កាលពីពេលថ្មីៗនេះ ផ្ទុះសង្គ្រាមរ៉េបថ្មីមួយទៀតពីលោក Zoombie ក្រោមបទចំរៀងចំណងជើងថា «For Fun» ដែលហាក់ដូចជាការឆ្លើយតបទៅនឹងបទ«My Soul» របស់លោកទេពពិសិដ្ឋចេញផ្សាយកាលពី២សប្តាហ៍មុន។ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយសង្កេតឃើញថាទាំងពីរបទនេះហាក់មានទំនាក់ទំនងគ្នា និងចោលតំរុយជាសង្គ្រាម Diss Track នឹងគ្នាពិតប្រាកដ ប៉ុន្តែផ្ទុយមកវិញអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺថាហេតុអ្វីបានជាលោក Zoombie ត្រូវ Diss Track នឹងលោកទេពពិសិដ្ឋ ខណៈដែលពួកគេហាក់ដូចដើរនៅក្នុងចំណោមក្រុមតែមួយផងដែរ។
ដោយសង្កេតឃើញថានៅលើយូធូបឆាណែលផ្លូវការរបស់លោក Zoombie មានបទចំរៀងមួយបទក្រោមចំណងជើងថា«កំហឹង» ដែលលោកបានបកស្រាយរួមគ្នាជាមួយនឹងលោក Goofy ហើយលោក Goofy ក៏ត្រូវជាមិត្តរួមក្រុមរបស់លោកទេពពិសិដ្ឋផងដែរ នេះបានសេចក្តីថាលោក Zoombie និងលោកទេពពិសិដ្ឋក៏អាចមានទំនាក់ទំនងល្អជាមិត្តស្និទ្ធស្នាលនឹងគ្នាផងដែរ។
ដូច្នេះតើមូលហេតុអ្វីបានជាលោក Zoombie ធ្វើបទចម្រៀងមួយនេះតបនឹងលោកទេពពិសិដ្ឋវិញ? តើពួកគេពិតជាមានទំនាស់នឹងគ្នា រឺត្រឹមជាការ Diss Track For Fun ដូចទៅនឹងឈ្មោះបទចំរៀងរបស់លោក។ យ៉ាងណាមិញផងដែរ ក៏មានបណ្តាផេកមួយចំនួនបានចាប់ផ្តើមធ្វើ Reaction លើបទចំរៀង Disstrack របស់ពួកគេទាំងពីរនេះ ដូចជាផេករបស់លោកSAVEN ជាដើម។
លោកបានសង្កត់ធ្ងន់លើប៉ារ៉ូលចំរៀងតបគ្នាត្រង់ថា«ក្មេងអានឹងដុតសំពៅ» និង«បើឯងអ្នកជក់ អានោះវាអ្នកលួចគេ» ជាដើម។ ចំណែកឯបណ្តាអ្នកគាំទ្រវិញ ក៏បានបង្ហាញចំណាប់អារម្មណ៍អោយឃើញថា វាជារឿងប្លែកមួយដែលលោក Zoombie បាន Disstrack ឡើងដោយប្រើ Flow តែមួយជាមួយនឹងលោកទេពពិសិដ្ឋ និងសំដៅឡើងថាពួកគេគឺជាគ្នីគ្នាតែមួយនោះទេ។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ? គួររំលឹកផងដែរថា លោក Zoombie ធ្លាប់បានចេញផ្សាយបទចំរៀងមួយចំនួនរួចមកហើយ ដែលមានដូចជាបទ«កូនច្បង» «Switching Life» «No One Know» «ទទួលយកបងបានទេ?» និង«បែបម៉េចបានហៅថាស្នេហា?» ជាដើម។