ទីបំផុតការប្រគំតន្រ្តីសំរាប់អ្នកសេដដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាក៏បានឈានចូលមកដល់កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះ ដោយមានឈ្មោះថា«THE PAST» Concert។ វាជាការប្រគុំតន្រ្តី ទី២ រឺទី៣មកហើយសំរាប់លោកស៊ូលីផេង ដែលជាម្ចាស់ពានមួយរូបពី Smart ផងដែរ។ កាលពីប៉ុន្មានខែកន្លងទៅនេះ លោកក៏បានធ្វើការប្រគំតន្រ្តី Live Band រួចមកហើយនៅឯ កំពត River Side ទន្ទឹមគ្នានឹងការចេញផ្សាយបទចំរៀង«ផែនទីស្នេហ៍» របស់លោកនៅក្នុងថ្ងៃតែមួយគ្នានេះ។ លោកត្រូវបានស្គាល់ថាជានិម្មិតរូបនៅក្នុងចិត្តប្រជាជនកម្ពុជា ជាតារាចំរៀងពេញនិយមបទកំពូលសេដ។
ដូចនេះសំរាប់ការធ្វើប្រគំតន្រ្តីរបស់លោកនាពេលថ្មីៗនេះ ក៏ចេញមិនឆ្ងាយពីបទចម្រៀងសេដៗរបស់លោកដូចគ្នា ហើយវាពិតជាត្រូវចិត្តសំរាប់ទស្សនិកជនចូលចិត្តរសនិយមកំសត់ៗ ភាពផ្អែមល្ហែមនៅក្នុងភាពឈឺចាប់ជាដើម។ ការប្រគំតន្រ្តី«THE PAST» មានបំរាមសំរាប់អ្នកចូលទស្សនាមួយឡើងថា ហាមសេដអត់ហ៊ានយំ និងហាមនឹកសង្សារចាស់ផងដែរ ដែលធ្វើអោយទស្សនិកជនទាំងអស់គ្នាផ្ទុះសំណើចឡើង រហូតដល់មានអ្នកខ្លះក៏តបវិញថា បម្រាមអី នឹកមិននឹករឿងខ្ញុំ។ ជាក់ស្តែងក៏នៅមានច្បាប់ប្លែកៗជាច្រើនទៀតដូចជាត្រូវពាក់អាវ Logo The Past ទាំងអស់គ្នាថែមទៀតផង។ សំរាប់ពេលវេលាចាប់ផ្តើមកម្មវិធីវិញគឺនៅម៉ោង៥កន្លះល្ងាចតទៅនៅឯផ្សារទំនើប Aeon 2។
ចំនែកនៅក្នុងការប្រគំតន្រ្តីផងដែរ លោកស៊ូលីផេងមិនបានធ្វើអោយប្រិយមិត្តបង់លុយ ៩ដុល្លា ១២ដុល្លា ទេ លោកបានរះជាមួយបញ្ជីបទចំរៀងជាច្រើនដែលអាចអោយទស្សនិកជនចូលតួ និងស្រែកច្រៀងតាមទាំងស្អកកដូចជាបទអចេតនា ខកខាន ហួសព្រំដែន វិលវិញមក សុំទោសដែលខ្ញុំសន្យា ទំហំស្នេហ៍ ផ្តែផ្តាំ មិនច្បាស់ជាមួយអូន បន្លា ស៊េរីភាព និងជាច្រើនបទទៀត។ ចំនែកឯអ្នកព្រ័ត្រស្នេហ៍ដូចគ្នាប្រហែលជាអាចរកឃើញគ្នានៅក្នុងកម្មវិធីមួយនេះផងក៏មិនដឹង។ យ៉ាងណាមិញផងដែរ ការប្រគំតន្រ្តីដ៏អស្ចារ្យនេះក៏មានសិល្បករ២រូបអញ្ជើញចូលរួមទស្សនាផងដែរគឺជាក្រុមភ្លេងខ្មែរ បញ្ជាក់បានថាពួកគេទាំងពីរនាក់បង្ហាញការគាំទ្រយ៉ាងលើសលប់ទៅកាន់កំពូលសិល្បកររួសរាយម្នាក់នេះរបស់យើ់ងទាំងអស់គ្នាគឺលោកស៊ូលីផេងផងដែរ។