Kyiv-
នាយករដ្ឋមន្ត្រី កាណាដា Justin Trudeau បានប្រកាសនូវអាវុធនិងយុទ្ធោបករណ៍ថ្មីទៀតសំរាប់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យបន្ទាប់ពីការធ្វើទស្សនកិច្ចដោយមិនប្រកាសទៅកាន់រដ្ឋធានី Kyiv។ Trudeau បានថ្លែងនៅក្នុងសន្និសិទ្នសារព័ត៌មានបន្ទាប់ពីជជែកជាមួយលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយផងដែរថា កាណាដានឹងបន្ថែមនូវការដាក់ទណ្ឌកម្មទៅលើរុស្សីជាឯកជននិងស្ថាប័ន្រដែលមានការទាក់ទងទៅនឹងការឈ្លានពានរបស់របស់រុស្សីទៅលើអ៊ុយក្រែន។
“ថ្ងៃនេះខ្ញុំសូមប្រកាសបន្ថែមនូវជំនួយយោធា កាម៉េរាសំរាប់ដ្រូន រូបភាពតាមផ្កាយរណបអាវុធធុនតូច គ្រាប់រំសេវនិងប្រតិបត្តិការដោះមីន” Trudeau បាននិយាយ “ហើយយើងនឹងបន្តនូវការដាក់ទណ្ឌកម្មទៅលើឯកជនដែលមានចំនួន៤០នាក់និង៥ស្ថាប័ន្រ ក្រុមសេដ្ឋីរុស្សីនិងអ្នកដែលជិតស្និទ្ធនឺងរបបនៅក្នុងផ្នែកការពារប្រទេស ពួកគេទាំងអស់នោះបានឃុបឃិតចូលរួមនៅក្នុងសង្រ្គាមជាមួយPutin។ Trudeau បានទៅធ្វើទស្សនកិច្ចនៅ ខាងក្រៅទីក្រុង Kyiv តំបន់ Irwin ដែលជាសមរភូមិដ៏ក្តៅរវាងអ៊ុយក្រែននិងរុស្សី មុនពេលដែលរុស្សីបានដកកាលពីខែមេសា។
លោកបាននិយាយថា កាណាដានឹងបើកស្ថានទូតឡើងវិញនៅទីក្រុង Kyiv ។ កាណាដាក៏បានផ្តល់ផងដែរនូវទឹកប្រាក់ចំនួន២៥លានដុល្លារអាមេរិកទៅឲ្យកម្មវិធីម្ហូបអាហារពិភពលោកនៃអ.ស.ប.ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីទ្រទ្រង់សន្តិសុខស្បៀងនិងដកចេញនូវព្នធទាំងអស់ចំពោះផលិតផលរបស់អ៊ុយក្រែនដែលនាំចូលទៅកាណាដានៅឆ្នាំក្រោយ។ កងកំលាំងអ៊ុយក្រែនបានទប់ទល់និងបញ្ឈប់ដោយមានប្រសិទ្ធភាពចំពោះការរុលមកមុខរបស់កងទ័ពរុស្សីនិងបានរុញច្រានទៅវិញចំពោះការឈ្លានពាន។
នៅក្នុងការប្រជុំជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky, Trudeau បានកោតសសើរ ប្រធានាធិបតីអ៊ុយក្រែនចំពោះការដឹកនាំរបស់លោកនិងសេចក្តីក្លាហានរបស់កងទ័ពអ៊ុយក្រែនក្នុងការការពារប្រទេសរបស់គេ រួមបញ្ចូលទាំងទឹកដីនៅ Irpin។នេះជាសេចក្តីសង្ឃឹមដ៏ពិតប្រាកដដែលបានឃើញប្រជាពលរដ្ឋបានពង្រឹងនូវការការពារជីវិតរបស់ពួកគេ ការពារសហគមន័របស់ខ្លួន ការពារនូវអនាគតដ៏ភ្លឺស្វាងសំរាប់ខ្លួនគេផ្ទាល់និងក្រុមគ្រួសារនៅក្នុងប្រទេសដែលគេស្រឡាញ់”លោកនាយករដ្ឋមន្ត្រីបាននិយាយ។