កម្មវិធី The Voice Kid Cambodia រដូវកាលទី៣បានកន្លងទីពីរសប្តាហ៍រួចមកហើយទើបតែថ្មីៗនេះសោះដោយនៅក្នុងរដូវកាលនេះផងដែរទទួលបានការចូលរួមវិនិច្ឆ័យ និងបង្ហាត់បង្រៀនដោយ Coach ទាំងបីរូបរួមមានអ្នកនាងឳកសុគន្ធកញ្ញា អ្នកនាងសុគន្ធនិសា និងលោកZono។ កុមារតូចៗគួរអោយស្រលាញ់បានធ្វើអោយ Coach ទាំងបីរូបមានការពេញចិត្តនឹងសំលេង សមត្ថភាព និងភាពឃ្យូតៗរបស់ពួកគេ និងឈានចូលទៅដល់ការដណ្តើមគ្នាយ៉ាងស្វិតស្វាញដើម្បីបានធនធានគ្រាប់ពេជ្រមិនទាន់ច្នៃនេះ។ នៅក្នុងវគ្គ Blind Audion ពីរសប្តាហ៍កន្លងមកនេះ គេសង្កេតឃើញថាមានកុមារពីររូបទទួលបានការគាំទ្រយ៉ាងលេចធ្លោច្រើនជាងគេដោយទទួលបានការចែករំលែកបន្តគ្នានៅលើបណ្តាញសង្គមផ្សេងៗ។
ដោយនៅក្នុងនោះមានកុមារាឈ្មោះវាសនា ធិណារាជ ដែលប្អូនប្រុសគឺជាកូនក្រុមរបស់លោកZono។ ធិណារាជបានបង្ហាញសមត្ថភាព និងភាពក្លាហានដ៏អស្ចារ្យនៅក្នុងថ្ងៃប្រលងដោយប្អូនប្រុសបានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា«ចាំបាត់ៗ» និងបានទាក់ទាញធ្វើអោយគណៈកម្មការទាំងបីនាក់ចុចប៊ូតុងគោះយកតែម្តង។ ចំនែកឯកុមារីមួយរូបទៀតមានឈ្មោះថាកែវហ្សាណា បានចូលមកក្នុងក្រុមរបស់អ្នកនាងឳកសុគន្ធកញ្ញា។ ប្អូនស្រីបានបកស្រាយចំរៀងមួយបទមួយចំណងជើងថា«ពឺតៗ» និងបានបង្ហាញស្ទាយល៍រាំក្រមិចក្រមើមនៅលើឆាកសម្តែងផងដែរ ដែលបានធ្វើអោយគណៈកម្មការទាំងបីរូបសំរេចចិត្តគោះប៊ូតុងយកដូចគ្នា។ បទចម្រៀង«ពឺតៗ»របស់លោកខេមរៈសិរីមន្តនេះគឺជាបទចម្រៀងប្រុសនោះទេ តែប្អូនស្រីច្រៀងបានយ៉ាងល្អដោយថាមពលខ្លាំងធ្វើអោយគណៈកម្មការទាំងបីបែរមកទទួលយកដោយមិនខកបំណងនោះទេ។ ឥលូវនេះកូនក្រុមរបស់Team កញ្ញាមានទាំងអស់សមាជិក៥រូប ខណៈដែលTeam នីសាមាន៧រូប និងTeam Zonoមាន៦រូប។ យើងទាំងអស់គ្នាត្រូវរង់ចាំមើលបន្តទៀតថាតើសប្តាហ៍ក្រោយនេះTeam របស់អ្នកទាំងបីនឹងត្រូវបន្ថែមសមាជិកប៉ុន្មាននាក់ទៀត?