BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

GMENGz, Emi, 1NE ចូលប្រកួត Soccer League, ប្រុសខួចធ្វើសប្បុរសធម៌

ថ្ងៃពុធ, 15 ខែឧសភា 2024 11:34  BeeTube News

4-11

ភ្ញាក់ផ្អើលនឹងសមាសភាពថ្មីរបស់ក្រុមផ្ការីកគ្រប់រដូវដែលជាលោក GMENGz លោក Emi និងលោក1NE កាលពីពេលថ្មីៗនេះ! តើតារារ៉េបទាំងបីរូបនេះកំពុងធ្វើអ្វីនៅក្នុងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់លោកពាក់មី? ដូចដែលទស្សនិកជនបានដឹងរួចមកហើយ នឹងមានការប្រកួតបាល់ទាត់ខ្នាតធំមួយដ៏អស្ចារ្យហៅថា Soccer League រដូវកាលទី 7 ដែលរៀបចំធ្វើឡើងដោយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីប្រមូលថវិកាជួយដល់កុមារកម្ពុជានៅក្នុងពេលឆាប់ៗនេះ។​​​ នៅខណៈពេលនោះផងដែរ ក្រុមផ្ការីកគ្រប់រដូវនឹងចូលរួមប្រកួតជាកិត្តិយសដើម្បីបើករដូវកាលថ្មីរវាងក្រុមថ្នាក់ដឹកនាំ ស.ស.យ.ក និងក្រុមបាល់ទាត់របស់ពួកគេ។ ហើយការចូលរួមរបស់តារារ៉េបទាំង៣រូបនេះកំពុងបង្ហាញពីការគាំទ្ររបស់សិល្បករយើងនៅក្នុងការចូលរួមការងារសប្បុរសធម៌ ក៏ដូចជាលើកស្ទួយវិស័យកីឡានៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះលឺមកថា នៅក្នុងថ្ងៃនោះផងដែរ ក៏នឹងមានការចូលរួមសម្តែងពីសំណាក់សិល្បកររ៉េបល្បីៗជាច្រើននាក់ផងដែរ។ 

3-9

ទន្ទឹមនេះ ងាកមកមើលខាងតារាសម្តែងមកពីក្រុម Cambodia Superstar បន្តិចវិញ។ ប្រុសខួចនៅមួយរយៈចុងក្រោយនេះ លោកក៏បានធ្វើអោយផ្ទុះការចាប់អារម្មណ៍ជាមួយនឹងសកម្មភាពសប្បុរសធម៌របស់លោកជាច្រើនផងដែរ។ ដូចជាកាលពីពេលថ្មីៗនេះ មហាជនបានតាមប្រមាញ់បានរូបភាពប្រុសខួចកំពុងចាប់ម្ហូបទុកអោយបុរសចំណាស់ម្នាក់យ៉ាងមានទឹកចិត្ត។ និងក្រោយមកទៀត ប្រុសខួចក៏ត្រូវបានតាមប្រមាញ់រូបភាព និងធ្វើអោយផ្ទុះបណ្តាញសង្គមម្តងទៀតជាមួយនឹងវិដេអូធ្វើអោយលោកយាយម្នាក់រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកនៅលើដងផ្លូវភ្លាមៗ ពេលដែលទទួលបានប្រាក់ឧបត្ថម្ភរបស់លោកដែលមានចំនួន១៥ម៉ឺនរៀល។ រូបភាពនេះធ្វើអោយសាធារណជនជាច្រើនឆ្លុះបញ្ចាំងឃើញថា ត្រឹមតែទឹកប្រាក់ស្តួចស្តើងប៉ុណ្ណោះតែមានតំលៃខ្លាំងណាស់សម្រាប់ជនខ្វះខាត។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរ?

photo_7_2024-05-15_11-13-11

photo_4_2024-05-15_11-13-11

photo_6_2024-05-15_11-13-11


 


ថ្ងៃពុធ, 15 ខែឧសភា 2024 11:34  BeeTube News