យើងចាប់ផ្តើមជាមួយនឹងព័ត៌មានទាន់ហេតុការណ៍ស្តីពីការបាញ់ប្រហារដ៏ធំមួយនៅមជ្ឈមណ្ឌលថែទាំកុមារក្នុងប្រទេសថៃ មានមនុស្សច្រើនជាង 30នាក់ និងភាគច្រើនជាក្មេងៗត្រូវបានស្លាប់នៅព្រឹកនេះ។ ព័ត៌មានលម្អិតនៅទីនេះនឹងធ្វើអោយរំជួលចិត្តនិងសោកសៅខ្លាំងណាស់។ ជនរងគ្រោះខ្លះត្រឹមជាក្មេងមានអាយុត្រឹមតែ២ឆ្នាំឆ្នាំប៉ុណ្ណោះ។ អាជ្ញាធរនិយាយដូច្នេះថាខ្មាន់កាំភ្លើងដែលត្រូវបានគេសង្ស័យនោះបានធ្វើដំណើរចូលទៅក្នុងថ្នាក់រៀនដែលចាក់សោនិងមានក្មេងៗកំពុងដេកលក់។យ៉ាងហោចណាស់កុមារ24នាក់និងមនុស្សពេញវ័យ11នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះដោយបានចាប់ផ្តើមឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារនៅភាគឦសាននៃប្រទេសថៃក្នុងខេត្ត Nong bua lampu។
អាជ្ញាធរនិយាយឡើងថា អ្នកបាញ់ប្រហារប្រដាប់ដោយកាំភ្លើងខ្លី កាំភ្លើងវែង និងកាំបិតមួយ បានចូលមកនៅក្នុងពេលអាហារថ្ងៃត្រង់ ហើយបានតំរង់បាញ់អ្នកថែរក្សាក្មេងក្នុងមណ្ឌលបួនទៅប្រាំនាក់មុននឹងបើកការបាញ់រះទៅលើថ្នាក់រៀនមួយដែលមានក្មេងប្រុស ១៩ នាក់។ មានក្មេងស្រី 3 នាក់ និងមនុស្សពេញវ័យពីរនាក់ត្រូវបានសម្លាប់នៅក្នុងអគារមុនពេលដែលគាត់បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃបានអោយដឹងថាខ្មាន់កាំភ្លើងក៏បានប្រើកាំបិតក្នុងការវាយប្រហារដែរ។
ពួកគេនិយាយថាខ្មាន់កាំភ្លើងបានដកចេញមកប្រើប្រាស់ពីកន្លែងកើតហេតុ នៅពេលគេបាញ់ចេញពីរថយន្តរបស់គេ បន្ទាប់មកគេបានបើកឡានបុកមនុស្សជាច្រើន មុននឹងធ្វើដំណើរទៅផ្ទះរួចសម្លាប់ប្រពន្ធនិងកូនរបស់គាត់ មុននឹងគាត់ធ្វើការបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ប៉ូលិសនិយាយថា សរុបមានកុមារ២នាក់ និងមនុស្សពេញវ័យ១០នាក់បានស្លាប់នៅខាងក្រៅមជ្ឈមណ្ឌលថែទាំថ្ងៃនោះ ដោយរាប់បញ្ចូលទាំងជនសង្ស័យ និងប្រពន្ធកូនរបស់លោក។ ទន្ទឹមនឹងនោះអាជ្ញាធរនិយាយថាខ្មាន់កាំភ្លើងដែលជាជនសង្ស័យនោះគឺត្រូវបានជាប់ពាក់ពន្ធ័នឹងរឿងក្តីកំពុងតាមស្រាវជ្រាវបន្តអំពីករណីជួញដូរគ្រឿងញៀនផងដែរ។ មានអ្នករាយការណ៍មកថាធ្លាប់បានអ្នកវាយប្រហារនោះជូនទំលាក់កូនរបស់គេនៅមជ្ឈមណ្ឌលមថែទាំកុមារដែរ ហើយគាត់មើលទៅគួរសមស្លូតបូតខ្លាំងណាស់ ទើបនេះសាងជារឿងចម្ងល់មួយអ្វីទៅជាឆន្ទៈពិតប្រាកដជំរុញអោយគាត់ធ្វើរឿងបែបនេះ។