ខ្មាន់កាំភ្លើងជាយុវជនម្នាក់បានសម្លាប់យ៉ាងតិចកូនក្មេង១៩នាក់ និងគ្រូបង្រៀន២នាក់ បន្ទាប់ពីបានសម្រុកចូលទៅក្នុងសាលាបឋមសិក្សាក្នុងរដ្ឋ Texas កាលពីថ្ងៃអង្គារ៍ ដែលជាការបាញ់សម្លាប់ចុងក្រោយបង្អស់នូវចំនួនមនុស្សដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក និងជាការបាញ់សម្លាប់ដ៏អាក្រក់អាក្រីនៅក្នុងសាលារៀននៃប្រជាជាតិមួយនេះក្នុងពេលជិទមួយទសវត្យរ៍។ ការសម្លាប់ដ៏រង្គាលនេះបានចាប់ផ្តើមពីជនសង្ស័យដែលមានអាយុ១៨ឆ្នាំ ដែលមានអត្តសញ្ញាណថា Salvador Ramos ដែលបានបាញ់ជីដូនរបស់ខ្លួន ដែលមានជីវិតរស់នៅ អាជ្ញាធរបាននិយាយ។
គេបានរត់ចេញពីកន្លែងកើតហេតុ ហើយបានបើកឡានរបស់ខ្លួនទៅបុកនៅជិត សាលាបឋមសិក្សា Robb នៅ Uvalde ក្នុងរដ្ឋ Texas ដែលជាក្រុងមួយដែលមានចម្ងាយ៨០ម៉ាយ ខាងលិច San Antonio ។ នៅទីនោះគេបានធ្វើការបាញ់រះដោយខឹងច្រឡោតបណ្តាលឲ្យមានការបង្ហូរឈាម ហើយរឿងនេះត្រូវបានបញ្ចប់នៅពេលដែលគេត្រូវបានស្លាប់ ដែលជាការប៉ាន់ស្មានស្លាប់ដោយប៉ូលីសបាញ់។ មូលហេតុនៅពីក្រោយនៃការបាញ់ប្រហារនេះនៅមិនទាន់ច្បាស់នៅឡើយ។ មន្ត្រីអនុវត្តិច្បាប់បានឃើញខ្មាន់កាំភ្លើង ដែលស្លៀកពាក់ជាទាហាន បានដើរចេញពីឡានដែលបុកដៃកាន់កាំភ្លើងវែង ដែលគេសន្និដ្ឋានថាជាជនដៃដល់។
ថ្លែងចេញពីសេតវិមានប៉ុន្មានម៉ោងក្រោយមកលោកប្រធានាធិបតី Joe-Biden ដែលគេមើលឃើញថាមានភាពរញីរញ័របានជំរុញឲ្យជនជាតិអាមេរិកឲ្យក្រោកឈរឡើងប្រឆាំងទៅនឹងការបញ្ចុះបញ្ចូលនៃនយោបាយក្នុងការប្រើប្រាស់អាវុធ ដែលលោកបានធ្វើការស្តីបន្ទាសទៅលើការរារាំងក្នុងការអនុមត្តិនូវការពង្រឹងឲ្យកាន់អាវុធដែលជាច្បាប់សុវត្តិភាពសំរាប់អ្នកប្រើប្រាស់ដោយខុសច្បាប់។ Biden បានបញ្ជាឲ្យមានការបង្ហូតទង់ជាតិពាក់កណ្តាលជារៀងរាល់ថ្ងៃ រហូតដល់ពេលថ្ងៃលិចនៅថ្ងៃសៅរ៍ ក្នុងការកាន់ទុក្ខនៃសោកនាដកម្មនោះ។
“ក្នុងនាមជាប្រជាជាតិមួយ យើងត្រូវតែសួរថា ក្នុងនាមព្រះជាម្ចាស់តើពេលណាទើបយើងក្រោកឡើងប្រឆាំងទៅនឹងការបញ្ចុះបញ្ចូលក្នុងការប្រើប្រាស់កាំភ្លើង” Biden បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិ ដោយបានផ្តល់ជាយោបល់ថា ត្រូវតែធ្វើឲ្យមានឡើងវិញនូវការរារាំងក្នុងការប្រើប្រាស់អាវុធដែលសំរាប់វាយលុកហើយនឹងច្បាប់កាន់អាវុធដែលមានន័យរួម។ ការបាញ់សម្លាប់ជាទ្រង់ទ្រាយធំនៅក្នុងអាមេរិកបានកើតមានជាញឹកញយ ដែលនាំឲ្យមានការតវ៉ាជាសាធារណៈនិងការអំពាវនាវឲ្យមានការត្រួតពិនិត្យមើលប្រវត្តិនិងការលក់អាវុធ៕