BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Traore ត្រូវបានតែងតាំងជាប្រធានាធិបតីជាផ្លូវការបន្ទាប់ពីរដ្ឋប្រហារនៅ Burkina Faso

ថ្ងៃសុក្រ, 07 ខែតុលា 2022 08:43  គុន ច័ន្ទរដ្ឋា

Screen Shot 2022-10-07 at 8.36.32 AM (1)

France-24

ប្រជាជាតិ Sahel ដ៏ក្រីក្របានធ្លាក់ចូលទៅក្នុងភាពច្របូលច្របល់សារជាថ្មីម្តងទៀតនៅក្នុងចុងសប្តាហ៍នៅពេលដែលលោកវរសេនីយ៍ឯក Paul Henry Sandaogo Damian ដែលបានចាប់យកអំណាចនៅក្នុងខែមករាត្រូវបានផ្តួលរំលំដោយគូរប្រជែងថ្មីដែលទើបនឹងលេចមុខចេញមកគឺលោក Traore ដែលបានដឹកនាំភាគីមន្ត្រីថ្នាក់ទាបដែលមានការមិនសប្បាយចិត្ត។ នេះគឺជាការផ្តួលរំលំរដ្ឋាភិបាលដោយយោធាជាលើកចុងក្រោយនៅក្នុងតំបន់ Sahel ដែលភាគច្រើននៃពួកគេគឺប្រយុទ្ធនឹងការកើនឡើងនៃពួកអុីស្លាមដែលបះបោរ។ Traore ត្រូវបានតែងតាំងជាប្រមុខរដ្ឋនិងជាឧត្តមមេបញ្ជាការនៃកងទ័ពបើយោងទៅតាមសេចក្តីថ្លែងការណ៍ជាផ្លូវការណ៍តាមទូរទស្សន៍។

សេចក្តីថ្លែងការណ៍បាននិយាយថា Traore ឥឡូវនេះជាអ្នកធានានូវឯករាជ្យជាតិអធិបតេយ្យភាពនិងបូរណភាពដែនដី និងនិរន្តភាពរបស់រដ្ឋ។ Damiba បានរត់ភៀសខ្លួនទៅកាន់ប្រទេស Togo បន្ទាប់ពីមានការប្រឈមមុខអស់រយៈពេល២ថ្ងៃដែលមានការសម្របសម្រួលដោយក្រុមសាសនានិងមេដឹកនាំសហគមន៍។ ដោយសារតែមានកំហឹងនៅក្នុងជួរកងទ័ពបានជម្រុញឲ្យ Damiba ធ្វើរដ្ឋប្រហារប្រឆាំងទៅនឹងប្រធានាធិបតីដែលចេញពីការបោះឆ្នោតនៅខែមករា។ បានតែងតាំងខ្លួនឯងជាប្រមុខរដ្ឋ Damiba បានប្តេជ្ញាចិត្តនឹងធ្វើឲ្យសន្តិសុខរបស់ប្រទេសគឺជាវិស័យអាទិ៍ភាព ប៉ុន្តែបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈការប្រយុទ្ធគ្នាក៏កើតមានឡើងវិញ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើនរយនាក់។

គណប្រតិភូមកពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានរៀបចំឲ្យមានបេសកកម្មស្វែងរកការពិតកាលពីថ្ងៃអង្គារ៍ និងបានជួបប្រជុំជាមួយក្រុមមេដឹកនាំសាសនានិងក្រុមអ្នកប្រកាន់ប្រពៃណីទំនៀមទម្លាប់នុងលោក Traore ផងដែរ។ Traore បាននិយាយថា "ទស្សនកិច្ចរបស់ ECOWAS  គឺដើម្បីធ្វើទំនាក់ទំនងជាមួយនឹងអាជ្ញាធរអន្តរកាល" ដែលជាផ្នែកមួយនៃការគាំទ្រដែល Burkina Faso ត្រូវបានគេដកហូតយកចេញពីតំបន់។ មានការប្រមើលមើលថាមេដឹកនាំថ្មីនៃ Burkina Faso អាចនឹងដើរតាមលំនាំតាមរបបដែលផុយស្រួលនៃប្រទេសអាហ្វ្រិកដែលនិយាយភាសារបារាំង និងមានទំនាក់ទំនងជាមួយទីក្រុងមូស្គូដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់បារាំង។

នៅតាមដងផ្លូវពាក្យស្លោករបស់ក្រុមបាតុករជាច្រើនដែលបានលើកជាបដារមានជាអាទិ៍ "បារាំងចេញទៅ" "ECOWAS មិនត្រូវលូកដៃទេ" និង "ជ័យោកិច្ចសហប្រតិបត្តិការណ៍ Russia- Burkina Faso"។ សហរដ្ឋអាមេរិកបានព្រមានមេដឹកនាំយោធានៃការដែលប្រថុយប្រថានធ្វើសម្ព័ន្ធភាពជាមួយរុស្សីដោយបាននិយាយថា គេថ្កោលទោសចំពោះការប៉ុនប៉ងណាមួយដែលនឹងធ្វើឲ្យកាន់តែអាក្រក់អាក្រីដល់ស្ថានការណ៍បច្ចុប្បន្ននៅក្នុង Burkina Faso។ យើងសូមធ្វើការលើកទឹកចិត្តចំពោះរដ្ឋាភិបាលអន្តរកាលដើម្បីភ្ជាប់ទៅនឹងកាលវិភាគដែលបានព្រមព្រៀងដើម្បីវិលត្រឡប់ទៅរកការរៀបចំឲ្យមានរដ្ឋាភិបាលស៊ីវិលដែលកើតចេញពីការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យឡើងវិញអ្នកនាំពាក្យសេតវិមានបាននិយាយកាលពីសប្តាហ៍មុន។


ថ្ងៃសុក្រ, 07 ខែតុលា 2022 08:43  គុន ច័ន្ទរដ្ឋា