BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាTikTok ទាំង២០នាក់ ដែលមានអ្នកតាមដានច្រើនជាងគេ

ថ្ងៃចន្ទ, 30 ខែសីហា 2021 20:31  Purple Fullmoon

Tiktok-phone

TikTok ត្រូវបានបង្កើតជាវេទិកាមួយដ៏ពិសេសមួយ ដើម្បីឱ្យវីដេអូខ្លីៗរីករាលដាលទៅដល់អ្នកប្រើប្រាស់រាប់លាននាក់តាមប្រព័ន្ធអុីនធឺណិតឱ្យបានឆាប់រហ័ស។ ប៉ុន្តែអ្នកលេងច្រើនយ៉ាងនេះតើអ្នកគួរតាមដាននរណាខ្លះនៅលើកម្មវិធីនេះ? ហើយអ្នកណាមានប្រជាប្រិយភាពជាងគេនៅលើបណ្តាញសង្គមTikTok? ខាងក្រោមនេះជាតារាងតារាTik Tok ទាំង20នាក់ដែលមានប្រជាប្រិយជាងគេនៅខែសីហា ឆ្នាំ២០២១​នេះ។ 

នេះគឺជាឈ្មោះគណនី TikTok ដែលមានអ្នកតាមដានច្រើនជាងគេទាំង ៥ បន្ទាប់មកគឺចំណាត់ថ្នាក់នៃគណនី TikTok ដែលមានអ្នកតាមដានច្រើនជាងគេទាំង ២០៖ 

៥. Zach King - មានអ្នកតាមដានចំនួន ៦៣,៤ លាននាក់ 

King អាចប្រមូលអ្នកតាមដានបានលើសពី ៦០ លាននាក់ បើទោះបីជាការបង្ហោះមានចំនួនតិចជាងអ្នកដែល នៅខាងលើគាត់នៅក្នុងបញ្ជីក៏ដោយ។ 

zach-king

តារារូបនេះបានបង្កើតកេរ្តិ៍ឈ្មោះឱ្យខ្លួនគាត់នៅលើកម្មវិធីដែលមានឈ្មោះថា Vine ហើយគាត់អាចផ្លាស់ប្តូរការតាមដានរបស់គាត់ទៅវេទិកាថ្មីបានយ៉ាងល្អ។  ថ្វីត្បិតតែគាត់មានប្រពន្ធ និងកូនពីរនាក់ក៏ដោយ ក៏គាត់នៅតែអាច បង្កើតខ្លឹមសារវីដេអូរបស់គាត់ឱ្យមានភាពស៊ីសង្វាក់គ្នាដែលនេះជាស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍។ 

៤. Bella Poarch - មានអ្នកតាមដានចំនួន ៨០.២ លាននាក់ 

ក្នុងរយៈពេលមិនដល់មួយឆ្នាំផង តារារូបនេះទទួលបាននូវការតាមដានយ៉ាងច្រើន។ គាត់គឺជាតារាអាមេរិកកាត់ ហ្វីលីពីន ដែលគាត់បានបង្កើតគណនី TikTok របស់គាត់នៅខែ មេសា ឆ្នាំ ២០២០ ហើយឥឡូវនេះមាន អ្នកតាមដានរហូតជាង ៧០ លាននាក់ ក្នុងរយៈពេលតែមួយឆ្នាំក្រោយក្នុងឆ្នាំ ២០២១ ។ 

Bella Poarch Instagram Tiktok

មុនពេលសាងកេរ្តិ៍ឈ្មោះជាតារាស្រីល្បីលើបណ្តាញសង្គម TikTok នាងត្រូវបានគេដឹងថា ធ្លាប់បម្រើការនៅក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ដោយឡែកឥឡូវនេះ នាងត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសាររឿងកំប្លែងនៅ TikTokរបស់នាង ដែលភាគច្រើនខ្លឹមសារផ្តោតលើការលេងហ្គេម។ នាងក៏បានសម្តែងនៅក្នុងវីដេអូចម្រៀង ផ្ទាល់ខ្លួនរបស់នាង 'Build a Bitch' ហើយនាងក៏បានបង្ហាញខ្លួននៅក្នុងវីដេអូតន្ត្រីរបស់ Sub Urban ចម្រៀង 'Cirque' នាងក៏គ្រោងនឹងចូលរួមជាមួយពួកគេក្នុងដំណើរកំសាន្តទៀតផង។ 

៣. Addison Rae - មានអ្នកតាមដានចំនួន ៨៣.៤ លាននាក់ 

បើនិយាយពី TikTokវិញគឺមានឈ្មោះតែមួយទេ ប្រៀបដូចជាភាពល្បីល្បាញរបស់ Charli D'Amelio នោះគឺ Addison Rae ។  នាងត្រូវបានគេស្គាល់តាមរយៈវីដេអូក្បាច់រាំរបស់នាង ហើយនាងក៏បានបង្កើត YouTube ដែលមានប្រជាប្រិយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានភាពជោគជ័យក្នុង TikTok របស់នាង។ 

Addison Rae

វាត្រូវបានគេរាយការណ៍ថា នាងអាចរកចំណូលបាន ៥ លានដុល្លារ ក្នុងមួយឆ្នាំពី TikTok ។ បន្ថែមពីនេះ តារារូបនេះបានលេចមុខនៅក្នុងវគ្គថ្មីមួយនៃរឿង Keeping Up With The Kardashians ។ 

