 2023 10:54  BeeTube News

Untitled design - 2023-08-30T103750.055 (2)
 

1. Trump ត្រូវ​បាន​រារាំង​មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី

យោងតាមសារព័ត៌មាន Politicoចុះផ្សាយថ្ងៃទី២៥ ខែសីហាបានអោយដឹងថា កាលពីដើមឆ្នាំមុន សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Baltimore លោក Kim Wehle បានលើកឡើងនូវសំណួរផ្លូវច្បាប់ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងទស្សនាវដ្តី POLITICO ទាក់ទងនឹងសិទ្ធិរបស់លោក Donald Trump ដើម្បីឈរឈ្មោះសម្រាប់តំណែងជាប់ឆ្នោតជាប្រធានាធិបតីថា: តើវិសោធនកម្មលើកទី14ដែលអាចរារាំងអតីតសហព័ន្ធពីការកាន់តំណែងបន្ទាប់ពីសង្គ្រាមស៊ីវិល ក៏អាចរារាំងអតីត​ប្រធានាធិបតី​មួយរូបនេះពី​ការ​ដណ្តើម​កាន់​តំណែង​ឡើង​វិញ​បន្ទាប់​ពី​សកម្មភាព​របស់​លោក​ក្នុង​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ដែររឺទេ? ឥឡូវនេះ ដោយលោក Trump ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជាលើកទីបួនរបស់លោក- គំនិតនេះកំពុងមានភាពទាក់ទាញជាខ្លាំង។ កាលពីដើមខែនេះ អ្នកប្រាជ្ញផ្នែកច្បាប់អភិរក្សពីរនាក់ដែលមានទំនាក់ទំនងជាមួយសហព័ន្ធនិយម - លោក William Baude នៃសាកលវិទ្យាល័យ Chicago និងលោក Michael Stokes Paulsen នៃសាកលវិទ្យាល័យ St. Thomas-ក៏បានគាំទ្រទ្រឹស្តីនេះនៅក្នុងកាសែត New York Times ផងដែរ។ ចំណែកសំណេរថ្មីៗអំពីរឿងនេះនៅក្នុងកាសែតអាត្លង់ទិកវិញក៏បានបន្ថែមសម្លេងពីរទៀត៖លោក Laurence Tribe អ្នកប្រាជ្ញរដ្ឋធម្មនុញ្ញសេរី និងលោកJ.Michael Luttig ចៅក្រមអភិរក្សនិយមចូលនិវត្តន៍ដែលគាំទ្រគំនិតថារដ្ឋធម្មនុញ្ញកំពុងឈរនៅចន្លោះរវាងលោក Trump និង សេតវិមាន។

c-127
b-133
 

2. ​អ៊ុយក្រែន​កំពុង​អស់​អាវុធ

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៩ ខែសីហាបានអោយដឹងថា សហរដ្ឋអាមេរិកទំនងជាមិនផ្តល់ឱ្យអ៊ុយក្រែននូវជំនួយយោធាក្នុងឆ្នាំ២០២៤"នៅក្នុងកម្រិតប្រហាក់ប្រហែលគ្នា"ទៅនឹងឆ្នាំនេះទេ នេះបើដកស្រង់តាមសម្តីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតី Joe Biden និងរដ្ឋបាលរបស់លោកបានទទូចថាពួកគេនឹងបន្តគាំទ្រទីក្រុង Kiev តាមដែលអាចធ្វើទៅតាម។ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់សព្វាវុធមានតម្លៃជាង 43 ពាន់លានដុល្លាដល់អ៊ុយក្រែនចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីបានចាប់ផ្តើមកាលពីឆ្នាំមុន ខណៈដែលឯកសារបែកធ្លាយរបស់មន្ទីរបញ្ចកោណបង្ហាញថាប្រទេសណាតូបានបណ្តុះបណ្តាលនិងបំពាក់កងពលតូចអ៊ុយក្រែនចំនួន9 ដើម្បីចូលរួមក្នុងប្រតិបត្តិការវាយបកដែលកំពុងបន្តនឹងកងកម្លាំងរុស្ស៊ី។ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារយោធាអ៊ុយក្រែនបរាជ័យក្នុងការជ្រៀតចូលខ្សែការពាររបស់រុស្ស៊ីបន្ទាប់ពីការប្រយុទ្ធគ្នាជិតបីខែ អ្នករៀបចំផែនការយោធាអាមេរិកកំពុងណែនាំសមភាគីអ៊ុយក្រែនរបស់ពួកគេឱ្យប្រកាន់ខ្ជាប់នូវការហ្វឹកហ្វឺនរបស់ណាតូ និងប្រើប្រាស់អ្វីដែលពួកគេត្រូវបានផ្តល់ឱ្យកាន់តែមានប្រសិទ្ធភាព។ កាសែតបានពន្យល់ថា"ដំបូន្មានរបស់អាមេរិកគឺផ្អែកលើការគណនា ដោយថាការកើនឡើងនៃអាវុធ និងគ្រឿងបរិក្ខារដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅកាន់អ៊ុយក្រែន... គឺគ្រប់គ្រាន់ហើយសម្រាប់ការវាយលុកនេះ ហើយទំនងជានឹងមិនត្រូវបានប្រគល់ឡើងនៅក្នុងកម្រិតបែបនេះម្តងទៀតឡើយនៅឆ្នាំ 2024"។

