BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

The SING & EMI អតីតបេក្ខជន The Rapper បញ្ចេញបទរួមគ្នា “SIPPIN”

ថ្ងៃព្រហស្បតិ៍, 01 ខែកុម្ភៈ 2024 14:49  BeeTube News

17 (1) (1)


 

កាន់តែញ៉ាក់! អតីតបេក្ខជន The Rapper ម្នាក់ៗមិនបានធ្លាក់ដោយភាពអស់សង្ឃឹមនោះទេ ផ្ទុយមកវិញពួកគេបានត្រលប់មកវិញជាមួយនឹងការប្រឹងប្រែងបង្ហាញសមត្ថភាពជាថ្មីនូវអ្វីដែលពួកគេសក្តិសមនឹងទទួលបានយ៉ាងពិតប្រាកដ។ ការបើកទំព័រថ្មីជាមួយនឹងថាមពលដ៏ខ្លាំងក្លាលើសមុនច្រើនដងនេះ គួរអោយចាប់អារម្មណ៍បានថាមានដូចជា កញ្ញា Roxy ដែលបានបញ្ចេញជា Sport ពាណិជ្ជកម្មភេសជ្ជៈ Yeos លោក Changster ដែលបានបញ្ចេញបទថ្មីជាបន្តបន្ទាប់មាដូចជា បទ«កូនបី» និង«HI! 88RISING» កាលពីពេលថ្មីៗនេះ ក៏ដូចជាលោក GMENGZ ដែលទើបតែបញ្ចេញបទ«She don’t know» ជាដើម។ ហើយយើងក៏មិនអាចមើលរំលឹងអតីតបេក្ខជន២រូបផងដែរ គឺលោក The Sing និងលោក Emi ដែលទើបតែបានចាប់ដៃគ្នាស្ងាត់ៗទំលាក់បទថ្មីរបស់ខ្លួនរួមគ្នាមានចំណងជើងថា«SIPPIN»។ 

photo_3_2024-02-01_14-39-29

នៅលើផេក Universe 404 លើបណ្តាញសង្គមហ្វេសប៊ុក ដែលបាននិយាយពី Young Artist បានបង្ហាញចំណាប់អារម្មណ៍អោយដឹងថា បទ«SIPPIN» នេះ អ្នកទាំងពីរបានធ្វើរួមគ្នាយ៉ាងល្អ ដោយមានទាំង Vibes, Flow, Lyrics និងរួមទាំង Punchlines ផងដែរ។ ជាពិសេសគឺលោក The Sing ធ្វើបានយ៉ាងល្អនៅលើ Rap Melody ដែលមាន Flow យ៉ាងអេមតែម្តង ដូចជាត្រង់ចំនុចថា «CO កាន់ដែកកេះ» ជាដើម។ ចំណែកលោក Emi វិញគឺធ្វើបានល្អនៅត្រង់ Rap lyrical ដែលមាន Punchline យ៉ាងទាក់ទាញ។ យ៉ាងណាមិញផងដែរ បន្ទាប់ពីបទចម្រៀងរបស់ពួកគេទទួលបាន១សែន Views នៅលើយូធូបហើយ លោក Emi ក៏បានបង្ហាញការអរគុណដល់អ្នកគាំទ្រ ក៏ដូចជាអបអរសាទរដល់បទចម្រៀងរបស់លោកផងដែរ។ ខណៈដែលលោក The Sing ក៏បានបង្ហោះរូបភាពរបស់លោកអមនឹងឃ្លាសារអំណរអរគុណមួយថា«100K ហីចាំគប់ទៅអោយមួយបទទៀតគ្នាយើង»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់បទចម្រៀងរបស់ពួកគេ?

photo_1_2024-02-01_14-39-05

photo_1_2024-02-01_14-39-29


 

 


ថ្ងៃព្រហស្បតិ៍, 01 ខែកុម្ភៈ 2024 14:49  BeeTube News