BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tonga កំពុងត្រូវការការគាំទ្រ បន្ទាប់ពីរងគ្រោះដោយសារការផ្ទុះភ្នំភ្លើង

ថ្ងៃសៅរ៍, 22 ខែមករា 2022 16:00  គុន ច័ន្ទរដ្ឋា

photo_2022-01-22_15-57-29 (1)

France24-

កាលពីថ្ងៃសៅរ៍មុន បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងដ៏ខ្លាំក្លានៅ Tonga នៃភ្នំ Ha’pai ដែលបានបង្កើតឲ្យមានជារលកយក្ស ស៊ូណាមី ដែលបានកំទេចទីប្រជុំកោះ Tonga ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៨០% បើយោលទៅតាមអ.ស.ប.។ អ្នកកាសែតជនជាតិ Tonga, Marian Kupu បាននិយាយថាភាគច្រើននៃអ្នកស្រុកក្នុងតំបន់នោះដាច់ខាតត្រូវបន្តស្នាក់នៅ បន្ទាប់ពីគេបានឃើញការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរៀបចំលំនៅដ្ឋានឡើងវិញ។

“យើងចង់រស់នៅទីនេះនៅក្នុងប្រទេសរបស់យើង ពីព្រោះនេះគឺជាអ្វីដែលជាអត្តសញ្ញាណរបស់យើងជា Tongan ។ យើងចង់កសាងប្រទេសរបស់យើងឡើងវិញ រួបរួមគ្នាហើយធ្វើដំណើរទៅមុខ” Kupu បានប្រាប់ AFP ។ គំនរផេះដែលប្រកបទៅដោយជាតិពុលនៅក្នុងទឹក ផលដំណាំត្រូវបានបំផ្លាញ ហើយនិងភូមិចំនួន២ ត្រូវបានទឹកគួចយកទៅបាត់ទាំងស្រុង។ ដែលជាការប៉ាន់ប្រមាណសម្ភារៈដែលមានបរិមាណចំនួន១គីឡូម៉ែត្រ គូបត្រូវបានបំផ្លាញដោយការផ្ទុះភ្នំភ្លើង ហើយអ្នកជំនាញបាននិយាយថា ភ្នំភ្លើងនៅតែមានសកម្មភាពអាចមានរយៈពេលរាប់ខែ។

ប្រជាពលរដ្ឋ Tonga អាចនឹងស្ថិតនៅក្នុងភាពមហន្តរាយដ៏ធំធេងនៅឡើយ។ Tonga ស្ថិតនៅក្នុងលំដាប់លេខ៣នៅក្នុងរបាយការណ៍ពិភពលោកដែលជាប់ លេខ៣ខាងហានិភ័យខ្ពស់ ដែលជាប្រទេសក្នុងរង្វាស់ត្រូវប្រឈមទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ ប៉ុន្តែទោះបីជាមានហារនិភ័យខ្ពស់ Kupu បាននិយាយាថា ភាគច្រើននៃប្រជាពលរដ្ឋ Tonga ចង់រស់នៅទីនោះ។ "នេះគឺជាអារម្មណ៍នៃមោទនភាពដែលយើងធ្លាប់បានរស់នៅទីនេះ ដែលយើងមិនចង់ចាកចេញពីប្រទេស ដែលយើងបានកើត និងរស់រានមានជីវិតធំធាត់នៅទីនេះ" នាងបាននិយាយ។

អ្នកដែលបាននៅរស់រានមានជីវិតម្នាក់នៅលើកោះ Atata ដែលបានគួចនាំទៅដោយរលកយក្ស បាននិយាយប្រាប់ថា គាត់នឹងវិលត្រឡប់ទៅកាន់កោះនោះវីញបន្ទាប់ពីមហន្តរាយនេះ។ "គាត់បានពន្យល់ទៀតថា លោកមានបំណងចង់ត្រឡប់ទៅវិញ ពីព្រោះម្តាយឪពុករបស់គាត់បានកប់នៅទីនោះ គាត់បានកើតនៅទីនោះហើយជីវិតរបស់គាត់ក៏នៅទីនោះដែរ។ គាត់ចង់ឲ្យរដ្ឋាភិបាលឬក៏អ្នកណាម្នាក់កសាងកោះដ៏តូចនោះឡើងវិញ ដើម្បីគាត់អាចត្រឡប់ទៅវិញ”។

កងកម្លាំងនៃប្រទេស New Zealand និង Australia បានចាប់ផ្តើមជញ្ជូនជំនួសង្រ្គោះ ជាពិសេសទឹកទៅកាន់ Tonga ប៉ុន្តែរដ្ឋមន្ត្រី អូស្ត្រាលីបាននិយាយថាមានការព្រួយបារម្ភអំពីវិបត្តិ កូវីដ-19 ដែលបណ្តាលឲ្យមានការពិបាកដល់ការខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយ៕


ថ្ងៃសៅរ៍, 22 ខែមករា 2022 16:00  គុន ច័ន្ទរដ្ឋា