BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនតាក់ស៊ីធំជាងគេក្នុងទីក្រុងប៉ារីសបានផ្អាកដំណើរការរថយន្ត​ Tesla Model 3 បន្ទាប់ពីមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមួយ

ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 10:17  BeeTube News

photo_2021-12-16_09-55-02m (1)

ក្រុមហ៊ុនតាក់ស៊ីដ៏ធំបំផុតរបស់ទីក្រុងប៉ារីស G7 បានផ្អាកការប្រើប្រាស់រថយន្ត Tesla Model 3 របស់ខ្លួន បន្ទាប់ពីអ្នកបើកបរតាក់ស៊ីរបស់ខ្លួនបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ កាលពីចុងសប្តាហ៍។ មនុស្សម្នាក់បានស្លាប់និង ២០នាក់ ផ្សេងទៀតរងរបួស បន្ទាប់ពីអ្នកបើកបរម្នាក់បាត់បង់ ការគ្រប់គ្រងលើរថយន្ត។ ប៉ុន្តែ Tesla បានបដិសេធរាល់បញ្ហាបច្ចេកទេសជាមួយរថយន្ត ដែលមាន មុខងារបើកបរដោយខ្លួនឯង ដូចជាការបញ្ជាដោយស្វ័យប្រវត្តិ។

ព្រះរាជអាជ្ញាទីក្រុងប៉ារីស បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទមនុស្សឃាត និងបង្ករបួសស្នាមដោយអចេតនា។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសបារាំង លោក Jean-Baptiste Djebbari ក៏បាននិយាយផងដែរថា មិនមានការណែនាំណាមួយទេនៅដំណាក់កាលនេះ ដែលថាគ្រោះថ្នាក់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាបច្ចេកទេសរបស់រថយន្តនោះទេ។ ចំណែកឯនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla Europe បានប្រាប់រដ្ឋមន្ត្រីថា មិនមានការជូនដំណឹងសុវត្ថិភាពអំពីម៉ូដែលនេះទេនៅពេលដែលពួកគេនិយាយអំពីវា កាលពីយប់ថ្ងៃអង្គារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើកបរតាក់ស៊ី ដែលនៅក្រៅម៉ោងធ្វើការបាននាំគ្រួសារទៅភោជនីយដ្ឋាន។ ប្រព័ន្ធផ្សព្វផ្សាយបារាំងក៏បាននិយាយថា រថយន្តបានបុកអ្នកថ្មើរជើងចំនួនពីរនាក់ភ្លើងសញ្ញាចរាចរណ៍មួយនិងរថយន្តដឹកអ្នកដំណើរមួយគ្រឿង។ បច្ចេកវិជ្ជាជំនួយរបស់ Tesla អនុញ្ញាតឱ្យរថយន្តរបស់ខ្លួនធ្វើការកាច់ចង្កូតបង្កើនល្បឿន និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ។ ប៉ុន្តែក្រុមហ៊ុននេះត្រូវបានគេចោទប្រកាន់ថា មានការបំភាន់ដល់អ្នកប្រើប្រាស់ ដោយសារតែបច្ចេកវិទ្យានេះមិនបានបើករថយន្តដោយស្វ័យប្រវត្តិនោះទេ ហើយអ្នកបើកបរត្រូវរក្សាការគ្រប់គ្រង និងការយកចិត្តទុកដាក់គ្រប់ពេលវេលា។

Tesla បានធ្វើទីផ្សារពីលក្ខណៈពិសេស "Autopilot" របស់ខ្លួន ហើយបានសន្យាថា "វាអាចបើកបរដោយខ្លួនឯងយ៉ាងពេញលេញ (full self-driving)" ដែលឥឡូវនេះមានសម្រាប់អ្នកប្រើប្រាស់មួយចំនួននៅក្នុងកំណែទម្រង់ដំបូងមួយ។ អ្នកប្រើប្រាស់បានបំពានប្រព័ន្ធនេះជាញឹកញាប់កាលពីមុន ជាមួយនឹងឧទាហរណ៍ជាច្រើន ចាប់ពីការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ ខណៈពេលដែលរថយន្តបើកបរដោយមិនមានអ្នកមើលផ្លូវរហូតដល់ការទៅអង្គុយនៅកៅអីក្រោយ ហើយមិនមានអ្នកបើកបរនៅកាន់ចង្កូត។ កាលពីដើមឆ្នាំនេះ អាជ្ញាធរអាមេរិកបានបើកការស៊ើបអង្កេតជាផ្លូវការលើប្រព័ន្ធ Autopilot បន្ទាប់ពីមានគ្រោះថ្នាក់រថយន្ត Tesla ចំនួន 11 គ្រឿង ចាប់តាំងពីឆ្នាំ 2018។

photo_2021-12-16_09-56-43c

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 10:17  BeeTube News