BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] តើ​រុស្ស៊ី​សល់​កម្លាំងប្រយុទ្ធ​​ប៉ុន្មាន​បន្ទាប់ពីរយៈពេលពីរឆ្នាំនៃ​សង្គ្រាម​?

ថ្ងៃចន្ទ, 06 ខែឧសភា 2024 14:37  BeeTube News

photo_3_2024-05-06_14-31-42

ឥឡូវ​នេះ ខណៈ​ដែល​សង្រ្គាម​ចូល​ដល់​ឆ្នាំទី​បី, សំណួរដ៏ធំមួយកំពុងសួរឡើង ពីកម្លាំងប្រយុទ្ធដែលរុស្ស៊ីនៅសល់។ តោះចូលមើលរឿងនេះ តើសង្គ្រាម​បាន​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​របស់​រុស្ស៊ីសល់កំលាំងប៉ុន្មាន។ នៅលើក្រដាសយោធារុស្ស៊ីអួតពីកិត្តិស័ព្ទដ៏គួរឱ្យខ្លាចរបស់ខ្លួន។ មុន​ពេលការលុកលុយ ពួកគេមានជាងមួយលានកងទ័ពសកម្ម រួមជាមួយនឹងទ័ពបម្រុងជាង 1លានកន្លះទៀត។ យោងទៅតាមវិទ្យាស្ថានសិក្សាអន្តរជាតិសម្រាប់យុទ្ធសាស្ត្រ IISS រយៈពេលជាច្រើនឆ្នាំនៃការធ្វើទំនើបកម្មអាវុធតាមការសន្មត់គួរណាតែបានបំប្លែងពួកគេទៅជាម៉ាស៊ីនធ្វើសង្រ្គាមដ៏ខ្លាំងក្លាមួយ។ រូបភាពនេះក៏កាន់តែគួរឱ្យភ័យខ្លាចបើប្រៀបធៀបទៅនឹងយោធាអ៊ុយក្រែននៅឆ្នាំ2024។ រុស្ស៊ីបានយកឈ្នះអ៊ុយក្រែនស្ទើរតែនៅគ្រប់ប្រភេទទាំងអស់។ កងទ័ពអាកាសរុស្ស៊ីបានត្រួតត្រាផ្ទៃមេឃជាមួយនឹងជាងយន្តហោះ4,200គ្រឿងធៀបនឹងអ៊ុយក្រែន។ 

photo_4_2024-05-06_14-31-42

នៅសមុទ្រ កងទ័ពជើងទឹករុស្ស៊ីមានកងនាវាធំ ៧.៥ ដងធំជាងអ៊ុយក្រែន ហើយប្រទេសរុស្ស៊ីក៏ជាប្រទេសមួយក្នុងចំណោមប្រាំបួនប្រទេសដែលមានអាវុធនុយក្លេអ៊ែរផងដែរ។ ភាពខុសគ្នានៅក្នុងឧបករណ៍គឺមិនអាចប្រកែកបាននោះទេ ដែលធ្វើអោយប្រទេសលោកខាងលិចនេះដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានសន្យាផ្តល់រថក្រោះដ៏ខ្លាំងដូចជា The Leopard 2 Challenger2 និងM1 Abrams រួមជាមួយរថពាសដែកផ្សេងទៀតទៅកាន់អ៊ុយក្រែន ដែលធ្វើអោយយោធាអ៊ុយក្រែនកាន់តែមិនធម្មតា។ នៅឆ្នាំ 2024 យោធារបស់ពួកគេបានកើនឡើងដល់ទាហាន 2.2 លាននាក់ ជាមួយនឹងទាហាន 900,000នាក់កំពុងបម្រើការយ៉ាងសកម្ម និងមានទាហានបម្រុង1.2 លាននាក់។ នៅខែធ្នូឆ្នាំ 2023 បានបែកធ្លាយរបាយការណ៍ស៊ើបការណ៍មួយបង្ហាញថា មានទាហានរុស្ស៊ី315,000នាក់បានស្លាប់ឬរបួស។

photo_1_2024-05-06_14-31-42

នោះគឺជិតស្មើនឹង 90% នៃកងកម្លាំងដែលពួកគេមាននៅមុនពេលការឈ្លានពាន។ បាត់បង់ចំនួនដ៏ច្រើនបែបនេះ ធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្តរបស់ទាហាន និងធ្វើ​ឱ្យ​ពិបាក​ក្នុង​ការជំនួសកន្លែងទាហានដែលបាត់បង់។ ដោយសារការជ្រើសរើសអ្នកថ្មីគឺមិនអាចទេប៉ះប៉ូវ រឺចម្លងជំនាញរឹងនៃសមរភូមិបានទេ។ ចំណែកឧបករណ៍របស់រុស្ស៊ីក៏មានវាសនាស្រដៀងគ្នានេះដែរ។ រថក្រោះ រថពាសដែក និងយន្តហោះត្រូវបានបោះចោលពាសពេញសមរភូមិ ទាំងបំផ្លាញ ឬដណ្តើមបានដោយកងកម្លាំងអ៊ុយក្រែន។ យោងតាម ​​IISS ប្រទេសរុស្ស៊ីនៅសល់រថក្រោះប្រតិបត្តិការប្រមាណតែ​​​1,750គ្រឿងប៉ុណ្ណោះ។ របាយ​ការណ៍​ដដែល​ក៏​និយាយ​ដូច្នេះ​ដែរថា រុស្ស៊ីបានដាក់ពង្រាយរថក្រោះប្រហែលត្រឹម១៣០០ គ្រឿងប៉ុណ្ណោះ។ មួយចំនួននៃរថក្រោះទាំងនោះស្ថិតនៅក្នុង ស្ថានភាពលំបាក ដែលបង្កគ្រោះថ្នាក់ដល់នាវិកជាងសត្រូវ។ ការប៉ាន់ស្មានរបស់ IISS បានអោយដឹងថា រុស្ស៊ី​បាន​បាត់បង់រថក្រោះ១៣០០គ្រឿង និងយន្តហោះជិត១០០គ្រឿងហើយពួកគេកំពុងពឹងផ្អែកលើឧបករណ៍យោធា និងយានជំនិះយោធាចាស់ៗតែច្រើនឡើងពីសង្គ្រាមត្រជាក់និងការធ្វើទំនើបកម្មយោធារបស់ពួកគេក៏ធ្លាក់ចុះដូចគ្នា ក៏ដោយសារ​តែត្រូវការ​ចំណាយ​ច្រើន​ពេក។

photo_2_2024-05-06_14-31-42


 


ថ្ងៃចន្ទ, 06 ខែឧសភា 2024 14:37  BeeTube News