BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tep Piseth & NPN ចាប់ដៃគ្នាចេញបទមនោសញ្ចេតនា, Zoomie ទំលាក់បទ

ថ្ងៃពុធ, 31 ខែកក្កដា 2024 11:54  BeeTube News

5-8

កាលពីពេលថ្មីៗនេះ សង្កេតឃើញថា ទាំងលោក NPN និងលោកទេពពិសិដ្ឋ ដែលជាដៃគូស្និទ្ធស្នាលនឹងគ្នា ហាក់ដូចជាមូលមីគ្នាចេញបទមនោសញ្ចេតនាជាច្រើន! ដោយកាលពីខែមិថុនា និងកក្កដាកន្លងទៅនេះ លោក NPN បាន
បញ្ចេញនូវបទមនោសញ្ចេតនាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលក្នុងនោះរួមមានបទដូចជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«នឹងមិនបន្តធ្វើបែបនេះទៀត» និងបទ«ភ្លៀង» ផងដែរ។ ខណៈលោកទេពពិសិដ្ឋវិញ កាលពីពេលថ្មីៗនេះ លោកបានទំលាក់នូវអាល់ប៊ុមមនោសញ្ចេតនាថ្មីស្រឡាងមួយតែម្តង ដែលមានចំណងជើងថា«I’m Coming For You»។ អាល់ប៊ុមនេះត្រូវបានចេញផ្សាយដំបូងឡើយកាលពីរយៈពេល៣សប្តាហ៍កន្លងទៅនេះ ដែលលោកបានទំលាក់ព្រមគ្នាមានសរុបទាំងអស់ចំនួន៦បទ រួមមាន«Love Taste»​​​ «ចុះរាល់ដង» «ហេតុអី?» «Gotta Roll» «Tricker» និង«Over & Over»។ 

photo_1_2024-07-31_11-26-30

ខណៈកាលពីសប្តាហ៍មុននេះ លោកបាន Update ចេញផ្សាយថែមមួយបទទៀត មានចំណងជើងថា«G Major BPM 63»។ យ៉ាងណាមិញផងដែរ បទដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេពីក្នុងអាល់ប៊ុមនេះគឺជាបទ«Love Taste» ផងដែរ ដែលទទួលបានចំនួនចូលទស្សនាប្រមាណជា៨សែននាក់ និងទទួលបានចំណាត់ថ្នាក់លេខ៥ប្រចាំសប្តាហ៍នៅលើតារាងយូធូបកម្ពុជាផងដែរ។ ខណៈលោក Zoombie ដែលធ្លាប់ត្រូវបានមហាជនចំនួនយល់ថាជាដៃគូចម្រៀង Diss track ជាមួយនឹងលោកទេពពិសិដ្ឋ និងលោក NPN ក៏ទើបតែបានទំលាក់នូវបទចម្រៀងរ៉េបប្រភេទស្នេហាដ៏គួរអោយចាប់អារម្មណ៍មួយផងដែរ។ ដោយបទចម្រៀងនេះមានចំណងជើងថា«Happy Nas» និងបានធ្វើអោយមហាជនមួយចំនួនយល់ឃើញថាលោកកំពុង Diss ឌឺដងរឿងស្នេហាទៅកាន់លោកទេពពិសិដ្ឋ ក្នុងបែបផែនរសជាតិស្នេហាដែលត្រូវមនុស្សស្រីបោកប្រាស់ចិត្ត។ តោះទស្សនិកជនយល់ឃើញយ៉ាងណាដែរ? 

photo_4_2024-07-31_11-26-30

photo_2_2024-07-31_11-26-30


 


ថ្ងៃពុធ, 31 ខែកក្កដា 2024 11:54  BeeTube News