CNN-
ព្យុះTornadoes បានបក់បោកកាលពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍និងបានបំផ្លិចបំផ្លាញពាសពេញភាគកណ្តាលនិងខាងត្បូងនៃសហរដ្ឋអាមេរិក, អគារជាច្រើនត្រូវបានដួលរលំក្លាយទៅជាគំនរបាក់បែកព្រមទាំឆក់យកជីវិតមនុស្សអស់ជាច្រើន ដែលមន្ត្រីមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់នឹងអាចកើនលើសពី៨០នាក់។ គ្រាន់តែនៅក្នុងរដ្ឋ Kentucky តែមួយ លោកអភិបាលរដ្ឋនិយាយថាមនុស្សច្រើនជាង៧០នាក់អាចបាត់បង់ជីវិតបន្ទាប់ពី “យប់មួយដ៏ស្វិតស្វាញនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Kentucky” ។
នៅក្នុងចំណោមការខូចខាតដែលខ្លាំងជាងគេ ព្យុះកំណាចនេះបានបក់បោកកំទេចរោងចក្រផលិតទៀននៅ Kentucky និងឃ្លាំងរបស់ក្រុមហ៊ុន Amazon នៅភាគខាងលិចនៃ Illinois និងមន្ទីរពេទ្យនៅ Arkansas ,បានសម្លាប់មនុស្សនៅក្នុងសហគមន៍នីមួយៗនិងបានបន្សល់ទុកអ្នកដែលនៅរស់រានមានជីវិតប្រញ៉ាប់ស្ទុះស្ទារទៅសង្រ្គោះអ្នកដ៏ទៃ។ ច្រើនជាង៣០នៃព្យុះ Tornadoes ត្រូវបានរាយការណ៍យ៉ាងហោចណាស់នៅក្នុងរដ្ឋ៦ ,រួមបញ្ចូលទាំងរដ្ឋ Missouri ,Tennessee ,និង Mississippi ដែលមានចម្ងាយជាង២៥០គីឡូម៉ែត្រ ពី Arkansas ទៅ Kentucky ។
“ ខ្ញុំច្បាស់ណាស់ថាចំនួនអ្នកស្លាប់អាចច្រើនជាង៧០នាក់…វាអាច,ការពិតវាអាចឡើងដល់ជាង១០០នាក់មុនពេលថ្ងៃរះ” អភិបាលរដ្ឋ Kentucky , Andy Beshear បាននិយាយកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។ “កំរិតនៃការខ្ទេចខ្ទាំវាមិនទំនងជាអ្វីមួយដែលខ្ញុំមិនដែលបានឃើញ”។ចំណុចដែលខ្ទេចខ្លាំងជាងគេគឺស្ថិតនៅភាគនិរតីនៃរដ្ឋ Kentucky ទីក្រុង Mayfield ,ដែលជាកន្លែងខ្យល់ព្យុះបក់បោកមកចំរោងចក្រផលិតទៀននាយប់ថ្ងៃសុក្រខណៈដែលមនុស្សកំពុងធ្វើការ។ មនុស្សប្រហែលជា១១០នាក់ស្ថិតនៅខាងក្នុង ហើយជាច្រើននាក់អាចបាត់បង់ជីវិតនៅទីនោះ Beshear បាននិយាយ។
“ពួកគេសង្រ្គោះបាន៤០នាក់” Beshear បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានកាលពីរសៀលថ្ងៃសៅរ៍ “ មានដែកប្រវែង១៥ហ្វីត ដែលមានរថយន្តនៅពីលើវា ធុងដែលដាក់សារធាតុគីមីក៏ស្ថិតនៅលើនោះ វាជាអភ្ភូតហេតុបើសិនជាមានមនុស្សផ្សេងទៀតរកឃើញថានៅរស់រានមានជីវិតនៅក្រោមនោះ”។ លោកអភិបាលរដ្ឋបានិយាយថាលោកបានទៅពិនិត្យមើលនៅក្នុងក្រុង DawsonSpring ដែលជាស្រុកកំណើតរបស់ឪពុកលោក ដែលមានប្រជាពលរដ្ឋចំនួន ២,៧០០នាក់ ដែលលោកនិយាយថា មនុស្សជាច្រើននឹងបាត់បង់នូវអ្វីគ្រប់យ៉ាង ។ ប្លុកមួយដែលស្ថិតនៅឆ្ងាយពីផ្ទះរបស់ជីតាខ្ញុំ គេគ្មានឃើញផ្ទះនៅសេសសល់នោះទេ ហើយយើងក៏មិនដឹងពីមនុស្សទាងអស់នោះទៅណាដែ? Beshear និយាយ។