BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កង់ Tesla Model B (Concept)

ថ្ងៃសៅរ៍, 25 ខែធ្នូ 2021 14:53  BeeTube News

កង់អាចមានភាពងាយស្រួលក្នុងការបង្កគ្រោះថ្នាក់ជាងរថយន្ត និងវត្ថុផ្សេងៗ។ ការជិះកង់ ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងខាងរាងកាយច្រើន និងមិនសូវជិះបានឆ្ងាយនោះទេ។ ចំណែកឯរថយន្ត​ គឺជា​សញ្ញា​សម្គាល់​ពីមនុស្សស៊ីវិល័យ និងមានភាព​ងាយ​ស្រួល​ក្នុងការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

នេះហើយ គឺជាមូលហេតុដែលក្រុមហ៊ុន Tesla បានធ្វើការរួមបញ្ចូលគ្នានូវគុណសម្បត្តិសំខាន់ៗនៃកង់ និងរថយន្ត ដើម្បីបង្កើនល្បឿននៃនិរន្តរភាព និងប្រសិទ្ធភាពនៃការដឹកជញ្ជូននៅក្នុងទីក្រុង។

តោះមកមើលមុខងារសំខាន់ៗរបស់កង់ Tesla Model B នេះ៖

ការជិះកង់ដោយសុវត្ថិភាពជាមួយ Autopilot

កង់ប្រភេទនេះ ​មានផ្ទុកដោយ៖

  • រ៉ាដាខាងមុខ ចំហៀង និងខាងក្រោយ
  • កាមេរ៉ា
  • និងឧបករណ៍ចាប់សញ្ញា ultrasonic ដែលអាចកត់សម្គាល់ពីវត្ថុនៅជុំវិញខ្លួនបានដូចជា កង់ រថយន្ត ប្រហោង ក្រឡុក និងវត្ថុផ្សេងៗទៀត។

ដៃកង់ អាចចាប់យកសញ្ញាកម្លាំងរបស់អ្នកប្រើប្រាស់បាន ដូច្នេះអ្នកអាចបែរកង់ទៅទិសដៅដែលអ្នកចង់ទៅដោយងាយស្រួល។ ហើយកង់របស់វាអាចផ្លាស់ប្តូរទិសបានដោយឯករាជ្យ ដោយផ្អែកលើការបញ្ចូលកម្លាំងរបស់អ្នកប្រើប្រាស់ និងទិន្នន័យរបស់ឧបករណ៍ចាប់សញ្ញាស្វ័យប្រវត្តិ។

ម៉ូទ័រដំណើរការភ្លោះ

ម៉ូទ័រឯករាជ្យចំនួនពីរនៅលើកង់មុខក្រោយ អាចផ្តល់ថាមពលគ្រប់គ្រាន់ដើម្បីឡើងភ្នំ ឬចេញឆ្ងាយពីស្ថានភាពគ្រោះថ្នាក់បាន។ កង់មានប្រព័ន្ឋស្វ័យប្រវត្តិ ដើម្បីឱ្យអ្នកប្រើប្រាស់រួចផុតពីគ្រោះថ្នាក់ ឬណែនាំពួកគេទៅកាន់គោលដៅរបស់ពួកគេដោយមិនអស់កម្លាំងច្រើន។

ទទួលបានបទពិសោធន៍សាមញ្ញ

អេក្រង់រួមបញ្ចូលគ្នានៅលើកង់ ធ្វើឱ្យមានភាពងាយស្រួលក្នុងការដឹកនាំផ្លូវ គ្រប់គ្រង និងកែច្នៃកង់បានតាមចំណងចំណូលចិត្ត។ កម្លាំង​ដែលអាចចាប់សញ្ញា​នៅលើដៃកង់ និង​កន្លែង​ដាក់​ជើង បានរចនាឡើង​ចេញ​ពី​តួកង់៕


ថ្ងៃសៅរ៍, 25 ខែធ្នូ 2021 14:53  BeeTube News