BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

The Homie “របួសបេះដូង” បទថ្មីបង្ហាញរសជាតិបែកស្នេហ៍ដំបូង

ថ្ងៃព្រហស្បតិ៍, 14 ខែកញ្ញា 2023 14:42  BeeTube News

2023-09-14 14.37.14

The Wildest One, The Homie បានត្រលប់មកជាមួយបទចម្រៀងថ្មីមួយទៀតជាផ្លូវការបន្ទាប់ពីបទចម្រៀងចុងក្រោយរបស់លោក«ឈឺដូចគ្នា» បានចេញផ្សាយកាលពីពាក់កណ្តាលខែកក្កដានេះ និងទទួលបានការចូលទស្សនាយ៉ាងច្រើនកុះករ។ លោក The Homie ដោយមានឈ្មោះពេញថា Mean Sovann watana បានទើបតែធ្វើការចេញផ្សាយបទចម្រៀងថ្មីមួយបទទៀតរបស់លោកក្រោមចំណងជើងថា«របួសបេះដូង» នៅលើឆាណែលយូធូបផ្លូវការកាលពីយប់ថ្ងៃទី១៣​​​ ខែកញ្ញាកន្លងទៅនេះ។

2023-09-14 14.37.05

ដោយមកទល់នឹងពេលនេះ ក្នុងរយៈពេលក្រោម២៤ម៉ោងប៉ុណ្ណោះ បទចម្រៀងមួយនេះរបស់លោកទទួលបានការចូលទស្សនាលើសពី 10Kទៅហើយ និងជាពិសេសកត់សម្គាល់ឃើញថានេះគឺជាបទស្នេហារសជាតិថ្មីមួយទៀតហើយសំរាប់លោក The Homie ដែលជារសជាតិឈឺផ្សានៃការបែកបាក់ស្នេហាគ្រាដំបូង។ លោក The Homie បានសរសេរឡើងភ្ជាប់ជាមួយនឹងខេបសិនក្រោមបទចម្រៀងនោះថា​​​«ស្នេហ៍ដំបូងអោយអ្នកឈឺខុសពីការបែកបាក់ទូទៅ»។

2023-09-14 14.37.10

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក The Homie ក៏ជា Sound Engineer មួយរូបរបស់ផលិតកម្មបារមី ខណៈដែលសង្កេតបានថារាល់បទចម្រៀងមុនៗរបស់លោកដែលចេញផ្សាយនៅលើឆាណែលយូធូបសុទ្ធសឹងតែ Produce ឡើងដោយលោកខ្លួនឯងផ្ទាល់តែម្តង និង Credit ទៅលើរូបលោកតែម្នាក់ The Homie។

2023-09-14 14.37.22

ទាំងនេះជាសមិទ្ធផល និងស្នាដៃដ៏ជោគជ័យសំរាប់សិល្បករមួយរូបរបស់យើង ដែលលោកមាន Talent ទាំងផ្នែកសរសេរ ធ្វើភ្លេង Compose បទភ្លេងឡើងដោយខ្លួនឯង។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ បទ«បេះដូងឆែក» របស់លោក The Homie ដែលចេញផ្សាយកាលពីចុងខែមីនានេះ ទើបតែបំបែកបានចំនួនទស្សនារហូតដល់១លានដងនៅលើយូធូបនោះទេ។ ខណៈដែលស្នាដៃបទថ្មីៗរបស់លោកមានជាបន្តបន្ទាប់ ជាក់ស្តែងនៅមួយរយៈចុងក្រោយនេះមានដូចជា បទឆ្នាស់ បទគ្រប់ដប់ បទពេលរាត្រី និងបទដល់ចាស់ជាដើម។


ថ្ងៃព្រហស្បតិ៍, 14 ខែកញ្ញា 2023 14:42  BeeTube News