BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Trudeau និយាយថាជនជាតិកាណាដា២រូបដែលរងការចោទប្រកាន់ពីបទចារកម្មដោយក្រុងប៉េកាំង បានត្រឡប់មកកាណាដាវិញហើយ

ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 10:52  Sun Flower

នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសថាជនជាតិកាណាដា២រូប គឺលោកMichaelKovrigនិងលោក Michael Spavor ដែលបានជាប់ក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសចិន បានត្រឡប់មកកាណាដាវិញហើយ។ ក្រុងប៉េកាំងបានចោទប្រកាន់ថាបុរសទាំង២បានធ្វើចារកម្មក្នុងប្រទេសចិន។
“ប្រហែលជា១២នាទីមុន យន្តហោះបានដឹក Michael Spavor និងMichael Kovrig ចាកចេញពីដែនអាកាសចិន ដើម្បីត្រឡប់មកផ្ទះវិញ” Trudeau បានប្រកាសតាមសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍កាលពីថ្ងៃសុក្រ។

photo_2021-09-25_10-35-47

សេចក្តីប្រកាសបានធ្វើឡើងប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីប្រធានប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei អ្នកស្រី  Meng  wangzhou ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាណាដា បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអាមេរិក។យន្តហោះចិនមួយបានដឹក អ្នកស្រីMeng ចេញពីកាណាដា ខណៈដែលយន្តហោះមួយទៀតបានដឹកបុរសជនជាតិកាណាដា២រូបចេញពីប្រទេសចិនក្នុងពេលជាមួយគ្នា ។ Spavor និង Kovrig ត្រូវបានឃុំខ្លួននៅខែធ្នូឆ្នាំ២០១៨ បន្ទាប់ពីអ្នកស្រី Meng ត្រូវបានចាប់ខ្លួននៅ Vancouver តាមសំណូមពររបស់អាមេរិក។

photo_2021-09-25_10-50-32

អ្នកស្រី ត្រូវបានរងការចោទប្រកាន់ពីបទឃុបឃិតជាមួយអៀរ៉ង់រំលោភលើទណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិកបានដាក់លើអៀរ៉ង់។

នៅក្នុងកិច្ចព្រមព្រៀងជាមួយអាមេរិក អ្នកស្រីត្រូវបានតុលាការទំលាក់ចោលនូវការចៅទប្រកាន់។ ដោយមានការសម្របសម្រួលអ្នកស្រីត្រូវជាប់ទោស៤ឆ្នាំ ដោយចាប់ផ្តើមគិតចាប់តាំងពីថ្ងៃចាប់ខ្លួន រយៈពេលដែលត្រូវឃុំឃាំងបន្តនឹងត្រូវព្យួរទោស។ ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថា ជាដំណោះស្រាយនយោបាយជាជាងដំណើរការតាមប្រព័ន្ធយុត្តិធម៌ ដែលប្រទេសចិននិងអាមេរិកព្រមទាំងកាណាដាបានព្រមព្រៀងគ្នា។

“ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ព័ន្ធមិត្ត ហើយនិងដៃគូរនៅជុំវិញពិភពលោកនិងសហគមន៍អន្តរជាតិដែលបានឈរយ៉ាងរឹងមាំក្នុងន័យសាមគ្គីភាពជាមួយនិងកាណាដានិងជនជាតិកាណាដា២រូបនេះ “ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី កាណាដា។


ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 10:52  Sun Flower