BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tep Piseth Surprise Release បទថ្មី “ឈឺ Too”

ថ្ងៃសុក្រ, 03 ខែវិច្ឆិកា 2023 15:33  BeeTube News

397292876_18283885786194935_205070362946826256_n

កាលពីយប់ម្សិលមិញនេះ បទថ្មីរបស់លោកទេពពិសិដ្ឋបាន Boom ម្តងទៀតហើយនៅលើបណ្តាញសង្គម និងបណ្តា Platform នានា! បទចម្រៀងមួយនេះគឺកំណត់បានឡើងថាជាបទថ្មីមួយពីស្នាដៃរបស់ក្រុម 20 OUT NOW ដែលមានលោក Tep Piseth ជាសមាជិក។ 

395630419_1450729465485356_4283301326920230331_n

គួរបញ្ជាក់ផងដែរថា បទថ្មីរបស់លោកទេពពិសិដ្ឋមួយបទនេះមានចំណងជើងថា “ឈឺ Too” ដែលជាបទរ៉េបមនោសញ្ចេតនា Slow Slow មួយបទទៀតពីលោកទេពពិសិដ្ឋ ដែលមានលក្ខណៈជា Free Style។ ខណៈដែលមួយបទនេះបានធ្វើអោយបណ្តាអ្នកគាំទ្រលាន់មាត់សរសើរជាច្រើនរំភើបនឹងស្នាដៃពីមួយបទទៅមួយបទពីលោកទេពពិសិដ្ឋ ដែលតែងតែពិរោះ និងមានរសជាតិថ្មីប្លែកជានិច្ច។

396735070_724545539715506_2186712512218412490_n

គួររំលឹកផងដែរ នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា លោកទេពពិសិដ្ឋបាន Surprise ទម្លាក់បទនេះឡើងនៅលើទំព័រហ្វេសប៊ុក Tep Piseth-V9.17​​​ និងឆាណែលយូធូបផ្លូវការរបស់លោក។ ដោយអមជាមួយនឹងខេបសិនខ្លីៗងាយៗនៅខាងលើបទចម្រៀងនោះថា «This is my gift for my fans. Thank you for 70K subscribers.»។ 

395855197_724626726374054_7418600359984669004_n

ស្របពេលដែលលោកទេពពិសិដ្ឋបានធ្វើដំណើរមកដល់កំរិតមួយដ៏អស្ចារ្យ កាលពីពេលថ្មីៗនេះ ក៏សង្កេតឃើញថាលោកទើបតែបានបញ្ចេញនូវ Hashtag ថ្មីមួយនៅក្រោមការបង្ហោះនានារបស់លោក ដែលសរសេរឡើងថា MCT។ ប៉ុន្តែយ៉ាងណាវិញនោះ គឺនៅមិនទាន់ដឹងនៅឡើយទេថា ពាក្យពេញនៃ Hashtag មួយនេះគឺមានអត្ថន័យយ៉ាងណា។ ប៉ុន្តែនៅលើ Bio របស់លោកបានសរសេរឡើងនូវ Quote ថា Money Never Cheat។ តើទាំងពីរនេះអាចមានទំនាក់ទំនងគ្នាដែររឺទេ?


ថ្ងៃសុក្រ, 03 ខែវិច្ឆិកា 2023 15:33  BeeTube News