BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះ! មកមើលបទចម្រៀងចូលឆ្នាំខ្មែរទាំង១០ ដែលកម្មវិធីសង្រ្កាន្តឆ្នាំនេះមិនអាចខ្វះបាន

ថ្ងៃអង្គារ, 19 ខែមេសា 2022 13:50  BeeTube News

17-Top-5-1

ក្នុងរយៈពេលបីថ្ងៃ នៃការប្រារព្ភកម្មវិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ក្នុងឆ្នាំ ២០២២នេះ បានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ​ និងមានភាពអូ៊អរខ្លាំងមែនទែន នៅគ្រប់ទិសទីនៃប្រទេសកម្ពុជា ដែលអមទៅដោយ ល្បែងកំសាន្តផ្សេងៗមានទាំងល្បែងប្រជាប្រិយបែបខ្មែរ ព្រមទាំងការបា៉តម្សៅ និងការជះទឹកដាក់គ្នាទៅវិញទៅមកជាដើម ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺមានបទចម្រៀងពិរោះៗជាច្រើនដែលតាក់តែងឡើងដោយស្នាដៃកូនខ្មែរសម្រាប់រាំលេងកំសាន្តនាពេលរដូវកាលចូលឆ្នាំនេះ ក៏ប៉ុន្តែក្នុងចំណោមបទចម្រៀងទាំងនោះ មាន១០បទ ដែល Admin តាមដាន សង្កេត ហើយឃើញថា គេចាក់ច្រើនជាងគេគឺ សុំទឹកមួយផ្តិល​ ដួលកង់​ ស្រារាំ រាំតោង​ ខ្ញុំលែងប្តីហើយ ផ្លូវណាទៅផ្ទះម៉ែក្មេក រាំទាំងទឹកភ្នែក ម្ចាស់បងកាន់តែកាច Cambodian Pride និង Solo Again។ 

១) “សុំទឹកមួយផ្តិល” ជាបទល្បីដែលច្រៀងដោយ អ្នកចម្រៀងរដឺន​ សុន ស្រីណុន​ ហើយឥឡូវបទរបស់គាត់ ឡើងដល់​ ១០ M បាត់ហើយ។ នៅក្នុងពេលចូលឆ្នាំនេះ​ មានអ្នកសុំទឹកច្រើនដែរ តែមិនមែនមួយផ្តិលទេ គឺ មួយធុង តែម្តង។ 

maxresdefault (3)

២)​ “ដួលកង់” គឺជាបទដែលបកស្រាយដោយលោក ខេម និង កញ្ញា តន់ ច័ន្ទស៊ីម៉ា ហើយជាបទដែលពេញនិយមជាងគេនៅក្នុងកំឡុងពេលចូលឆ្នាំ ពីព្រោះ admin ជិះទៅណាក៏ឮដែរសឹងតែគ្រប់ធុងបាស់ហើយនៅក្នុងភូមិ។ ឥឡូវនេះមានអ្នកចូលទស្សនាចំនួនបីលានដងបាត់ហើយ បើទោះបីទើបតែផ្សាយកាលពីថ្ងៃទី ០៩ ខែមេសានេះក៏ដោយ។

maxresdefault (2)-1

៣) បទ “ស្រារាំ” ដែលច្រៀងដោយ កញ្ញា រាប៊ី ជាបទល្បីខ្លាំងសម្រាប់ពេលចូលឆ្នាំនេះ ហើយសូម្បីតែ Admin ដោយសារតែបទហ្នឹង ឥឡូវក្លាយជាអ្នកស្ទាត់ជំនាញខាងរាំដែរហើយ។​

៤) ចំណែក​ “រាំតោង” ជាបទដែល បកស្រាយដោយ កញ្ញា យូរី ហើយ Admin ចង់យកមកបង្ហាញ ព្រោះអីមួយភូមិរបស់ Admin គេចេះតោងអស់ហើយ ហើយឥឡូវបទនេះ មាន View ដល់ទៅ ២M បាត់។

