កាលពីពេលថ្មីៗនេះ លោកទេពពិសិដ្ឋដែលជា New Hip Hop Star របស់ទស្សនិកជនជាច្រើននាក់ទើបតែបានទំលាក់បទចម្រៀងថ្មីៗពីក្នុងអាល់ប៊ុម V9.17របស់លោកនោះទេជាបន្តបន្ទាប់នៅលើឆាណែលយូធូបផ្លូវការ។
ដោយកត់សម្គាល់ឃើញថា គិតមកត្រឹមពេលនេះ Trackនៃអាល់ប៊ុមចម្រៀងសរុបរបស់លោកនៅក្នុងអាល់ប៊ុម V9.17 ដែលបានចេញផ្សាយកន្លងមក មានរហូតទៅដល់៥បទហើយ រាប់ចាប់តាំងពីថ្ងៃចេញផ្សាយដំបូងកាលពី២សប្តាហ៍មុននៅថ្ងៃទី១១ ខែឧសភា។
សង្កេតឃើញថានៅក្នុងចំណោមបទចម្រៀងចុងក្រោយរបស់លោកដែលទើបនឹងចេញផ្សាយថ្មីៗនេះ រួមមានបន្ថែម៣បទទៀតដែលក្នុងនោះមានបទ “WASSUP G”,“ឈឺ”, និង“Don’t act like a shit”។
គួរបញ្ជាក់ផងដែរថាបទ «Don’t act like shit» គឺជាបទទី៣ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះបន្ទាប់ពី២បទមុនៗរបស់លោក រួមមានចំណងជើងថា«Leave Me Alone» និង«DAD?»។ បន្ទាប់មកកាលពីប៉ុន្មានថ្ងៃថ្មីៗនេះលោកទេពពិសិដ្ឋក៏ទើបតែបានទំលាក់បទថ្មីចំនួន២ទៀត រួមមានបទ«ឈឺ» និងបទ«“WASSUP G” ដែលត្រូវបានចេញផ្សាយនៅក្នុងថ្ងៃទី២៨ និងទី២៩ ខែឧសភារៀងគ្នា។ កត់សម្គាល់ឃើញថានៅក្នុងនោះ បទ«WASSUP G» គឺជាបទចង្វាក់ហ៊ីបហប់រ៉េបយ៉ាង Litតែម្តង ខុសពីបទផ្សេងៗទៀតដែលជាប្រភេទបទរ៉េបបែបសង់ទីម៉ង់នៅក្នុងអាល់ប៊ុមរបស់លោក។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរទៅលើអាល់ប៊ុម Track V9.17ទាំងនេះ?