BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រលកយក្សស៊ូណាមីបោកបក់ចំកោះ Tonga បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ មានការភ័យខ្លាចថាចំនួនអ្នកស្លាប់នឹងកើនឡើង

ថ្ងៃអង្គារ, 18 ខែមករា 2022 15:06  គុន ច័ន្ទរដ្ឋា

IDED3WFKYBPMZKAJY3UW6Q44SM

Reuters-

កោះដ៏តូចនៅខាងក្រៅ Tonga បានរងខូចខាតយ៉ាងដំណំដោយសារតែការផ្ទុះភ្នំភ្លើងយ៉ាងខ្លាំង និងរលកស៊ូណាមី អ្នកការទូត Tonga បាននិយាយកាលពីថ្ងៃអង្គារ៍ ដោយលើកឡើងពីការព្រួយបារម្ភនៃចំនួនអ្នកស្លាប់ និងរងរបួសបានកើនឡើង។ រូបភាពប្រកាសភាពអាសន្នដែលថតបានដោយ យន្តហោះស៊ើបការណ៍ កងកម្លាំងនូវ៉ែលហ្សរឡង់ (NZDF) បានបង្ហាញនូវភូមិមួយទាំងមូលត្រូវបានបំផ្លាញនៅលើកោះ Mango និងអគារជាច្រើនត្រូវបានបាត់នៅលើកោះ Atata ដែលនៅក្បែរនោះ អ្នកការទូតបាននិយាយ ។

“ប្រជាពលរដ្ឋស្លន់ស្លោ រត់និងរងរបួស” Tu’ihalangingie បានប្រាប់ Reuters “ដែលអាចកើតឡើងនឹងមានមនុស្សស្លាប់ ហើយយើងបានអធិដ្ឋាន សូមកុំឲ្យមានរឿងនេះកើតមានឡើង”។ ប៉ូលីស Tonga បានប្រាប់ស្នងការជាន់ខ្ពស់ New Zealand ថាចំនួនអ្នកស្លាប់ដែលបានបញ្ជាក់មាន២នាក់ ប៉ុន្តែដោយសារទំនាក់ទំនងនៅក្នុងប្រជាជាតិកោះប៉ាស៊ីហ្វីកខាងត្បូងនេះ ត្រូវបានកាត់ផ្តាច់ ចំនួនពិតប្រាដនៃអ្នករងគ្រោះនៅមិនទាន់ច្បាស់។

រដ្ឋមន្ត្រីអូស្ត្រាលីប្រចាំនៅប៉ាស៊ីហ្វីក Zed Seselja បាននិយាយថាមន្ត្រី Tonga សង្ឃឹមថានឹងបញ្ជូនមនុស្សពីកន្លែងដាច់ស្រយ៉ាល ជាពិសេសប្រជុំកោះ Ha’apai ដែលជាទំនាប និងកោះឯទៀតដែលស្ថិតនៅខាងក្រៅ ដែលជាកន្លែងដែលលមានលក្ខណៈលំបាក ដែលយើងយល់ថាផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លាញដោយស៊ូណាមី។ អ.ស.ប. បានរាយការណ៍ពីដំបូងនូវសញ្ញាគ្រោះថ្នាក់ត្រូវបានគេបានដឹងនៅក្នុង Ha’apai ដែលកោះ Mango ស្ថិតនៅទីនោះ។ 
 
ក្រុមនាវី Tonga បានរាយការណ៍មកថាទីកន្លែងនោះត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមី ដែលមានកំពស់ពី៥ទៅ១០ម៉ែត្រការិយាល័យនៃអ.ស.ប.សំរបសំរួលកិច្ចការមនុស្សធ៌មបាននិយាយ (OCHA) ។ កូនកោះ Atata និង Mango ស្ថិតនៅចម្ងាយពី ៥០-៧០ គីឡូម៉ែត្រពីភ្នំភ្លើង ដែលបានបញ្ជូនរលកស៊ូណាមី តាមមហាសមុទ្រប៉ាស៊ីហ្វីកនីងបានបន្លឺសម្លេងនៃការផ្ទុះរហូតដល់ចម្ងាយ២.៣០០គីឡូម៉ែត្រក្នុងប្រទេស New Zealand នៅពេលដែលភ្នំភ្លើងបានផ្ទុះកាលពីថ្ងៃសៅរ៍។Atata មានប្រជាពលរដ្ឋរស់នៅប្រែល១០០នាក់ និង Mango ប្រហែល៥០នាក់៕

M6OC6PDXNNIR7MYMIALWJG4YYU

LQJ5DSFMAZKSLBI4EZ45YCH2QM

photo_2022-01-18_14-53-26

QN5N6AKO2NINXOPEZFDYSH6TMY

 


ថ្ងៃអង្គារ, 18 ខែមករា 2022 15:06  គុន ច័ន្ទរដ្ឋា