គួរអោយចាប់អារម្មណ៍ផងដែរកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ លោកទេពពិសិដ្ឋទើបតែបានទំលាយរូបថតថ្មីៗរបស់លោក ដែលបានបង្ហាញពីការរៀបចំខ្លួន និងផ្លាស់ប្តូរស្ទាយល៍របស់លោកទាំងស្រុងនៅលើគណនីហ្វេសប៊ុក និង Instagram នោះទេ ព្រមជាមួយនឹងការភ្ជាប់ Bio ថ្មីថែមទៀតនូវពាក្យ«កុមារទេព V9.17»។
ជាក់ស្តែងកាលពីយប់ថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ លោកទេពពិសិដ្ឋក៏បានបញ្ចេញបទចម្រៀងរ៉េបថ្មីមួយពីក្នុងអាល់ប៊ុម V9.17 របស់លោកផងដែរនៅលើឆាណែលយូធូប Free Style ផ្ទាល់ខ្លួននៅមុនពេលទំលាក់រូបភាព Surprise អារម្មណ៍ទាំងនេះ ដែលមានចំណងជើងដូចគ្នានេះឯងថា«កុមារទេព»។
មិនដឹងថានេះគឺជាការផ្លាស់ប្តូរ New Look របស់លោក រឺតំរូវទៅតាម Concept បទចម្រៀងនោះទេ ប៉ុន្តែសង្កេតឃើញថាតាមរយៈរូបថតទាំងនោះ លោកទេពពិសិដ្ឋបានបង្ហាញជាមួយនឹងម៉ូតសក់ថ្មី រួមជាមួយនឹងក្រណាត់ក្បាំងមុខ ហាក់បង្ហាញឡើងដូចជា Ninja រឺមួយជាកុមារទេពយ៉ាងដូចនោះអ៊ីចឹង ពិតជាស៊ីនឹងខនសិបបទចម្រៀងនោះណាស់។
គួររំលឹកផងដែរថា បទចម្រៀងពីក្នុងអាល់ប៊ុម V9.17 របស់លោកមកទល់ពេលនេះ បានបញ្ចេញឡើងចំនួន៨បទហើយ ដែលរួមមានបទ«Leave me alone», «Dad??», «Don’t act like a sh*t», «ឈឺ»,«Wassup G»,«Kill me»,«អូហៗ» និង«កុមារទេព»នេះផងដែរ។
កត់សម្គាល់ឃើញថានៅក្នុងចំណោមបទចម្រៀងទាំងនោះ បទ«ឈឺ» ទទួលបានចំនួនចូលទស្សនាច្រើនជាងគេបង្អស់រហូតដល់ជាង៣៦ម៉ឺុននាក់ តាមពីក្រោយដោយបទ«Dad??» របស់លោកចំនួនចូលទស្សនាជាង៣២ម៉ឺននាក់។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាចំពោះបទថ្មី«កុមារទេព»របស់លោក?