BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យ៉ាងហោចណាស់មានមនុស្ស៣២នាក់បានស្លាប់បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអំពើហឹង្សាររវាងក្រុមជីវពលនៅក្នុងក្រុង Tripoli

ថ្ងៃចន្ទ, 29 ខែសីហា 2022 09:39  គុន ច័ន្ទរដ្ឋា

2022-08-29 09.37.25 (1) (1)

CNN-

យ៉ាងហោចណាស់មានមនុស្ស៣២ស្លាប់និង១៥៩នាក់រងរបួសនៅក្នុងការប៉ះទង្គិចដោយអំពើរហឹង្សារ រវាងពួកជីវពលដែលជាគូរប្រជែងនៅក្នុង Lybia នៅទូទាំងរដ្ឋធានីនៃប្រទេស Tripoli នេះបើយោលទៅតាមការធ្វើបច្ចុប្បន្នភាពពីក្រសួងសុខាភិបាលនៃប្រទេស។ ការប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាមបានផ្ទុះឡើងនៅក្នុងរដ្ឋធានីពាក់កណ្តាលអធ្រាត ខណៈដែលភាគីនៃគូរប្រជែងបានវាយប្រយុទ្ធគ្នាយ៉ាងសហាវ និងស្នូរសម្លេងផ្ទុះជាច្រើនបានលឺកងរំពងនៅពាសពេញរដ្ឋធានី។ រូបថតនិងរូបភាពវីឌីអូរបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីទំហំនៃការប្រយុទ្ធនិងការប៉ះទង្គិចនៅតាមអគារជាច្រើនរួមទាំងផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង និងរថយន្តជាច្រើនត្រូវបានខ្ទេចខ្ទីរនិងឆេះ។

Lybia ត្រូវបានបែកបាក់គ្នារវាងភាគីជម្លោះចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីនៅឆ្នាំ២០១១បានការបះបោរដែលគាំទ្រដោយ NATO នៅក្នុងឆ្នាំ២០១១ប្រឆាំងទៅនឹង  Mohammar Gadhafi ។ រដ្ឋាភិបាលបង្រួបបង្រួមជាតិដែលគាំទ្រដោយ UN (GNU)  បាននិយាយនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ការប៉ះទង្គិចបានបង្ករឡើងដោយពួកយោធាមួយក្រុមបានបាញ់ទៅលើក្បួនរថយន្តដែលឆ្លងកាត់នៅក្នុងកន្លែងមួយតាមដងផ្លូវ Zawia ខណៈដែលក្រុមប្រដាប់អាវុធបានប្រមូលផ្តុំគ្នានៅច្រកទី២៧ប៉ែកខាងលិច និងច្រកមួយទៀតនៅប៉ែកខាងត្បូងនៃ Tripoli។

លោកនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេស Abdulhamid Dbeibeh ដែលជាប្រធាននៃ GNU ដែលមានមូលដ្ឋាននៅផ្នែកខាងលិចនៃ Libya ។ អគាររដ្ឋសភានៅក្នង Tobruk នៅប៉ែកខាងកើតនៃប្រទេសដែលជាកន្លែងនៃគូរប្រជែងរបស់រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Fathi Bashagha ។ Bashagha បានព្យាយាមចូលនិងកាន់កាប់ទីក្រុង Tripoli ខណៈដែលលោកបានអះអាងថា GNU ជារដ្ឋាភិបាលខុសច្បាប់និងត្រូវចុះចេញពីតំណែង។ រដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNU) បានបដិសេធនិងអះអាងថាអំណាចគួរតែប្រគល់ឲ្យដោយសន្តិវិធីតាមរយៈការបោះឆ្នោតមិនមែនប្រើកម្លាំងនោះទេ។

ក្រុមអឌ្ឍិចន្ទក្រហមនៅក្នុង Twitter កាលពីថ្ងៃសៅរ៍ បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ គាំទ្រក្រុមអឌ្ឍិចន្ទក្រហមដើម្បីធ្វើការងារដែលជាកាតព្វកិច្ចមនុស្សធម៌នៅក្នុងទីក្រុង។ សាលាក្រុង Tripoli ទទួលខុសត្រូវទាំង២ ទាំងកិច្ចព្រមព្រៀងនៃរដ្ឋាភិបាលបង្រួបបង្រួមជាតដែលទទួលស្គាល់ដោយ UN  និងកងទ័ពជាតិ Libyan ដែលទទួលខុសត្រូវ ចំពោះស្ថានការណ៍ដ៏អាក្រក់អាក្រីនៅក្នុងរដ្ឋធានី បើយោលទៅតាមទីភ្នាក់ងារព័ត៌មាន LANA ដែលជាទីភ្នាក់ងារសារព័ត៌មានទទួលស្គាល់រដ្ឋាភិបាលជាអន្តរជាតិ។ គេក៏បានអំពាវនាវចំពោះសហគមន៍អន្តរជាតិឲ្យជួយការពារជនស៊ីវិល LANA បានរាយការណ៍។ អគ្គលេខាធិការ អ.ស.ប. Antonio Guteress បានអំពាវនាវឲ្យបញ្ឈប់នូវអំពើហឹង្សារជាបន្ទាន់។


ថ្ងៃចន្ទ, 29 ខែសីហា 2022 09:39  គុន ច័ន្ទរដ្ឋា