BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម្ចាស់បទ Time to Rise លោក VANNDA ចេញបទថ្មី Solo Again បានបំបែកកំណត់ត្រាថ្មីម្តងទៀត

ថ្ងៃអង្គារ, 04 ខែមករា 2022 14:07  BeeTube News

លោក VANNDA ដែលជាតារារ៉េបដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរ និងបរទេសជាច្រើន ដែលស្រឡាញ់ប្រភេទចម្រៀងនេះ។ ខណៈពេលដែលតារាចម្រៀងជាច្រើន បានស្ងាត់នៅក្នុងការចេញបទចម្រៀងនៅក្នុងឪកាសឆ្លងឆ្នាំ២០២២ នេះ លោកវណ្ណដា ដែលជាតារាចម្រៀងឯកប្រចាំផលិតកម្មបារមី ក៏បានបញ្ចេញនៅបទចម្រៀងថ្មីរបស់ខ្លួនក្រោមចំណងជើងថា Solo again ។ មហាជនជាច្រើនមានការងើយឆ្ងល់ដោយសារតែលោកវណ្ណដា ធ្លាប់ចេញបទចម្រៀងមួយបទរួចមកហើយ ក្រោមចំណងជើងថា SOLO កាលពីឆ្នាំមុន ទើបជាហេតុធ្វើអោយអ្នកគាំទ្ររបស់លោកជាច្រើន គិតថានេះជាបទចម្រៀងតភាគពីបទចម្រៀង SOLO នោះទៅវិញ។ ចំណែកឯបទចម្រៀង SOLO AGAIN នេះទៀតសោត ធ្វើអោយអ្នកស្រឡាញ់វិស័យបទចម្រៀងបែប POP ឬសម័យទំនើប មានការឈ្លក់វង្វេងនឹងបទចម្រៀងនេះខ្លាំង ដោយសារតែវាមានការបញ្ចូលរសជាតិនៃចម្រៀងខ្មែរសម័យដើមក្នុងទស្សវត្សន៏ទី៦០ និងការយកមកលាយលំគ្នាជាមួយប្រភេទចម្រៀងបទទំនើប នឹងការលេបខាយពាក្យដែលលោកវណ្ណដាតែងតែផលិតកន្លងមក។

អ្វីដែលអស្ចារ្យទៅទៀតនោះ បទចម្រៀងនេះបានបំបែកកំណត់ត្រា ការទស្សនា ១ លានដងក្នុងរយៈពេលតិចជាង 24 ម៉ោងផងដែរ។ ក្នុងនោះផេកផ្លូវការរបស់លោកក៏បានសរសេរថា "ពួកយើងសូមចាប់ផ្ដើមដោយការអរគុណទៅកាន់ហ្វេនៗ ដែលតែងតែផ្ដល់ការគាំទ្រ និងក្ដីស្រឡាញ់មកកាន់ពួកយើង។ ពួកយើងពិតជារីករាយដែលបានឆ្លងកាត់ឆ្នាំ ២០២១ នេះជាមួយនឹងសមិទ្ធផលដ៏ធំៗជាច្រើន។ អ្វីដែលពិសេសពួកយើងអាចឆ្លងកាត់នូវអ្វីទាំងអស់នេះជាមួយអ្នកទាំងអស់គ្នា ពីការបំបែកកំណត់ត្រាការទស្សនា ១ លានដងក្នុងរយៈពេលតិចជាង 24 ម៉ោង មកដល់ការសម្រេចកិច្ចព្រមព្រៀងការចែកចាយបទចម្រៀងជាមួយនឹងក្រុមហ៊ុនផលិតកម្មខ្នាតអន្ដរជាតិ Warner Music Group's ADA Asia និងសមិទ្ធផលផ្សេងៗជាច្រើនទៀតផងដែរ"។ ចង់ដឹងថាពាក្យចម្រៀងនេះមានអត្ថន័យ និងពិរោះយ៉ាងណានេះ អាចធ្វើការទស្សនាតាមរយៈ Channel ផ្លូវការរបស់លោក៕

photo_2022-01-04_14-01-42

 


ថ្ងៃអង្គារ, 04 ខែមករា 2022 14:07  BeeTube News