BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឈុតខ្លីៗថ្មីស្រឡាងសម្រាប់ខ្សែភាពយន្ត "The Batman" បានមកដល់ហើយ

ថ្ងៃអង្គារ, 28 ខែធ្នូ 2021 09:31  BeeTube News

នាពេលខាងមុខនេះ ខ្សែ ភាពយន្ត DC ដែលសម្តែងដោយ Robert Pattinson ជា Batman និង Zoë Kravitz ជា Catwoman បង្ហាញថា Batman ព្យាយាមកម្ចាត់ The Riddler ដែលសម្តែងដោយ Paul Dano ។ ឈុតខ្លីៗថ្មីក៏ផ្តោតលើទំនាក់ទំនងដែលកំពុងកើនឡើងរវាង Batman និង Catwoman ផងដែរ។

"រយៈពេលពីរឆ្នាំនៃការល្បាតតាមដងផ្លូវក្នុងនាមជា Batman ធ្វើឱ្យមានឧក្រិដ្ឋជនមានការភ័យខ្លាចដល់ឆ្អឹងខ្នង បាននាំឱ្យ Bruce Wayne ចូលទៅក្នុងស្រមោលនៃទីក្រុង Gotham" ។ "ដោយមានសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្តបានតែពីរបីនាក់ប៉ុណ្ណោះ Alfred Pennyworth, Lt. James Gordon, ក្នុងចំណោមបណ្តាញមន្ត្រីពុករលួយរបស់ទីក្រុង និងឥស្សរជនជាន់ខ្ពស់, អ្នកស្រលាញ់យុត្តិធម៌ឯកោម្នាក់នេះ បានតាំងខ្លួនគាត់ជាតំណាងតែមួយគត់នៃការសងសឹកក្នុងចំណោមបងប្អូនប្រជាពលរដ្ឋរបស់គាត់" ។

ក្នុងចំណោមតួសម្តែងក៏មាន Andy Serkis ជា Pennyworth, Jeffrey Wright ជា James Gordon របស់ GCPD, John Turturro ជា Carmine Falcone, Peter Sarsgaard ជា Gotham D.A. Gil Colson និង Colin Ferrell ជា Oswald Cobblepot/Penguin ។ ភាពយន្តនេះត្រូវបានដឹកនាំដោយ Matt Reeves ដែលបាននិពន្ធរឿងជាមួយ Peter Craighe ផងដែរ។ "The Batman" គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2022 ផ្តាច់មុខនៅក្នុងរោងភាពយន្ត៕

photo_2021-12-28_09-17-42c (1)

photo_2021-12-28_09-22-15m

អត្ថបទដកស្រង់ពី Marianne Garvey

បកប្រែនិងកែសម្រួលដោយ​ Mr.Blue


ថ្ងៃអង្គារ, 28 ខែធ្នូ 2021 09:31  BeeTube News