BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចហ៊ុនសែន ឆ្លៀតឳកាសអបអរបេក្ខជន Top 4 នៃកម្មវិធី Cambodian Idol ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស

ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2022 10:22  BeeTube News

302668508_658080535673737_1388611015876530803_n

នៅក្នុងថ្ងៃទី៣១ ខែសីហានៃកម្មវិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២កន្លែងនៅក្នុងប្រទេសកម្ពុជាដែលធ្វើឡើងនៅច្រមុះជ្រូកក្បាលថ្នល់ និងស្តុបស៊ិនជូរីប្លាស្សានេះសម្តេចហ៊ុនសែនបានអញ្ជើញចូលរួមដោយវត្តមានដ៏ខ្ពង់ខ្ពស់ព្រមទាំងបានឆ្លៀតឳកាសនេះអបអរសាទរដល់បេក្ខជនប្រលងចំរៀងជើងខ្លាំងទាំង៤រូបរបស់កម្មវិធី Cambodian Idolដែលបានធ្វើដំណើរមកដល់វគ្គចុងក្រោយកាលពីសប្តាហ៍មុននេះ។ សម្តេចបានថ្លែងអំពីជោគជ័យរបស់កីឡាករខ្មែរកន្លងមក រួចទាញចូលអំពីជោគជ័យរបស់ពន្លកសិល្បករខ្មែរដូចជាអ្នកទាំងបួនផងដែរ។ នេះសបញ្ជាក់អំពីការគាំទ្រ និងលើកទឹកចិត្ត និងការអោយតំលៃរបស់ប្រមុខថ្នាក់ដឹកនាំទៅលើការខិតខំប្រឹងប្រែងរបស់កូនខ្មែរជំនាន់ក្រោយមិនថាទៅលើវិស័យតន្រ្តី វិស័យអប់រំ រឺវិស័យកីឡានោះទេ។ បេក្ខជនទាំង៤រូបបានឈរសំពះដោយទឹកមុខស្រស់ប៉ប្រឹមដោយក្តីគោរព និងរំភើប ពេលដែលសមិទ្ធផល និងការប្រឹងប្រែងរបស់ពួកគេមកដល់ជុំចុងក្រោយនេះត្រូវបានទទួលស្គាល់ និងអោយតំលៃ។ មិនតែប៉ុណ្ណោះក៏មានការជួបជុំគ្នាជាមួយកំពូលសិល្បករល្បីៗនៅក្នុងប្រទេសកម្ពុជាដូចជាអ្នកនាងមាសសុខសោភា លោកណយវណ្ណណេត អ្នកមីងគ្រត ជាដើម។ 

304203764_610283977127550_2533517467748544873_n

ជាក់ស្តែងបន្ទាប់មកនៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាងមាសសុខសោភាក៏បានបង្ហោះរូបភាព និងវីឌីអូមួយចំនួនថតជុំគ្នាជាមួយកំពូលបេក្ខជនទាំង៤រូបដោយសរសេរខេបសិនឡើងថា«ចូលរួមពិធីសម្ភោធការបុកគ្រឹះសាងសង់ស្ពានអាកាសក្បាលថ្នល់ថ្មីបានជួបជាមួយប្អូនៗ»ហើយទទួលបានការចុចឡាចរហូតទៅដល់១០K។ បកត្រលប់មកចូលដំណើរកម្មវិធីសំខាន់វិញ គួរបញ្ជាក់ផងដែរថា គំរោងស្ពានអាកាសទាំងពីរកន្លែងនេះត្រូវបានចំណាយទឹកប្រាក់សាងសង់អស់ ៤៦លានដុល្លា។ ដោយទីតាំងទី១ ស្ថិតនៅប្រសព្វរវាងមហាវិថីសម្តេចតេជោហ៊ុនសែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១) ហើយត្រូវបានអោយឈ្មោះថា«ស្ពានអាកាសព្រះមុនីវង្ស»។ ចំនែកទីតាំងទី២ស្ថិតនៅប្រសព្វរវាងមហាវិថីសហពន្ធ័រុស្ស៊ីជាមួយ មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារគង់សំអុល(ផ្លូវលេខ២០០៤) ហៅថា«ស្ពានអាកាសគង់សំអុល»។

301879456_610283997127548_31038909201720867_n

 


ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2022 10:22  BeeTube News