BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tom Holland, Andrew Garfield និង Tobey Maguire ជួបជុំគ្នាម្តងទៀត ដើម្បីពិភាក្សារឿង "Spider-Man: No Way Home"

ថ្ងៃសុក្រ, 28 ខែមករា 2022 14:06  BeeTube News

220127061009-spiderman-split-exlarge-169 (1)

ភាពយន្តចុងក្រោយបង្អស់របស់ Marvel បានក្លាយជាភាពយន្តដំបូងដែលរកចំណូលបានជាង 1 ពាន់លានដុល្លារនៅ Box Office ពិភពលោកចាប់តាំងពីឆ្នាំ 2019 ហើយបានបំបែកកំណត់ត្រា នៅពេលដែលវាចេញផ្សាយដំបូងនៅក្នុងខែធ្នូ។ ភាពល្បីល្បាញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្សែភាពយន្តនេះគឺ ការលាយបញ្ចូលគ្នារវាងតួអង្គចាស់ និងតួអង្គថ្មី ដែលបានសម្តែងរួមគ្នានៅលើអេក្រង់ជាលើកដំបូង។

"Spider-Man: No Way Home" បានឃើញមាន Tom Holland, Tobey Maguire និង Andrew Garfield ដែលសុទ្ធសឹងបានដើរតួជា Peter Parker ក្នុងខ្សែភាពយន្តយ៉ាងហោចណាស់មួយក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ ដែលបានធ្វើឱ្យអ្នកគាំទ្ររំភើបរហូតដល់អង្គុយមិនជាប់នឹងកៅអីតែម្តង។ ទោះបីជាពួកគេមានភាពល្បីល្បាញរៀងៗខ្លួនសម្រាប់ការដើរតួជាវីរបុរស ដែលមានការពេញចិត្តស្រឡាញ់ខ្លាំងបំផុតរបស់ Marvel និងប្រជាប្រិយភាពដ៏យូរអង្វែងនៃរឿងរបស់ Spider-Man ក៏ដោយ ពួកគេបានភ្ញាក់ផ្អើលជាមួយនឹងភាពអស្ចារ្យនៃខ្សែភាពយន្តនេះ។

លោក Holland ដែលដើរតួជា Web-slinger បច្ចុប្បន្នបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Deadline ដែលបានចេញផ្សាយតាមអ៊ីនធ៊ើណែតកាលពីថ្ងៃពុធថា "ខ្ញុំតែងតែដឹងថា ខ្សែភាពយន្តនេះនឹងមានការស្រឡាញ់នៅជុំវិញពិភពលោក" ។ "ប៉ុន្តែខ្ញុំ​មិន​បាន​គិតទេ​ថា វា​នឹង​ធំ​សម្បើមដូច្នេះទេ"។ លោក Holland បាននិយាយថា កិច្ចការដែលគាត់ចូលចិត្តបំផុតដែលត្រូវធ្វើចាប់តាំងពីការចេញផ្សាយខ្សែភាពយន្តនេះគឺ ដើម្បីស្វែងរកវីដេអូនៃប្រតិកម្មដ៏ភ្ញាក់ផ្អើលរបស់អ្នកគាំទ្រចំពោះការបង្ហាញខ្លួនរបស់ Maguire និង Garfield ។

នៅលើប្រធានបទអំពីរបៀប និងមូលហេតុដែល Garfield និង Maguire ត្រលប់មកសម្តែងជាតួអង្គដែលពួកគេបានបន្សល់ទុកតាំងពីយូរយារណាស់មកហើយ, អ្នកទាំងពីរបាននិយាយថា ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលពួកគេទទួលបានការហៅទូរស័ព្ទដំបូងពី Amy Pascal ដែលជាផលិតករម្នាក់ក្នុងរឿង "Spider-Man: No Way Home" - ហើយ Garfield បាននិយាយថា គាត់មានអារម្មណ៍ថាចេតនានៅពីក្រោយខ្សែភាពយន្តនេះគឺ "បរិសុទ្ធ" ហើយមាន "រឿងច្នៃប្រឌិតដ៏អស្ចារ្យ" ។

spider-man-no-way-home-andrew-tobey-appearance

Garfield បាននិយាយថា "ខ្ញុំចូលចិត្តអារម្មណ៍ 'វាសនា' នៃការពង្រីក multiverse នៅក្នុងខ្សែភាពយន្តនេះ។ ប្រសិនបើគ្មាន Peter របស់ Tobey និង Andrew មានវត្តមានសម្រាប់ Tom's Peter នៅពេលនេះទេគាត់ប្រហែលជាមិនក្លាយជា Peter Parker ដែលគាត់គួរតែក្លាយជាឡើយ" ។ គំនិតដែលថា "Spider-Man: No Way Home" មានអារម្មណ៍ដូចជាជោគវាសនារបស់តួអង្គ Parker និងដំណើរភាពយន្តរបស់គាត់ គឺជារឿងមួយដែល Maguire និង Garfield ទាំងពីរបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍ ដោយអតីត Spider-Men យល់ស្របថា ខ្សែភាពយន្តនេះមានអារម្មណ៍ដូចជា ចំណុចកំពូលនៃប្រវត្តិសាស្ត្រ 20 ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Holland បាននិយាយដោយទទួលស្គាល់ថា គាត់នៅតែមិនប្រាកដថាតើគាត់នឹងត្រលប់មកវិញនូវឈុតសម្លៀកបំពាក់ Spider-Man ម្តងទៀតនោះទេ នៅពេលដែលគាត់ត្រូវបានគេសួរថាតើនឹងមានតួអង្គរបស់គាត់បន្ថែមទៀតឬយ៉ាងណា។ លោក Holland បាននិយាយថា "ការពិតហើយ អ្នកនឹងមិនចូលចិត្តការពិតទេ ខ្ញុំមិនដឹងពីចម្លើយចំពោះសំណួរនេះនោះទេ... ខ្សែភាពយន្តនេះសម្រាប់ខ្ញុំគឺ ពិសេសបំផុត" ។

"មានផ្នែកមួយរបស់ខ្ញុំដែលមានអារម្មណ៍ថា វាជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីលោតពីលើអាគារ ហើយហោះទៅរកថ្ងៃលិច... ខ្ញុំដឹងថា ខ្ញុំស្រលាញ់តួអង្គនេះ ហើយខ្ញុំដឹងថា ខ្ញុំមិនទាន់ត្រៀមខ្លួនដើម្បីនិយាយពាក្យលានោះទេ។ ប៉ុន្តែប្រសិនបើជាដល់ពេលសម្រាប់ខ្ញុំត្រូវនិយាយពាក្យលា នោះខ្ញុំនឹងធ្វើវាដោយមានមោទនភាព ដោយដឹងថា ខ្ញុំបានសំរេចបាននូវអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានជាមួយនឹងតួអង្គនេះ”។

អត្ថបទដកស្រង់ពី Hannah Ryan

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 28 ខែមករា 2022 14:06  BeeTube News