៥) បទរបស់ អ្នកស្រី ខាត់​ សុឃីម “ខ្ញុំលែងប្តីហើយ” ក៏មិនណយដែរ ហើយ គ្រាន់តែលែងភ្លាម ប្រុសៗតាមភ្លែត ពិតជាឡូយរបស់គេមែន ហើយឥឡូវគ្រាន់តែ ចំនួនអ្នកតាមដានរឿងគេ លែងប្តី​ឡើងដល់ ២ M បាត់ បើមិនជឿ Admin ទេ ចូលទៅមើលនៅក្នុងយូធូបខ្លួនឯងទៅ។

maxresdefault (4)

៦) បទទីប្រាំមួយគឺ​ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ដែលម្ចាស់ដើម កញ្ញា ថាន់ នឿថង​ ហើយត្រូវបាន Cover ដោយកញ្ញា មាស នីតា។ ដោយសារបទនេះ​ Admin ខំជិះម៉ូតូ​ឡើងហត់ហើយ​ ដើម្បីរកផ្ទះម៉ែក្មេក តែរកឃើញតែផ្ទះរបស់ខ្លួនឯង​ ហើយចុះ ហ្វែនៗទាំងអស់គ្នាវិញ មានរកឃើញហើយនៅ? បើឃើញហើយជួយប្រាប់គ្នាផង។

៧)​ ដោយសារតែរកផ្ទះម៉ែក្មេកមិនឃើញ មានអីបីថ្ងៃ Admin រាំបណ្តើរ ជូតទឹកភ្នែកបណ្តើរ​ តាមបទ​“រាំទាំងទឹកភ្នែក​” របស់​ អាយ ដល ពេជ្ជរិទ្ធិ បាត់ ហើយចុងក្រោយភ្នែកឡើងហើមហើយឥឡូវ​ ពីព្រោះអីកំសត់ពេក។

៨)​ បទទីប្រាំបីនៅក្នុងបញ្ជីរបស់ Admin គឺ “ម្ចាស់បងកាន់តែកាច” ដែលច្រៀងដោយ កញ្ញា ទេព បូព្រឹក្ស។ យ៉ី! គ្នាយំឡើងហើមភ្នែកហើយ​ មកថា​ឲ្យគ្នាអីណា កាចទៀត​ ចេះតែមានម៉ង ចែព្រឹក្ស។

៩) ទីប្រាំបួន គឺ “So Lo Again” របស់អាយ ដល វណ្ណដា បើទោះបីជា​ខែចូលឆ្នាំក៏ដោយ ក៏មិនខ្វះដែរអ្នក​ SoLo ដូចជា Admin ជាដើម។

១០) តោះ! ឥឡូវយើង​ ឈប់ខ្វល់ រឿងគេលែងប្តី ផ្លូវណាទៅផ្ទះម៉ែក្មេក ឬ Sad អីទៀតទៅ មកសប្បាយរីករាយ​ ហើយសាទរ​​ជាមួយអ្វីដែលខ្មែរយើងកំពុងមានវិញ ជាពិសេសតាមរយៈបទ “Cambodian Pride” របស់កញ្ញា តន់ ច័ន្ទស៊ីម៉ា ដែលច្រៀងរៀបរាប់ពី សម្បត្តិវប្បធម៍ និងកេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ​ ដែលបានបន្សល់ទុកឲ្យ ហើយនៅក្នុងពេលចូលឆ្នាំ បទនេះក៏ផ្ទុះខ្លាំងដែរ ជាពិសេសនៅសៀមរាប។ 

maxresdefault (1)-2

ទាំងដប់នេះគឺសុទ្ធតែជាបទដែល Admin ជ្រើសរើសមក ហើយជាបទដែលត្រូវបានគេចាក់ស្តាប់ និងរាំលេងកំសាន្តច្រើននៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរ។ ហើយចុះសម្រាប់ហ្វែនៗវិញ មានបទអ្វីល្បីខ្លាំងខ្លះដែរនៅក្នុងភូមិ?សូមជួយ ខំមិនប្រាប់វិញផង៕ 

សរសេរដោយ៖ ម៉ៅ​ គុយដង់


ថ្ងៃអង្គារ, 19 ខែមេសា 2022 13:50  BeeTube News