នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបានបង្ហាញជាផ្លូវការនូវទូរស័ព្ទ tesla ។ យោងតាមការចេញផ្សាយរបស់ចិន MyDrivers ឧបករណ៍នេះនឹងត្រូវបានគេហៅថា Tesla Model Pi ។ អ្នកជំនាញបានជឿជាក់ថា ប្រសិនបើស្មាតហ្វូននេះ វាយលុកទីផ្សារ វានឹងក្លាយជាបដិវត្តន៍ឧបករណ៍យ៉ាងពិតប្រាកដមួយ។ អ្នកស្រាវជ្រាវទីផ្សារស្មាតហ្វូនបានព្យាករណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់សម្រាប់អ្នកប្រកួតប្រជែងរបស់ស្មាតហ្វូននេះ។ ប៉ុន្តែ កាលបរិច្ឆេទចេញលក់ស្មាតហ្វូន Tesla ត្រូវបានរក្សាការសម្ងាត់ដោយក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈពិសេស និងរូបរាងរបស់ឧបករណ៍នេះ ត្រូវបានដឹងរួចមកហើយនាពេលបច្ចុប្បន្ននេះ។
ការរចនារបស់ស្មាតហ្វូន Tesla Model Pi
អ្នកស្រាវជ្រាវទីផ្សារឧបករណ៍ជាច្រើនកត់សម្គាល់ថា Tesla Model Pi មើលទៅស្រដៀងទៅនឹង iPhone 12 ។ ស្មាតហ្វូននេះមានកាមេរ៉ាចំនួនបួនក្នុងស៊ុមការ៉េ។ ជ្រុងរបស់ទូរស័ព្ទ មានពណ៌ប្រាក់។ ឧបករណ៍នេះ នឹងមានស្រោមជាមួយនឹងថ្នាំកូតដែលអាចផ្លាស់ប្តូរពណ៌ ព្រោះអ្នកបង្កើតវា បានបង្កើតថ្នាំកូត photochromic ដែលនឹងបញ្ចេញពន្លឺជាមួយនឹងសារធាតុពណ៌ផ្សេងៗនៅក្រោមឥទ្ធិពលនៃពន្លឺព្រះអាទិត្យ។
នៅក្នុងវីដេអូនៃការបង្ហាញ កាមេរ៉ាខាងមុខមិនអាចមើលឃើញនៅលើ renders នោះទេ ប៉ុន្តែអ្នកជំនាញជឿថា កាមេរ៉ាខាងមុខនឹងមានទីតាំងនៅក្រោមអេក្រង់។ ដូចគ្នានេះផងដែរ អ្នកបង្កើតវា កំពុងណែនាំបន្ទះសូឡាសម្រាប់បញ្ចូលថាមពលឡើងវិញ។ ស្លាកសញ្ញារបស់ក្រុមហ៊ុន និងឈ្មោះម៉ូដែល អ្នករចនាបានសម្រេចចិត្តគូសវានៅលើបន្ទះខាងក្រោយ។
លក្ខណៈពិសេសនៃ Tesla Model Pi
នៅពេលបង្កើតស្មាតហ្វូននេះ អ្នកបង្កើតវាបានប្រើបច្ចេកវិទ្យាទំនើបរបស់ Tesla ៖
- ទូរស័ព្ទនេះ នឹងមានអុីនធឺណិតតាមផ្កាយរណប Starlink ។ អ្នកបង្កើតវានឹងប្រកាសថា ល្បឿនទាញយកទិន្នន័យនឹងឡើងដល់ 210 មេហ្គាប៊ីតក្នុងមួយវិនាទី។
- ទូរស័ព្ទនេះនឹងមានបច្ចេកវិទ្យា Neuralink ដែលនឹងអានព័ត៌មានពីខួរក្បាលបាន។ អ្នកបង្កើតវាបានប្រកាសថា ក្នុងករណីមានរបួស អ្នកប្រើប្រាស់នឹងជំនួសមុខងារខួរក្បាលមួយចំនួនបាន។
- អ្នកប្រើប្រាស់អាចប្រើស្មាតហ្វូនដើម្បីជីកយករូបិយប័ណ្ណ Marscoin បាន។
- ស្មាតហ្វូននេះ នឹងអាចប្រើប្រាស់ជាមួយឧបករណ៍ Tesla ផ្សេងទៀតបាន។
ប្រព័ន្ធសុវត្ថិភាពរបស់ Tesla Model Pi
យើងបានលើកឡើងថា ស្មាតហ្វូននេះនឹងមានប្រព័ន្ធអុីនធឺណិតតាមផ្កាយរណប Starlink - ព័ត៌មាននេះគឺគ្រប់គ្រាន់សម្រាប់យើងក្នុងការវាយតម្លៃសុវត្ថិភាពរបស់ Tesla Model Pi ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានរកឃើញបញ្ហានៅក្នុងប្រព័ន្ធអុីនធឺណេតផ្កាយរណប Starlink៖ ពួក Hacker អាចស្ទាក់ចាប់ចរាចរណ៍ Starlink បានយ៉ាងងាយស្រួល។ បន្ទាប់មក ពួកគេនឹងបានប្រើវិធីសាស្រ្តនៃការលួចស្តាប់បណ្តាញផ្កាយរណបនៃស្តង់ដារ DVB-S។
ប្រសិនបើអ្នកមានគម្រោងទិញស្មាតហ្វូននេះ ហើយភ្ជាប់ទៅនឹងផ្កាយរណប Starlink អ្នកត្រូវការការការពារខ្លាំងជាងនេះ។
ប៉ុន្តែអ្នកក៏អាចបិទ GPS នៅលើស្មាតហ្វូនរបស់អ្នក និងប្រើកម្មវិធីកំចាត់មេរោគបានផងដែរ។ ដោយមិនមានការសង្ស័យពីគំនិតរបស់មហាសេដ្ឋី និងទេពកោសល្យរបស់លោក Elon Musk ទូរស័ព្ទស្មាតហ្វូន Tesla គឺខុសពីស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។
អត្តបទដកស្រង់ពី devdiscourse