BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីកាណាដា Trudeau ជាប់ឆ្នោតសារជាថ្មីទៀត

ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 13:58  Jasmine Tea

Toronto-AP

ប្រជាពលរដ្ឋកាណាដាបានផ្តល់នូវជ័យជំនះកាលពីថ្ងៃច័ន្ទចំពោះលោកនាយករដ្ឋមន្ត្រី Justin Trudeau មកពីគណបក្សសេរីនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តប៉ុន្តែវាមិនទាន់ច្បាស់ពីចំនួនអាសនៈដែលគណបក្សរបសលោកត្រួវបានទទួល។ គណបក្សសេរីកំពុងធ្វើដំណើរឆ្ពោះទៅរកការកាន់កាប់អាសនៈច្រើនជាងគណបក្សដទៃទៀតនៅក្នុងរដ្ឋសភា។ លោកTrudeau ដែលមានអាយុ៤៩ឆ្នាំ ដែលបានបន្តតំណែងពីឪពុករបស់លោក , គឺលោកPierre Trudeau ដែលជាអតីតនាយករដ្ឋមន្ត្រីដែលមានកេរ្ត៍ឈ្មោះរន្ទឺរសុះសាយក្នុងប្រទេសកាណាដា , បានឈ្នះឆ្នោតលើកទី១នៅក្នុងឆ្នាំ២០១៥ឥឡូវនេះកំពុងដឹកនាំគណបក្សរបស់លោកឲ្យបានទទួលជ័យជំនះជាលើកទី២ទៀត។

photo_2021-09-21_10-00-16

 

photo_2021-09-21_09-50-44=1

គណបក្សសេរី កំពុងដឹកមុខ១៤៨អាសនៈគណបក្សអភិរក្សបានទទួល១០៣អាសនៈ គណបក្ស កេបិច បានទទួល២៨ អាសនៈ និងគណបក្សនិយមឆ្វេងប្រជាធិបតេយ្យថ្មីទទួលបាន២២ អាសនៈ។ គណបក្សប្រឆាំងហាក់ដួចជាមានការស្ទាក់ស្ទើរក្នុងការចោទប្រកាន់លោក Trudeau ថាបានរៀបចំការបោះឆ្នោតមួយមុនអាណត្តិ( មានន័យថា២ឆ្នាំមុនកាលកំណត់ ដែលជាមហិច្ឆិតារផ្ទាល់ខ្លួនរបស់លោក Trudeau)។ព្រោះថារដ្ឋាភិបាលនៃអាណត្តិទិ១របស់លោកគឺជារដ្ឋាភិបាលដែលមានសម្លេងភាគតិចដែលងាយស្រួលក្នុងការធ្លាក់ចេញពីអំណាច។

របៀបវារៈនៃនយោបាយក្នុងការឃោសនាដ៏សំខាន់របស់Trudeau ពេលនេះគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលធ្វើឲ្យលោកទទួលបាននូវការគាំទ្រយ៉ាងច្រើនពីអ្នកទៅបោះឆ្នោត។ នៅក្នុងរដ្ឋសភាកាណាដាមានអាសនៈទាំងអស់ចំនួន៣៣៨អាសនៈ ដូច្នេះគណបក្សរបស់លោកត្រូវការ ១៧០អាសនៈដើម្បីកាន់កាប់សំលេងភាគច្រើននៅក្នុងសភា។

នៅពេលដែលការរាប់សន្លឹកឆ្នោតនិងការបែងចែកអាសនៈមិនទាន់ជាផ្លូវការគេនៅរងចាំមើលថាតើក្នុងអាណត្តិនេះ Trudeau នឹងមានលទ្ធភាពបង្កើតរដ្ឋាភិបាលដែលមានសម្លេងភាគច្រើនដាច់ខាត ឬក៏ជារដ្ឋាភិបាលដែលមានសម្លេងសម្លេងភាគតិច។


ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 13:58  Jasmine Tea