កាលពីថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ លោកទេពពិសិដ្ឋទើបតែបាន Surprise Drop នូវអាល់ប៊ុមថ្មី មានចំណងជើងថា I’M COMING FOR YOU ដែលមានចំនួនសរុបរហូតទៅដល់៦បទនៅលើឆាណែលយូធូបផ្លូវការរបស់លោក។ នៅក្នុងនោះផងដែរ គួរអោយចាប់អារម្មណ៍ផងដែរថា លោកទេពពិសិដ្ឋបានប្រើប្រាស់វិដេអូ Footage ជាការជិះម៉ូតូទឹកជាខ្សែរាងរង្វង់នៅលើវិដេអូចំរៀងទាំងអស់របស់លោកយ៉ាងឡូយទាក់ទាញតែម្តង ដោយខុសគ្នាត្រង់តែការដាក់ពណ៌ផ្សេងៗគ្នានៅលើវិដេអូនោះតែប៉ុណ្ណោះ។
គួរសង្កេតឃើញថា នៅលើបទចម្រៀងទាំង៦នោះ រួមមានបទ«Love Taste» ដែលលោកប្រើនូវពណ៌ Original ខណៈបទ«ចុះរាល់ដង» លោកប្រើនូវពណ៌ទឹកប៊ិច ហើយបទ«ហេតុអី» លោកប្រើនូវពណ៌ទឹកក្រូច ចំណែកបទ«Gotta Roll» លោកប្រើនូវពណ៌សូកូឡា រីឯបទ«Tricker» ដាក់នូវពណ៌បៃតង និងបទ«Over&Over» គឺមានពណ៌ខ្មៅ ដែលហាក់ដូចជារំលេចទៅតាម Mood នៃបទចម្រៀង។
មួយវិញទៀតសោត រឿងរ៉ាវដែលគួរអោយចាប់អារម្មណ៍ គឺស្ថិតនៅត្រង់បទ«Gotta Roll»និងបទ«Over& Over» របស់លោក ដែលទស្សនិកជនមួយចំនួនមានចំណាប់អារម្មណ៍ឃើញថា បទ«Gotta Roll» គឺមានរសជាតិ Vibe ស្រដៀងគ្នាទៅនឹងបទ«FE!N» របស់លោក Travis Scott និងបទ«Over & Over» គឺមានរសជាតិ Vibe ស្រដៀងគ្នាទៅនឹងបទ«Save Your Tears» របស់លោក TheWeekend។ ចុះទស្សនិកជនទាំងអស់គ្នាវិញមានចំណាប់អារម្មណ៍យ៉ាងណាដែរ?