BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដ្រូនអ៊ីរ៉ង់អាចចូលមូលដ្ឋាន Tower 22នៅJordan,សភារុស្ស៊ីជំរុញខិតជិតអាវុធនុយក្លេអ៊ែរជិតUSA,ឆេកបារម្ភTrumpចរចាជាមួយពូទីន

ថ្ងៃពុធ, 31 ខែមករា 2024 10:59  BeeTube News

13-1

នៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារលើមូលដ្ឋានសម្ងាត់"Tower22"ក្នុងប្រទេសហ្ស៊កដានីបានសម្លាប់ទាហានអាមេរិកបីនាក់ មានការអះអាងថ្មីដែលបានបង្កឱ្យមានការព្រួយបារម្ភ។ សមាជិក​សភា​រុស្ស៊ី​ម្នាក់​បាន​ស្នើ​ឲ្យ​លោក​ពូទីន​ដាក់​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​មូស្គូ​នៅក្នុង​«ប្រទេស​ជា​មិត្ត»ដែលនៅក្បែរសហរដ្ឋ​អាមេរិក។ ប្រធានាធិបតីឆេកបានជំរុញឱ្យអង្គការណាតូត្រៀមខ្លួនសម្រាប់ការអាចវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ទីវ៉ាស៊ីនតោនសម្រាប់អឺរ៉ុប។

  1. តើដ្រូនអ៊ីរ៉ង់ចូលមូលដ្ឋាន Tower 22 នៅហ្ស៊កដានីដោយរបៀបណា?

យោងតាមសារព័ត៌មាន Straight Arrow News ចុះផ្សាយថ្ងៃទី៣១ ខែមករាបានអោយដឹងថា នៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារលើមូលដ្ឋានសម្ងាត់"Tower 22" ក្នុងប្រទេសហ្ស៊កដានីបានសម្លាប់ទាហានអាមេរិកបីនាក់ មានការអះអាងថ្មីដែលបានបង្កឱ្យមានការព្រួយបារម្ភ។ របាយការណ៍បាននិយាយថាការការពារដែនអាកាសរបស់សហរដ្ឋអាមេរិកទំនងជាបរាជ័យក្នុងការស្ទាក់ចាប់ដ្រូនវាយប្រហារនៅខណៈពេលមានការភាន់ច្រឡំអំពីអត្តសញ្ញាណរបស់ដ្រូនដែលខិតចូលមកជិត។

មន្ត្រីអាមេរិកបានបញ្ជាក់ប្រាប់ Fox News ថា ដ្រូនប្រូកស៊ីរបស់អ៊ីរ៉ង់បានឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសមូលដ្ឋាន Tower 22 ព្រោះវាត្រូវបានយល់ច្រឡំថាជាដ្រូនរបស់អាមេរិកវិលត្រឡប់មកមូលដ្ឋានវិញ។ របាយការណ៍បឋមដែលដកស្រង់ដោយមន្ត្រីពីររូបអះអាងថា ដ្រូនរបស់សត្រូវបានហោះហើរក្នុងរយៈកម្ពស់ទាបនៅខណៈពេលជាមួយគ្នានឹងដ្រូនរបស់អាមេរិកបានវិលត្រលប់មក មូលដ្ឋាន Tower 22 វិញ។

ជាលទ្ធផលគ្មានការប្រឹងប្រែងណាអាចបាញ់ទម្លាក់ដ្រូនរបស់សត្រូវ ដែលបានវាយប្រហារលើទីស្នាក់ការនោះ និងបានសម្លាប់ទាហានអាមេរិកបីនាក់នោះទេ។ អាមេរិក​កំពុង​វាយ​តម្លៃថាមាន​លទ្ធភាព​ដែល​ដ្រូន​របស់​សត្រូវ​ត្រូវ​បាន​​ចេតនា​ដាក់មកក្បែរនឹង​ដ្រូន​របស់អាមេរិក​ដែល​វិល​ត្រឡប់​មក​វិញ ដើម្បី​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការ​រក​ឃើញ។

photo_2024-01-31_10-54-32

 

  1. សមាជិកសភារុស្ស៊ីជំរុញពូទីនដាក់អាវុធនុយក្លេអ៊ែរនៅCuba ជិតUSA

យោងតាមសារព័ត៌មាន Times Of India ចុះផ្សាយថ្ងៃទី៣០ ខែមករាបានអោយដឹងថា សមាជិក​សភា​រុស្ស៊ី​ម្នាក់​បាន​ស្នើ​ឲ្យ​លោក​ពូទីន​ដាក់​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​មូស្គូ​នៅក្នុង​«ប្រទេស​ជា​មិត្ត»ដែលនៅក្បែរសហរដ្ឋ​អាមេរិក។ សមាជិកសភារុស្ស៊ីលោក Aleksey Zhuravlev បាននិយាយថា ទីក្រុងមូស្គូគួរតែដាក់ពង្រាយអាវុធនុយក្លេអ៊ែរឱ្យកាន់តែជិតសហរដ្ឋអាមេរិក ដោយបញ្ជូនពួកវាទៅកាន់ "ប្រទេសជាមិត្តដូចជាគុយបា វេណេហ្ស៊ុយអេឡា និងនីការ៉ាហ្គា"។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងតែនៅរយៈពេលពីរថ្ងៃបន្ទាប់ពីមានរបាយការណ៍បាននិយាយថាសហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល 15 ឆ្នាំ។ សមាជិកសភារុស្ស៊ីក៏បានគំរាមទីក្រុងវ៉ាស៊ីនតោនផងដែរអំពីការវាយប្រហារដោយមីស៊ីលលឿនជាងសំឡេងលើសហរដ្ឋអាមេរិក។

photo_1_2024-01-31_10-41-41

 

  1. ប្រធានាធិបតី​ឆេកបារម្ភ Trump ចរចាជាមួយពូទីន

យោងតាមសារព័ត៌មាន Tasnim News ចុះផ្សាយថ្ងៃទី៣០ ខែមករាបានអោយដឹងថា ប្រធានាធិបតីឆេកបានជំរុញឱ្យអង្គការណាតូត្រៀមខ្លួនសម្រាប់ការអាចវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ទីវ៉ាស៊ីនតោនសម្រាប់អឺរ៉ុប។

លោក Pavel បារម្ភថា ប្រសិនបើលោក Trump ឡើងកាន់អំណាច លោកអាចនឹងធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន។ លោកបាននិយាយថា"នេះមិនមែនជាការរំខានដល់ចំណងឆ្លងមហាសមុទ្រអាត្លង់ទិក ដែលកំពុងប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តនោះទេ។ ប៉ុន្តែយើងគួរតែទទួលស្គាល់ការពិតថា លោក Donald Trump មើលទៅលើរឿងមួយចំនួនខុសគ្នា... យើងគួរតែត្រៀមខ្លួនសម្រាប់រឿងនោះ ព្រោះវាពិតជានឹងមានផលវិបាកមួយចំនួន "។

photo_4_2024-01-31_10-41-41


 


ថ្ងៃពុធ, 31 ខែមករា 2024 10:59  BeeTube News