Tom Holland យល់ថា ការសម្តែងជាតួអង្គ "Spiderman" មានការទទួលខុសត្រូវខ្លាំងបំផុត។ គាត់នឹងថតរូប ញញឹមទៅអ្នកគាំទ្រ ប៉ុន្តែគាត់នឹងមិនអាចពិភាក្សាពីទំនាក់ទំនងរបស់គាត់ជាមួយ Zendaya នោះទេ។
លោក Holland បាននិយាយអំពីការទទួលស្គាល់សមត្ថភាពសម្តែងរបស់លោកពីអ្នកគាំទ្រថា "ខ្ញុំត្រូវតែរំលឹកខ្លួនឯងថា ការសម្តែងជាតួអង្គ "Spiderman" គឺមានទំនួលខុសត្រូវច្រើនជាងការមានការងារធម្មតា"។ ប៉ុន្តែគាត់នៅតែចង់បានភាពឯកជនរបស់គាត់ នៅពេលនិយាយអំពីជីវិតស្នេហារបស់គាត់។
គាត់បាននិយាយថា "ខ្ញុំតែងតែតាំងចិត្តរក្សាជីវិតឯកជនរបស់ខ្ញុំ ព្រោះខ្ញុំបានចែករំលែកព៌ត៍មានដែលទាក់ទងនឹងជីវិតរបស់ខ្ញុំជាច្រើនជាមួយពិភពលោកទៅហើយ" ។ "យើងពេលខ្លះក៏នៅតែមានអារម្មណ៍ថា ត្រូវបានគេប្លន់យកភាពឯកជនរបស់យើង"។
នៅពេលសួរថា តើគាត់មិនទាន់ត្រៀមខ្លួនក្នុងការនិយាយអំពី Zendaya បន្ទាប់ពីរូបថតពួកគេរួមគ្នានៅក្នុងរដូវក្តៅ ដែលបានបង្កឱ្យមានការសង្ស័យថា ពួកគេមានទំនាក់ទំនងលើសពីដៃគូសម្តែងនោះ? គាត់បានបញ្ជាក់ថា "ខ្ញុំមិនគិតថា វាត្រូវការការត្រៀមខ្លួននោះទេ។ វាគ្រាន់តែថាយើងមិនចង់និយាយពីវា។"
គាត់បានបន្តទៀតថា "វាមិនមែនជាការសន្ទនាមួយ ដែលខ្ញុំអាចនិយាយដោយគ្មាននាងនោះទេ។" "… យើងនឹងនិយាយអំពីវា នៅពេលដែលយើងបានត្រៀមខ្លួនរួចរាល់ក្នុងការនិយាយអំពីវាជាមួយគ្នា។"
អត្តបទដកស្រង់ពី Marianne Garvey
បកប្រែនិងកែសម្រួលដោយ Mr. Blue