២. Khabane Lame - មានអ្នកតាមដាន  ១០៨.០ លាននាក់ 

ដោយទទួលបានអ្នកតាមដានជាង ១៥ លាននាក់ ក្នុងរយៈពេលត្រឹមតែជាងពីរសប្តាហ៍ អ្នកលេង TikTok ជនជាតិអុីតាលីឈ្មោះ Khabane Lame គឺជាតារាដ៏ល្បីបំផុតម្នាក់របស់ TikTok ដែលឥឡូវនេះ បានទទួលការគាំទ្រលើសពីចំនួនអ្នកគាំទ្ររបស់ Addison Rae ទៅទៀត។ 

Khabane Lame TikTok

ការបង្កើតនូវប្រតិកម្មឆើ្លយតប ចំពោះវីដេអូដែលត្រូវបាន គេចូលចិត្តជាច្រើនក្នុង TikTok ដូចជាឆ្លើយតបទៅនឹង វិធីសាស្រ្តរបស់នរណាក្នុងការបកផ្លែចេក Lame បានបង្កើតភាពល្បីល្បាយលើស Dixie D’Amelio, TikTok, Zach King, and Bella Poarch បានយ៉ាងលឿនក្នុងរយៈពេលដ៏ខ្លី។

ប្រជាប្រិយភាពរបស់តារារូបនេះមើលទៅមិនងាយនឹងធ្លាក់ការចូលចិត្តនោះទេ។ តើ Khabane Lame អាចនឹងដណ្តើមប្រជាប្រិយភាពចំណាត់ថ្នាក់លេខ ១ ពី Charli D'Amelio បានដែរឬទេ? យើងនឹងធ្វើបច្ចុប្បន្នភាពនេះនៅពេលអ្វីៗបន្តផ្លាស់ប្តូរ។ 

១. Charli D’Amelio - មានអ្នកតាមដាន  ១២៣.៥ លាននាក់ 

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែល Charli D'Amelio មានអ្នកតាមដានច្រើនជាងគេនៅលើកម្មវិធី TikTok ។ នាងបានក្លាយទៅជាគណនីធំបំផុតនៅលើពិភពលោកនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០។ គណនី TikTok អាថ៌កំបាំងរបស់នាងក៏មានអ្នកតាមដានជាង ១១ លាននាក់ផងដែរ បើទោះបីជា ការពិតដែលថានាងមិនបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ។ 

Charli D'Amelio

នៅអាយុទើបតែ ១៧ ឆ្នាំ ការក្លាយជាតារា TikTok ជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានអ្នកចូលចិត្តបំផុត បើយើងមើលទៅគឺវានឹងអាចមានផ្លាស់ប្តូរក្នុងរយៈពេលខ្លី។ តែទន្ទឹមនឹងភាពជោគជ័យមិនគួរឱ្យជឿរបស់នាង នាងក៏មានអ្នកតាមដានលើបណ្តាញ YouTube ចំនួន ៩ លាននាក់ ហើយថែមទាំងសហការជាមួយ Noah Schnapp និង Marshmello ទៀតផង។ 

D’Amelio បានផ្ទុះឡើងនូវប្រជាប្រិយភាពជាមួយនឹងវីដេអូរាំរបាំរបស់នាង។ នាងថែមទាំងបានក្លាយជាតារាដំបូងគេនៅលើកម្មវិធីដែលលេចមុខនៅក្នុងពាណិជ្ជកម្ម Super Bowl ។ បន្ថែមពីនេះ នាងក៏បានសម្តែងនៅក្នុង វីដេអូចម្រៀង 'America's Sweetheart' របស់ Chase Hudson ។ 

បញ្ជីគណនី TikTok ទាំង ២០ ដែលមានអ្នកតាមដានច្រើនជាងគេ៖

ចំណាត់ថ្នាក់ ឈ្មោះគណនី ចំនួនអ្នកតាមដាន (millions)
#1 Charli D’Amelio 123.5
#2 Khabane Lame 108.0
#3 Addison Rae 83.4
#4 Bella Poarch 80.2
#5 Zach King 63.4
#6 Will Smith 61.2
#7 TikTok 56.6
#8 Spencer X 54.5
#9 Dixie D’Amelio 54.6
#10 Loren Gray 53.9
#11 Michael Le 50.0
#12 Kimberly Loaiza 49.7
#13 Jason Derulo 49.0
#14 cznburak 46.7
#15 Riyaz 44.3
#16 Brent Rivera 40.5
#17 BTS 40.3
#18 Dominik 39.4
#19 The Rock 39.2
#20 James Charles 35.8

ដូច្នេះអ្នកបានដឹងហើយ អំពីបញ្ជីឈ្មោះអ្នកដែលមានអ្នកតាមដានច្រើនជាងគេទាំង ២០ នៅលើ TikTok ចាប់ពី Charli D'Amelio រហូតដល់ Addison Rae ។ បើអ្នកទាំងអស់គ្នាចូលចិត្តពួកគាត់ដែរ អាច follow ពួកគាត់ដើម្បីទទួលបានវីដេអូខ្លីៗថ្មីៗ និងប្លែកៗជាច្រើនទៀត៕

 

បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាតអត្ថបទដកស្រង់


ថ្ងៃចន្ទ, 30 ខែសីហា 2021 20:31  Purple Fullmoon