BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tep Piseth សម្តែងបទ “អូនមកពីណា”, បញ្ចេញ Soundtrack សំរាប់សង្ក្រាន្តចូលឆ្នាំ

ថ្ងៃពុធ, 22 ខែមីនា 2023 14:19  BeeTube News

s-3

កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅនេះ ក្រុមហ៊ុនចំរៀងហង្សមាសបានធ្វើការចេញផ្សាយវិដេអូសម្តែងរបស់លោកទេពពិសិដ្ឋនៅក្នុងការប្រគំតន្រ្តី Ichitan Concert ២០២៣ នៅលើឆាណែលយូធូបផ្លូវការរបស់ពួកគេដែលមានឈ្មោះថា Hang Meas HDTV។ ដោយនៅក្នុងផងដែរលោកទេពពិសិដ្ឋបានលើកយកបទចំរៀងរ៉េបមនោសញ្ចេតនាចង្វាក់ហ៊ីបហប់មួយបទរបស់លោកមកសម្តែងដែលមានចំណងជើងថា«អូនមកពីណា»។ គួរបញ្ជាក់ផងដែរថាបទចំរៀង«អូនមកពីណា» របស់លោកមួយនេះទើបតែបានចេញផ្សាយកាលពី២ខែកន្លងទៅនេះទេនៅក្នុងថ្ងៃ Count Down ចូលឆ្នាំ២០២៣ តែម្តង។ យ៉ាងណាមិញផងដែរបន្ទាប់ពីការចេញផ្សាយបទចំរៀងបន្ទាប់របស់លោក«Money»ក្នុងឆ្នាំថ្មីនេះកាលពី២សប្តាហ៍កន្លងទៅ យោងទៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានអោយដឹងថាលោកមិនមានគំរោងចេញផ្សាយបទចម្រៀងសំរាប់សង្ក្រាន្តឆ្នាំថ្មីខាងមុខនេះទេ។ ប៉ុន្តែជំនួសមកវិញលោកនឹងធ្វើការចេញផ្សាយបទចម្រៀងសង្ក្រាន្តចូលឆ្នាំជាលក្ខណៈ Soundtrack វិញសំរាប់ជាកាដូទុកចែកជូនដល់បណ្តាបងប្អូនអ្នកគាំទ្រទាំងអស់គ្នាក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរនេះ។ កន្លងមកលោកទេពពិសិដ្ឋក៏បានធ្លាប់បង្ហើបនូវ Soundtrack នេះខ្លះៗរួចមកហើយតាមរយៈវិដេអូStoryខ្លីៗរបស់លោកនៅលើបណ្តាញសង្គម យ៉ាងណាមិញផងដែរលោកក៏បានបញ្ចេញអោយដឹងថា Full Soundtrack នឹងអាចបញ្ចេញឆាប់ៗនៅពេលខាងមុខផងដែរ។ តើទស្សនិកជនចង់ស្តាប់ Full Soundtrack របស់លោកកម្រិតណា? អាចធ្វើការខមមែននៅខាងក្រោមនេះទាំងអស់គ្នា!

c-6

b-5

a-12

 

 


 

 


ថ្ងៃពុធ, 22 ខែមីនា 2023 14:19  BeeTube News