នៅក្នុងសង្គ្រាមសព្វថ្ងៃនេះ បច្ចេកវិទ្យាដើរតួនាទីសំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃការប្រយុទ្ធរបស់ភាគីម្ខាងៗ។ បញ្ញាសិប្បនិម្មិត ឬAI គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃរឿងនេះ។ នៅក្នុងជម្លោះកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន, AI បានសបញ្ជាក់អោយឃើញថាជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយ។ វាបានដើរតួជាឧបករណ៍សំខាន់សម្រាប់ការវិភាគទិន្នន័យដើម្បីជួយប្រតិបត្តិករ និងទាហានទទួលដឹងនូវព័ត៌មានដ៏ច្រើនមកពីប្រភពផ្សេងៗគ្នានៅលើសមរភូមិ។ នេះបើតាមរបាយការណ៍ថ្មីៗពីក្រសួងការពារជាតិរុស្ស៊ីថ្ងៃទី 14 ខែមេសាឆ្នាំ2024 ប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត Tor m2u កម្រិតខ្ពស់បានស្ទាក់ចាប់និងកំចាត់បានដោយជោគជ័យនូវគ្រាប់រ៉ុក្កែតបាញ់បង្ហោះឡើងដោយប្រព័ន្ធ Himars អាមេរិក និងប្រព័ន្ធ Vilkha របស់អ៊ុយក្រែន។ សមិទ្ធិផលនេះគួរតែផ្តល់គុណសម្បត្តិដល់ប្រព័ន្ធគ្រប់គ្រងការបាញ់ថ្មីនៃរថក្រោះ Tor m2u ដែលបំពាក់នូវ AI Algorithms។
ការរីកចម្រើនទាំងនេះធ្វើឱ្យយើងមានសំណួរថាតើបច្ចេកវិទ្យានេះនឹងនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសង្គ្រាម? ប្រព័ន្ធ tor m2u បង្ហាញថាជាប្រព័ន្ធកាំជ្រួចទំនើបបំផុតដែលប្រើប្រាស់ AI Algorithms សម្រាប់កំណត់អត្តសញ្ញាណគោលដៅ ការចាត់ថ្នាក់ និងការកំណត់អាទិភាពនៅលើសមរភូមិ។ ដោយមានសមត្ថភាពទប់ទល់ជាមួយវត្ថុគំរាមកំហែងបានច្រើនក្នុងពេលដំណាលគ្នា ប្រព័ន្ធនេះតំណាងឱ្យការរីកចម្រើនយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាការពារដែនអាកាស។ យោធារុស្ស៊ីទទួលបានប្រព័ន្ធមីស៊ីល Tor m2u ដំបូងរបស់ពួកគេនៅចុងឆ្នាំ 2014 ហើយបានដាក់ឱ្យដំណើរការនៅឆ្នាំ 2015 ។ វាអាចចាប់យកគោលដៅធំទូលាយដូចជា យន្តហោះ ឧទ្ធម្ភាគចក្រ និងគ្រាប់រំសេវដឹកនាំដោយភាពជាក់លាក់។ ជាមួយនឹងភាពចល័តរបស់វានៅលើយានរថក្រោះ tor m2u អាចដំណើរការបានប្រកបដោយប្រសិទ្ធភាពនៅក្នុងដែនដីផ្សេងៗគ្នាធ្វើអោយវាសក្តិសមសម្រាប់ការពារក្រុមយោធាចល័ត និងទីតាំងយុទ្ធសាស្ត្រ។ លើសពីនេះទៀតប្រព័ន្ធនេះគឺបំពាក់ដោយរ៉ាដាកម្រិតខ្ពស់ និងបច្ចេកវិទ្យាកាំជ្រួចអនុញ្ញាតឱ្យវាតាមដាននិងទប់ទល់ជាមួយគោលដៅច្រើនក្នុងពេលតែមួយ។ ជាលទ្ធផលវាផ្តល់នូវការការពារដែនអាកាសដ៏រឹងមាំនៅក្នុងបរិយាកាសហានិភ័យខ្ពស់។
លើសពីនេះទៅទៀត ប្រព័ន្ធ tor m2u គឺបំពាក់ដោយមីស៊ីល 9 m331 ដែលត្រូវបានរចនាឡើងដើម្បីកំណត់គោលដៅគំរាមកំហែងតូចៗប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀត ប្រព័ន្ធការពារដែនអាកាសនេះអាចបាញ់កាំជ្រួចផ្សេងៗទៀតដូចជា9M338, 9m338 GN និងជាច្រើនទៀត។ តើអ្វីដែលធ្វើឱ្យប្រព័ន្ធនេះកាន់តែគួរឱ្យកត់សម្គាល់? នោះក៏ព្រោះតែជាសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ និងទប់ទល់ជាមួយគោលដៅបានទាំង៤០របស់វាក្នុងពេលតែមួយ កំណត់អាទិភាព និងអាចបាញ់បង្ហោះមីស៊ីលបានដល់ទៅ៤រៀងគ្នា សំរាប់ទប់ទល់ជាមួយគោលដៅក្នុងរយៈកម្ពស់ចន្លោះពី ១០ ម៉ែត្រទៅ ១០០០ ម៉ែត្រ។ បើគិតលើសមត្ថភាពកម្រិតខ្ពស់របស់វា និងការរួមបញ្ចូលបច្ចេកវិទ្យា AI វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលប្រព័ន្ធមីស៊ីល Tor-m2u អាចស្ទាក់ចាប់កាំជ្រួចរបស់អ៊ុយក្រែនបាន។
របាយការណ៍ថ្មីៗនៃការទទួលបានជោគជ័យរបស់ពួកគេបានបង្ហាញពី ការបំផ្លិចបំផ្លាញនៃ គ្រាប់រ៉ុក្កែតដែលបាញ់ដោយប្រព័ន្ធ himars និង vilkha ដែលកំពុងអាចបង្កើនការព្រួយបារម្ភមួយចំនួនសម្រាប់អ៊ុយក្រែន។ រ៉ុក្កែត Himars និងVilkha មិនមែនលេងសើចទេ វាអាចបង្កការគំរាមកំហែងបានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងជើងគោក។ ប្រព័ន្ធ Himars គឺជាប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកនាំដោយភាពជាក់លាក់ ខណៈពេលដែលប្រព័ន្ធ Vilka គឺជាប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ អាវុធទាំងពីរនេះគឺត្រូវបានរចនាឡើងដើម្បីបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់គោលដៅរបស់សត្រូវ។ ប៉ុន្តែខណៈពេលដែលមានប្រព័ន្ធ tor m2u ហើយនោះ គ្រប់យ៉ាងបានចាប់ផ្តើមផ្លាស់ប្តូរ។ ដោយបំពាក់ជាមួយនឹងប្រព័ន្ធមីស៊ីលគ្រប់គ្រងការបាញ់នៅក្នុងសមរភូមិថ្មី ដែលប្រើប្រាស់នូវ Ai និងអាចចូលរួមកំចាត់វត្ថុគំរាមកំហែងដល់ទៅបួនក្នុងពេលដំណាលគ្នា។ ប្រព័ន្ធ Tor m2u មានប្រសិទ្ធភាពក្នុងការកំចាត់វត្ថុគំរាមកំហែងដែលបង្កឡើងដោយប្រព័ន្ធ himars និងប្រព័ន្ធការពាររបស់អ៊ុយក្រែនផ្សេងទៀត។