BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tena “ប្រពន្ធកំសត់” ធ្វើអោយហ្វេនលាន់មាត់សរសើរចាក់ដោត

ថ្ងៃចន្ទ, 06 ខែឧសភា 2024 13:42  BeeTube News

photo_1_2024-05-06_13-31-48

Tena Old School Come Back! ក្រោយបែកគ្នាមួយរយៈ លោកថេណាបានទម្លាក់បទថ្មីរបស់លោក «ប្រពន្ធកំសត់» ដែលនាំអារម្មណ៍ទស្សនិកជនទៅកាន់បទស៊េរីមុនៗរបស់លោក។ សិល្បៈនៃការបង្កើតបទនេះទៀតសោត ក៏គួរអោយចាប់អារម្មណ៍ផងដែរ ដោយផ្ទៃនៃ MVទាំងមូល ត្រូវបានផលិតដោយច្នៃជាតួអង្គនៃល្ខោនស្បែកតូច ក៏ដូចជាបញ្ចូលនូវល្ខោនយីកេផងដែរ។ មួយបទនេះបានធ្វើអោយមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ ពីការចូលរួមលើកស្ទួយមរតកសិល្បៈវប្បធម៌ខ្មែររបស់លោកថេណា។ 

photo_4_2024-05-06_13-31-48

ម្យ៉ាងវិញទៀត អត្ថន័យដ៏ចាក់ដោតនៃបទចំរៀង ក៏ធ្វើអោយអ្នកជាបុរសៗលាន់មាត់សរសើរថា អរគុណថេណា ឥលូវខ្ញុំដឹងខ្លួនខុសហើយ! ខណៈដែលលោកថេណាក៏បានចេញវិដេអូនិយាយទៅកាន់ហ្វេនរបស់លោកផងដែរថា មូលហេតុដែលលោកធ្វើបទនេះឡើង ក៏ព្រោះតែចង់ដាស់តឿនទៅដល់គូស្នេហ៍ចាស់ទុំ រឺអ្នកដែលទើបតែរៀបការទាំងអស់ ស្តាប់ទៅពេលខ្លះពួកគេអាចភ្ញាក់ខ្លួនដែរ កុំអោយភ្លើតភ្លើន ចៀសវាងការហើយថ្មីថ្មោងក៏បែកគ្នា។​​​ ម្យ៉ាងទៀតបទនេះក៏ត្រូវបានអ្នកគាំទ្រដទៃទៀតកត់សម្គាល់ឃើញថា មួយបទនេះគឺបានលាយឡំជាមួយនឹងអត្ថរសរបស់បទពីមុនៗរបស់លោកថេណាជាច្រើន ដូចជាបទ កង់សាគួរ គូរកម្ម Love is singular ក៏ដូចជាបទពលីជាដើម។ និងមួយទៀត បទនេះលោកថេណាថែមទាំងបានប្រើតាក់តិចក្នុងការច្រៀងរលាក់ថែមទៀតផង កាន់តែប្លែក និងពិសេស។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?

photo_2_2024-05-06_13-31-48

photo_3_2024-05-06_13-31-48


 


ថ្ងៃចន្ទ, 06 ខែឧសភា 2024 13:42  BeeTube News