BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សង្គ្រាមរ៉េបរវាង Drake & Kendrick Lamar

ថ្ងៃអង្គារ, 07 ខែឧសភា 2024 11:28  BeeTube News

Untitled design (2) (1)-1

ដូចអ្វីដែលអ្នកប្រហែលជាបានដឹងរួចមកហើយ លោក Drake និងលោក Kendrick Lamar កំពុងតែស្ថិតនៅក្នុងសង្គ្រាមរ៉េបជាមួយគ្នាដ៏សន្ធោសន្ធៅ។ ថ្វីបើសិល្បករទាំងពីរនេះបានមានភាពរកាំរកូសជាមួយគ្នាជាយូរលង់ណាស់មកហើយ  ប៉ុន្តែថ្មីៗនេះពួកគេទើបតែបានបញ្ចេញផ្កាភ្លើងថ្មីសង្គ្រាមរ៉េបម្តងទៀត ដោយទើបតែចាប់តាំងពីខែមីនាកន្លងមកនេះទេ ដោយផ្តើមឡើងពីបទ«Like That» របស់លោក Kendrick Lamar។ នៅលើបទនេះ Lamar បានសំដៅថារូបលោកកំពុងស្ថិត​​​នៅក្នុង Big Three ជាមួយនឹង Drake ហើយនឹង J.Cole ប៉ុន្តែលោកបានរ៉េបឡើងថា«It’s just big me»។ បន្ទាប់មកនៅថ្ងៃទី១៣​​​ ខែមេសា ក៏បានបញ្ចេញបទ«Push Ups»តបវិញថា«You ain’t in no Big Three, SZA got you wiped down…»។ Drake ក៏បានបញ្ចេញមួយបទទៀត«Taylor Made Freestyle» នៅថ្ងៃទី១៩ ខែមេសា ដោយលោកបានធ្វើសំលេង AI អាយដលរបស់ Lamar លោក Tupac និង Snoop Dogg តាមពីក្រោយលោកផងដែរ។ នៅថ្ងៃទី៣០ ខែមេសា Lamar ក៏បានតបជាមួយបទ«Euphoria» ដែលបានពីចំណងជើងរឿងដែលលោក Drake ជាអ្នកផលិតនៅលើប៉ុស្តិ៍ HBO និងបានសរសេរប៉ារ៉ូលចំរៀងឡើងថា«You not a rap artist, you a scam artist with the hopes of being accepted»។

photo_7_2024-05-07_11-15-55

បន្ទាប់មកលោក Lamar ក៏បានបញ្ចេញមួយបទទៀត«6:16» ដោយលើបទនេះលោកបានលួចខ្សឹបឡើងថា លោកមានអ្នកយកការណ៍សំងាត់នៅក្នុងក្រុមរបស់លោក Drake ផងដែរ និងហៅលោក Drake ថាជា Fake Bully។ នៅថ្ងៃទី០៣ ខែឧសភា Drake បានបញ្ចេញបទវិញ«Family Matters» ដោយនិយាយឡើងថាកូនរបស់ Lamar ការពិតគឺជាកូនរបស់ Manager របស់លោក, Dave Free នោះទេ។ ស្អែកឡើងមក Lamar ក៏បានដាក់មួយបទវិញ«Meet the Grahams» ដោយទំលាយថា Drake មានកូនស្រីលួចលាក់ម្នាក់ ហើយក៏សុំទោសកូនប្រុសរបស់ Drake ដែលមានឪពុកដូចជាគេ។ មិនយូរប៉ុន្មានទៀត Lamar ក៏បានបញ្ចេញនូវមួយបទទៀត«​​Not Like Us» ដោយចោទប្រកាន់ Drake បន្ថែមទៀតថា លោកគឺជាបុរសចូលចិត្តក្មេងស្រីមិនទាន់គ្រប់អាយុ។​​​ នៅថ្ងៃទី០៥ ខែឧសភា Drake ក៏បានបញ្ចេញបទតវិញ«The Heart Part 6» ដែលបានពីចំណងជើងវិដេអូឯកសារ The Heart Series របស់លោក Lamar។ នៅក្នុងបទនេះផងដែរ លោកបានបកស្រាយទៅលើការចោទប្រកាន់មួយចំនួន ដោយនិយាយថាកូនស្រីលួចលាក់នោះមិនមែនជាការពិតទេ និង«You gotta learn to fact check things and be less impatient»។

photo_5_2024-05-07_11-15-55

photo_4_2024-05-07_11-15-55

photo_1_2024-05-07_11-15-55

photo_3_2024-05-07_11-15-55


 


ថ្ងៃអង្គារ, 07 ខែឧសភា 2024 11:28  BeeTube News