BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថុល សុភិទិ និង លឹម តិចម៉េង នៅតែរក្សាដំណែងជាបេក្ខជនទទួលបានការ Vote កំពូលនៃកម្មវិធី Cambodian Idol រដូវកាលថ្មីនេះ

ថ្ងៃពុធ, 10 ខែសីហា 2022 14:14  BeeTube News

 

294603734_1927770324082992_6751874171113787660_n

អស់រយៈពេល៤សប្តាហ៍កន្លងមកហើយ បេក្ខជនប្រលងកម្មវិធី Cambodian Idol ជំរុះនៅសល់ត្រឹមតែដប់រូបប៉ុណ្ណេាះ ធ្វើអោយសៃវៀនប្រកួតចំរៀងហាក់កាន់តែធ្វើអោយទស្សនិកជនមានការពិបាកសំរេចចិត្ត។ នៅយប់សប្តាហ៍ទី៤នៃវគ្គ Live Show ក្នុងកម្មវិធី Cambodian Idol នេះមានវិញ្ញាសារថ្មីមួយទៀតដែលតំរូវអោយបេក្ខជនធ្វើការបកស្រាយនូវចំរៀងចង្វាក់ Rock។ ដោយនៅក្នុងការបកស្រាយចំរៀងដែរមានបែងចែកចេញជាពីរវគ្គ នៅវគ្គដំបូងមានបេក្ខជន៥រូប និងវគ្គបន្ទាប់មានបេក្ខជន៥រូបទៀតបកស្រាយបន្ត។ នៅវគ្គទី១ផ្តើមឡើងដោយបេក្ខជនលីប៊ីលី  ស្រស់រ៉ូឡង់ ណានវីសារ ឡាចណុច និងស៊ឹម ចន្ទ័ពន្លឺ។ ចំនែកនៅវគ្គទី២មានលោកនាងដាវីន ថុលសុភិទិ កញ្ញាពៅស្រីមាស លីម តិចម៉េង និងផានគីមសុង។ក្នុងនេាះដែរបេក្ខជនម្នាក់ៗឃើញថាមានការព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាព និងបង្កើតស្ទាយល៍រៀងៗខ្លួនដើម្បីទាញពិន្ទុពីទស្សនិកជន។ នៅក្នុងចំណោមបេក្ខជនទាំង៩នាក់ដែលអាចធ្វើដំណើរបន្តទៅវគ្គបន្ទាប់ ក្នុងនេាះមានបេក្ខនារីម្នាក់គត់គឺកញ្ញាពៅស្រីមាស ហើយបេក្ខជនដែលទទួលបានការផ្ញើរសារគាំទ្រតិចជាងគេនិងត្រូវចាកចេញពីកម្មវិធីគឺជាលោកស្រស់រ៉ូឡង់។ យ៉ាងណាមិញបេក្ខជនដែលរក្សាតំណែងអាចទទួលបានគាំទ្រច្រើនជាងគេពីមួយសប្តាហ៍ទៅមួយសប្តាហ៍ក្នុងចំណោម Top5 នេាះគឺមានលោកថុល សុភិទិ និងលោកលឹម តិចម៉េង។ 

296664232_1938322143027810_1745356380556458063_n

គេឃើញថាប្រជាប្រិយភាពរបស់ពួកគេទាំងពីរនាក់មានការលោតឡើងខ្ពស់ជាងគេ ហើយកន្លងមកក៏ឃើញថាអ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាផងដែរដូចជាសកម្មភាពលេងសើចជាមួយគ្នាមួយចំនួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងវិញ្ញាសារទី៤នេះលោកថុល សុភិទិបានធ្វើការបកស្រាយចំរៀងមួយបទមានលក្ខណៈបែប MetalRock ដែលមានចំណងជើងថា EnterSand ដោយម្ចាស់ដើមជាលោក Metallic ធ្វើអោយគ្រប់គ្នា ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រេាះចង្វាក់នេះមានភាពលំបាកច្រៀងទាមទារអោយស្រែកជាខ្លាំងតាំងពីដើមបទរហូតមកដល់ចុងបទតែលោកនៅជ្រើសរើសវាយកមកបកស្រាយ។ គណៈកម្មការទាំង៤រូបបានបង្ហាញចំណាប់អារម្មណ៍ហើយកោតសរសើរលោកថុលសុភិទិដែលអាចបកស្រាយចំរៀងមួយនេះបានធ្វើអោយលោកថុលសុភិទិក្តុកក្តួលអារម្មណ៍រហូតដល់ស្រក់ទឹកភ្នែកដោយក្តីរំភើប ពេលទទួលបានការអោយកំលាំងចិត្ត និងការគាំទ្រយ៉ាងខ្លាំងទាំងពីគណៈកម្មការ និងទស្សនិកជនចូលរួមទស្សនា។ យ៉ាងណាមិញដែរលោកលឹមតិចម៉េងក៏បានធ្វើការបកស្រាយបទចំរៀង​ Rock ប្រភេទមនោសញ្ចេតនារបស់លោក Rizer មានចំណងជើងថាចងចាំ ក៏បានធ្វើអោយទស្សនិកមានការពេញចិត្តជាច្រើនផងដែរ ព្រេាះមានទាំង Melody ពិរេាះ និងជាចង្វាក់ Rock ផងដែរ។ សរុបមកពួកគេធ្វើបានល្អនៅក្នុងវិញ្ញាសារទី៤នេះ ហើយចង់ដឹងថានៅក្នុងវិញ្ញាសារខាងមុខនេះ និងអាចមានការផ្លាស់ប្តូរយ៉ាងណាដែររឺទេ? រឺកំពូលបេក្ខជនទាំងពីរនេះនៅតែអាចក្តោបក្តាប់ការប្រកួតជាបេក្ខជនជើងខ្លាំងរហូតដល់វគ្គចុងក្រោយ?

297618057_1938326233027401_720821343544800254_n

 


ថ្ងៃពុធ, 10 ខែសីហា 2022 14:14  BeeTube News