ការពិតទៅមិនមែននិយាយអំពីកម្មវិធី TikTok ទេ តែនិយាយអំពីមនុស្សជំនាន់ក្រោយដែលប្រើប្រាស់ និងធំធាត់ឡើងជាមួយនឹងកម្មវិធី TikTok នេះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។បើសង្កេតមកឃើញថាមនុស្សជំនាន់នេះគឺជាជំនាន់ដែលមានភាពចម្រុះជាងគេបំផុតដែលយើងមិនធ្លាប់ឃើញ ជាពិសេសមិនថានៅភាគខាងលិច រឺអាស៊ី។ រហូតមកដល់ពេលនេះ ក៏ឃើញថាមានអ្នកប្រើប្រាស់ Tik Tok បានក្លាយអ្នកផ្តើមបង្កើតមាតិកាដោយខ្លួនឯងជាច្រើនយ៉ាងសកម្មជាងពេលកន្លងមក។ Tik Tok បានបង្រៀនអោយយុវវ័យជំនាន់ក្រោយជឿថាពួកគេអាចទទួលអ្វីបានច្រើនពីការប្រើប្រាស់អ៊ីនធឺណិតជាងអ្វីដែលពួកគេទទួលបានតាមរយៈការបោះឆ្នោត ដែលអាចជះផលប្រយោជន៍ខ្លាំងជាងមកដល់ពួកគេ ជាពិសេសអ្វីដែលនាំមកនូវសារៈសំខាន់សំរាប់ពួកគេម្នាក់ៗដូចជាបញ្ហាអាកាសធាតុ សមធម៌ក្នុងសង្គមនិងការដែលពួកគេអាចផ្លាស់ប្តូរលទ្ធផលសម្រាប់អ្នកកាន់អំណាចបានមិនត្រឹមតែជាមេដឹកនាំនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាអ្នកដឹកនាំសហគ្រាស នាយកប្រតិបត្តិ អ្នកគ្រប់គ្រងធំៗនៅតាមបណ្តាធនាគាជាដើម។ វានឹងអាចបង្កើតបានជារលកធំៗនៅទូទាំងសេដ្ឋកិច្ចពិភពលោកព្រោះនេះជាជំនាន់ដែលវិវឌ្ឍន៍ទៅមុខខ្លាំងបំផុតហើយជាលទ្ធផលវាអាចនឹងបង្កឱ្យមានភាពវឹកវរដែលអាចប្រែប្រួលទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើង ដែលអាចជួបនឹងបញ្ហាប្រឈម។