កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅក្នុងវិញ្ញាសាមួយដ៏គួរអោយចាប់អារម្មណ៍នៃវគ្គ 8Bars To Final របស់កម្មវិធី The Rapper Cambodia គឺបានតំរូវអោយបេក្ខជនម្នាក់ៗមកពីក្រុម Fក្នុងវគ្គPlayoff ច្រៀងរ៉េបឌឺទៅកាន់ Coach របស់ពួកគេម្តងម្នាក់ៗ យ៉ាងប្លែកតែម្តង ដើម្បីប្រកួតគ្នាឡើងទៅវគ្គបន្ត។
នៅក្នុងចំណោមនោះគឺជាបេក្ខជនដែលនៅសេសសល់ចំនួន៤រូប បន្ទាប់ពីពួកគេបានសម្រិតសម្រាំងចេញពីការប្រកួតនៅក្នុងការបង្ហាញសមត្ថភាពវគ្គPlayoff រួចមក ដោយនៅក្នុងទាំង៥នាក់នោះ មានម្នាក់ដែលត្រូវបានជម្រុះចេញគឺជាលោក D.A.R.T។
បន្ទាប់មកនៅក្នុងវគ្គ 8Bars To Final នេះ គឺតំរូវអោយបេក្ខជនទាំង៤រូបដែលនៅសេសសល់ធ្វើការប្រកួតគ្នា ហើយជ្រើសរើសតែម្នាក់ប៉ុណ្ណោះដើម្បីឆ្លងទៅវគ្គបន្ត។ ដោយការប្រកួតនេះត្រូវបានផ្តើមចេញកូនក្រុមរបស់ Coach Khmer1Jivit មុនគេ គឺលោក Changster បន្ទាប់មកគឺកូនក្រុម Coach RuthKo គឺលោក Rak និងបន្តមកទៀតគឺកូនក្រុម Coach KingChi គឺលោក NighTee និងចុងក្រោយគេបង្អស់គឺកូនក្រុម Coach Norith គឺកញ្ញា Roxy។ សង្កេតឃើញថាអ្វីដែលជាការទាក់ទាញចិត្តសំរាប់ទស្សនិកជនគឺថាការប្រកួតមួយនេះបានធ្វើអោយបេក្ខជនម្នាក់ៗនឹកឡើងច្រៀងរ៉េបភ្លាមៗតែម្តង ដែលបានលាយឡំទាំងភាពកំប្លុកកំប្លែង ក៏ដូចជាបានបង្ហាញសមត្ថភាពពិតៗផងដែរ។
នៅចុងបញ្ចប់ បន្ទាប់ពីCoach និងProducer ធ្វើការដាក់ពិន្ទុរួមគ្នារួចមក ក៏បានសំរេចរកឃើញថា បេក្ខជនតែមួយរូបគត់នៃក្រុម F ដែលអាចធ្វើដំណើរទៅកាន់វគ្គបន្តបាន គឺមានតែលោក NighTee ប៉ុណ្ណោះដែលជាកូនក្រុម របស់ Coach KingChi នោះឯង ដោយនេះគឺការដាក់ពិន្ទុមួយយ៉ាងសក្តិសមស្តែងចេញពីការបង្ហាញសមត្ថភាពពិតៗរបស់ពួកគេទាំង៤នាក់ ថ្វីបើទស្សនិកជនមួយចំនួនទៀតក៏បានបង្ហាញអារម្មណ៍សោកស្តាយដែលបេក្ខជនឯទៀតមិនអាចឆ្លងផុតនៅក្នុងវគ្គនេះដូចគ្នា។