គួរអោយចាប់អារម្មណ៍បានថាកាលពីនៅក្នុងការប្រកួតកម្មវិធី The Rapper Cambodia សប្តាហ៍ទី១នេះ មានបេក្ខជនមួយរូបដែលមានឈ្មោះថា អ៊ា សៀវម៉េងហៅ GMENGZ បានឆក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនតាមរយៈការច្រៀងរ៉េបយ៉ាងស្ទាត់ជំនាញ និងស្ទាយល៍បែបយុវវ័យរបស់លោក។
លោក GMENGZ បានរៀបរាប់អោយដឹងថាលោកគឺជាសិស្សផ្នែកឌីហ្សាញ ប៉ុន្តែលោកស្រលាញ់ការច្រៀងរ៉េបតាំងពីតូចៗ ហើយនៅទីបំផុតលោកក៏បានជ្រើសរើស Coach Norith ធ្វើជាគ្រូបង្វឹករបស់លោក។ ខណៈជាមួយគ្នាផងដែរ តើទស្សនិកជនមានការចាប់អារម្មណ៍ដែររឺទេថាលោក GMENGZ ក៏ជាអ្នកចម្រៀងរ៉េបមួយរូបដែលបានចូលរួមច្រៀងនៅក្នុងបទ«ENJOY THE MOMENT» របស់លោកទេពពិសិដ្ឋដែលបានចេញផ្សាយកាលពីថ្ងៃទី០៥ ខែកញ្ញាកន្លងទៅនេះ?
គួរបញ្ជាក់ផងដែរថា បទ«ENJOY THE MOMENT»នេះត្រូវបានចេញផ្សាយឡើងបន្ទាប់ពីបទ«20’OUTNOW» ដ៏ល្បីកក្រើករបស់លោកទេពពិសិដ្ឋ និងត្រូវបានចូលរួមច្រៀងដោយតារារ៉េប២រូបគឺលោក NPN និងលោក GMENGZ នេះឯង។ កត់សម្គាល់ឃើញថា លោក GMENGZ ក៏ថែមទាំងមានបទចម្រៀងរ៉េបរបស់ខ្លួនលោកផ្ទាល់ដែរនៅមុនពេលលោកចូលរួមប្រកួត ដែលរួមមានបទដូចជា «WYM» ដែលលោកបានសរសេរ Lyric ឡើងជាមួយលោក Meezy និងបទ«Hood» ដ៏កន្ទ្រាក់អារម្មណ៍មែនទែនដែលលោកទើបតែចេញផ្សាយកាលពីដើមខែឧសភានេះទេ។
តើលោក GMENGZ គឺជាសិល្បករដែលលាក់មុខជាយូរឆ្នាំហើយរឺមួយយ៉ាងណា ហើយចុះសម្ព័ន្ធភាពរបស់លោកជាមួយលោកទេពពិសិដ្ឋ និងលោក Meezy មានទំនាក់ទំនងគ្នាខ្លាំងកម្រិតណា?