f-121
e-126
d-133
 

3. ប៉ូឡូញស៊ើបអង្កេតការផ្ទុះរាតត្បាតជំងឺនៅជិតព្រំដែនអ៊ុយក្រែន

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី២៥ ខែសីហាបានអោយដឹងថា អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់ប្រទេសប៉ូឡូញ (ABW) កំពុងស៊ើបអង្កេតថាតើការផ្ទុះឡើងនៃជំងឺ Legionnaires នៅទីក្រុង Rzeszow ភាគអាគ្នេយ៍ដែលនៅជាប់នឹងព្រំដែនរបស់ប្រទេសនេះជាមួយអ៊ុយក្រែន អាចជាទង្វើនៃ ក្រុម"ការបំផ្លិចបំផ្លាញ" របស់រុស្ស៊ីដែររឺទេ។ លោក Stanislaw Zaryn អ្នកនាំពាក្យសេវាសន្តិសុខនៅទីក្រុង Warsaw បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញថា“យើងក៏ឃើញដែរថា រុស្សីកំពុងព្យាយាមបង្កហេតុការណ៍បំភិតបំភ័យមួយចំនួនក្នុងឱកាសនេះ ហើយកំពុងតាមដានមើលអ្វីដែលកំពុងកើតឡើង។” មានករណីចុះបញ្ជីចំនួន 113 នៅក្នុងតំបន់នេះ ចាប់ពីទីក្រុង Rzeszowខ្លួនឯងទៅដល់ទីក្រុង Przemysl ជាប់ព្រំដែនជាមួយអ៊ុយក្រែន។ អ្នកជំងឺ ៧ នាក់បានស្លាប់។ អាជ្ញាធរ​និយាយ​ថា ពួកគេ​មាន​អាយុ​ចន្លោះ​ពី ៦៤ ទៅ ៩៥ ឆ្នាំ ហើយ​មាន​ជំងឺ​ដូចជា​មហារីក។ លោក Ewa Leniart ប្រមុខរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ទូរទស្សន៍ RMF ថាការឆ្លងទំនងជាមានប្រភពចេញពីប្រព័ន្ធផ្គត់ផ្គង់ទឹក។ នាងបាននិយាយថា គំរូត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ ហើយលទ្ធផលតេស្តដំបូងត្រូវបានរំពឹងថានឹងចេញនៅថ្ងៃចន្ទ ដោយបន្ថែមថាស្ថានការណ៍កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ។ ដោយមានទីតាំងនៅប្រទេសប៉ូឡូញភាគអាគ្នេយ៍ ចម្ងាយប្រហែល 100 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ទីក្រុង Rzeszowបានក្លាយជាមជ្ឈមណ្ឌលសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ គ្រាប់រំសេវ និងឧបករណ៍បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងរដ្ឋជិតខាងក្នុងខែកុម្ភៈ ឆ្នាំ2022។ វាក៏ធ្លាប់ជាទីតាំងសម្រាប់មេដឹកនាំលោកខាងលិចដែលធ្វើដំណើរទៅកាន់អ៊ុយក្រែនតាមរថភ្លើងផងដែរ។ 

i-116
h-118
g-120
 


ថ្ងៃពុធ, 30 ខែសីហា 2023 10:54  BeeTube News