BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នក​បង្កើតគណនី “TikTok” ក្លែងក្លាយ ដោយប្រើឈ្មោះនាយករដ្ឋមន្រ្តី​​រាប់រយ ត្រូវបានស្នើ​ឲ្យ​លុប​ចោល​ជាបន្ទាន់​​​

ថ្ងៃសុក្រ, 07 ខែកក្កដា 2023 13:17  មានជ័យ

2020-12-08-PMHS - choek sopon
 

គណនី “តីកតុក​” (TikTok)​​ ក្លែងក្លាយ​រាប់រយ​ត្រូវបានគេបង្កើតឡើង​ដោយប្រើឈ្មោះ​សម្តេច​អគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ប៉ុន្តែ​នៅថ្ងៃ​នេះ សម្តេចនាយករដ្ឋមន្រ្តីបានស្នើឲ្យអ្នកបង្កើតទាំងនោះលុបចេញវិញជាបន្ទាន់ បើមិនដូច្នេះ​ទេ នឹងមាន​វិធានការផ្លូវច្បាប់​ នេះបើតាមសារ​សម្លេង​នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈសារជាសំឡេងនោះ សម្ដេចតេជោ ហ៊ុន សែន​ បានអះអាងថា អ្នកដែល​បង្កើត​គណនី ​TikTok​​​ ​​ទាំងនោះ មិនមានបំណងអាក្រក់ចំពោះសម្ដេចឡើយ​ ប៉ុន្តែការធ្វើបែបនេះ នឹង​ធ្វើឲ្យ​មានការប៉ះពាល់ ប្រសិនបើមានការធ្វេសប្រហែស ព្រោះមានការបង្កើតរហូត​ដល់រាប់​សិប​គណនី Tik Tok ក្លែងក្លាយ។ សម្ដេច​បាន​បញ្ជាក់បែបនេះថា ​“ខាងលើ​នេះ ជាប្រភេទ​គណនី Tik Tok ក្លែងក្លាយ ដែលយកឈ្មោះខ្ញុំទៅប្រើ ខ្ញុំសុំស្នើឲ្យ​មានការ​លុបចោល​ទាំង​ស្រុង នូវគណនីដែលយកឈ្មោះខ្ញុំទៅប្រើនេះ ដែល​វានឹងបង្កើតឲ្យការភ័ន្តច្រឡំ ដូច្នេះ​សូម​ឲ្យ​ជំនួយការរបស់ខ្ញុំធ្វើការបន្ទាន់ ជាមួយនឹងក្រុមហ៊ុន Tik Tok ក៏ដូចជាបងប្អូន ដែលទទួល​បាន​សារសំឡេងរបស់ខ្ញុំនេះហើយ ត្រូវលុបចោលជាបន្ទាន់ បើដូច្នេះទេយើងខ្ញុំនឹងចា​ត់ការ​តាម​ផ្លូវ​ច្បាប់ ដោយមិនអាចលើកលែងបានទេ ព្រោះអាចនឹងមានការយល់ខុស នៅពេលដែល​បង្ហោះ​សារ ឬបង្ហោះរូបភាពចេញទៅតាមរយៈគណនី ដែលប្រើឈ្មោះខ្ញុំ”។ បើតាម​សម្ដេចតេជោ ហ៊ុន សែន សូម្បីតែគណនី Tik Tok ឈ្មោះ Hun Sen Fans ក៏មិន​អនុញ្ញាត​ឲ្យមានដែរ ដោយសម្ដេចត្រូវការភាពជាក់លាក់មួយ នោះគឺគណនី Tik Tok តែមួយ​របស់សម្ដេចតែម្ដង។ គួររំលឹកថា ​​សម្តេច​នាយករដ្ឋមន្ត្រី​ កាលពីនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និង​ស្នើឲ្យក្រុមហ៊ុន Facebook លុប​ចោលឈ្មោះ​សម្តេច​ចេញពី​បញ្ជី​ក្រុមហ៊ុន Facebook ទៀតផង។ ​ការសម្រេចបែបនេះ  ដោយ​សាររយៈពេលកន្លងមក មានការក្លែងបន្លំគណនីហ្វេកបុក (Facebook) របស់សម្តេច​យ៉ាង​ច្រើន ដែលមានរហូតជាង ២០​ ​ធ្វើ​ឲ្យ​មានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀ​ត​មួយរយៈពេលចុងក្រោយនេះ បណ្តាញទំនាក់ទំនង​ដែល​មាន​ប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិន​បារម្មណ៍ពីការចូលលួចដូច Facebook។​​ ដូច្នេះ​​បាន​ប្រកាសប្រើ​​ប្រព័ន្ធ Telegram ​​​និង​ TikTok ​​៕

photo_2023-07-07_08-43-31 - choek sopon
photo_2023-07-07_08-43-22 - choek sopon
photo_2023-07-07_08-42-39 - choek sopon
photo_2023-07-07_08-43-31 - choek sopon
photo_2023-07-07_08-43-22 - choek sopon
photo_2023-07-07_08-43-18 - choek sopon
photo_2023-07-07_08-43-12 - choek sopon
 


ថ្ងៃសុក្រ, 07 ខែកក្កដា 2023 13:17  មានជ័យ