នាពេលថ្មីៗនេះ រុស្សីបានបង្កើនសកម្មភាពវាយលុករបស់ពួកគេនៅទូទាំងទីតាំងជួរមុខ។ ដ្រូន fpv អ៊ុយក្រែនរួមជាមួយនឹងកាំភ្លើងធំបានបញ្ជូននូវការវាយប្រហារដ៏មានឥទ្ធិពល។ ពួកគេបានកំពុងបំផ្លាញឧបករណ៍រាប់រយបំណែកដែលរារាំងរុស្ស៊ីនិងរំខានផែនការពួកគេ។នៅក្នុងចំណោមអគារដែលខូចខាត រថក្រោះមួយគ្រឿងត្រូវបានរកឃើញ។ ដ្រូន fpv បានហោះហើរក្រលឹងវា និងកំណត់គោលដៅលើវា ដែលបណ្តាលអោយមានការវាយប្រហារដែលបណ្តាលឱ្យមានកម្លាំងការផ្ទុះដ៏ខ្លាំងក្លា។ ប៉មរបស់រថក្រោះក៏ត្រូវបានរបូតចេញ។ ប្រហែលជារថក្រោះនេះផ្ទុកដោយឥន្ធនៈពេញហើយ។ ក្រលេកមើលខាងក្រោយវា! ផ្លូវដ៏វែងនៃការលេចធ្លាយឥន្ធនៈត្រូវបានបង្កើតឡើង។ រថក្រោះនេះត្រូវបានរកឃើញនៅជិតតំបន់ Avdiivka ។ វាហៀបនឹងធ្វើការបាញ់ប្រហារហើយ ប៉ុន្តែដ្រូនត្រូវបានបញ្ជូនមកបំផ្លាញវារារាំងវាមិនឱ្យធ្វើការបាញ់ប្រហារ។ សូមសាកក្រលេកមើលវាទៅ! វាកំពុងប្រែក្លាយទៅជាដុំភ្លើងឆេះហើយ។ ដ្រូន fpv ថែមទាំងបានជ្រាបចូលទៅក្នុងដែនដីរបស់រុស្សី។ វីដេអូនេះត្រូវបានថតដោយទាហានរុស្ស៊ីប្រហែលជាស្ថិតនៅចំងាយ ១៣ គីឡូម៉ែត្រពីព្រំដែន។ ដូចដែលយើងបានមើលឃើញហើយ ពួកគេបានរកឃើញដ្រូន kamakazi របស់អ៊ុយក្រែន និងបើកការវាយប្រហារលើវាដោយអាវុធស្វ័យប្រវត្តិ។ ការខិតខំរបស់ពួកគេគឺអសារបង់។ ដ្រូននេះបានបុកទៅជាមួយរថយន្តបន្ទាប់ពីការផ្ទុះ។
រថយន្តបានឆាបឆេះហើយទាហានចាប់ផ្តើមមានការភ័យខ្លាច។ ពួកគេដកថយព្រោះមានគ្រាប់បែកដៃ និងឧបករណ៍ផ្សេងៗជាច្រើនទៀតនៅខាងក្នុងយានជំនិះនេះ។ ទាហានរុស្ស៊ីទាំងនេះមិនមានសូម្បីតែពេលវេលានឹងគិតស្លន់ស្លោ។ អង្គភាពសំងាត់បានរកឃើញទីតាំងរបស់យោធារុស្ស៊ី។ ដ្រូនបានហោះចូលតាមរយៈបង្អួចដែលខូចនៃអគារ។ ការផ្ទុះគឺខ្លាំងក្លាដែលធ្វើអោយរបូតដំបូលអាគារ និងជញ្ជាំងរបស់វា។ ដ្រូននេះត្រូវបានបំពាក់ដោយកាំជ្រួចបន្ទុក។ អ្នកអាចមើលឃើញហើយមានរឿងអ្វីកើតឡើងទៅលើរថក្រោះនេះបន្ទាប់ពីវាយប្រហារកាំជ្រួចនេះ។ បន្ទុកនេះគឺខ្លាំងក្លាណាស់ដែលគ្មានអ្វីនៅសេសសល់នោះទេ និងប៉មរបស់វាក៏ត្រូវបានផ្ទុះចេញឃ្លាតទៅមួយចំហៀងផងដែរ។ ជាទូទៅកាំជ្រួចបែបនេះគឺប្រើសម្រាប់បាញ់ RPG 7s ទេប៉ុន្តែនៅក្នុងសេណារីយ៉ូការប្រយុទ្ធសម័យថ្មីវិញ វាជារឿយៗត្រូវបានភ្ជាប់ទៅនឹងដ្រូន fpvវិញដោយសារតែទំងន់ស្រាលរបស់វាមានត្រឹមតែចាប់ពី2ទៅ4 គីឡូក្រាមប៉ុណ្ណោះ និងលក្ខណៈផ្ទុះដ៏មានឥទ្ធិពលរបស់វា។ ដោយពិចារណាលើរឿងនេះ រុស្ស៊ីបានចាប់ផ្តើមភ្ជាប់សំណាញ់បែបនេះទៅកាន់ផ្នែកខាងក្រោយនៃម៉ូតូរបស់ពួកគេ។ នៅក្នុងការអនុវត្តជាក់ស្តែង នេះគឺមិនទំនងនឹងអាចជួយសង្គ្រោះជីវិតពួកគេពីប្រភេទគ្រឿងយន្តហោះប្រតិកម្មដែលអាចមានសមត្ថភាពជ្រាបចូលរថពាសដែកបាននោះទេ។