BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tep Piseth បញ្ចេញបទថ្មីទាក់ទងពី Goofy “My Soul” នៅដើមឆ្នាំថ្មី

ថ្ងៃអង្គារ, 02 ខែមករា 2024 11:48  BeeTube News

maxresdefault (24)-1

លោកទេពពិសិដ្ឋលេងហើយ! បន្ទាប់ពីចង់បញ្ចេញបទថ្មីរបស់លោកចំនួន២-៣បទនៅលើយូធូប លោកក៏បានធ្វើអោយផ្ទុះរឿងថ្មីមួយនៅលើបណ្តាញសង្គមនៅដើមឆ្នាំ២០២៤នេះតែម្តង! ដោយកាលពីយប់ថ្ងៃទី០១ ខែមករាកន្លងទៅនេះ លោកទេពពិសិដ្ឋបានធ្វើការ Upload នូវ Story មួយបង្ហើបឡើងពីបទចម្រៀងថ្មីរបស់លោកនៅលើហ្វេសប៊ុកដែលទាក់ទងពីថ្ងៃឆ្លងឆ្នាំថ្មីនេះតែម្តងយ៉ាងឡូយទាក់ទាញ។ បន្ទាប់មកនៅប៉ុន្មានម៉ោងក្រោយមក លោកទេពពិសិដ្ឋបែរជាបង្ហោះស្តេធឺសយ៉ាងចំលែកមួយឡើងថា«ហ្អែងក្រពើម្ល៉េះ» និងMention លោក Goofy ចូល ដែលជាតារារ៉េបមិត្តសម្លាញ់នឹងគ្នារបស់លោក។

2024-01-02 11.46.49 (1)

រហូតដល់ធ្វើអោយមានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នក Like Status រហូតទៅដល់១៤០០០នាក់ជាងឯណោះ ព្រោះតាមដែលដឹងលោកទេពពិសិដ្ឋ និងលោក Goofy គឺបានមានទំនាក់ទំនងល្អនឹងគ្នាតាំងពីមុនពេលលោក Goofy ចូលរួមប្រកួត The Rapper ឯណោះ។ ដោយលោក Goofy ក៏ជាសមាជិកម្នាក់របស់ក្រុម 20 Out Now និងមានឈ្មោះក្នុងប៉ារ៉ូលចំរៀង Hook របស់បទ« 20 Out Now» ផងដែរ។ មិនតែប៉ុណ្ណោះលោកក៏បានបង្ហាញខ្លួននៅក្នុង MV បទ« Enjoy The Moment»របស់លោកទេពពិសិដ្ឋ និងបទ«ឆក់ព្រលឹង» របស់លោកខ្មែរមួយជីវិតផងដែរ។

2024-01-02 11.46.02

រឿងរ៉ាវនេះក៏បានធ្វើអោយទស្សនិកជនមានការសង្ស័យឡើងថា លោកទេពពិសិដ្ឋអាចនឹងអាក់អន់ចិត្តនឹងមិត្តភក្តិ។ ប៉ុន្តែបន្តិចក្រោយមក លោកទេពពិសិដ្ឋក៏បានបង្ហោះស្តេធឺសមួយទៀតឡើងថា«Prank 1/366» និង Mention លោក Goofy ជាថ្មីម្តងទៀត ដោយលោក Goofy ក៏បានចែករំលែកបន្តស្តេធឺសមួយនេះផងដែរ ដែលហាក់គ្រាន់តែចង់បង្ហាញពីការ Prank ដើម្បីអបអរឆ្នាំថ្មីតាមវិធីប្លែករបស់ពួកគេតែប៉ុណ្ណោះ។ 

412785179_1478232062735096_1861253239729023962_n

យ៉ាងណាមិញនៅក្នុងយប់នោះផងដែរ លោកទេពពិសិដ្ឋក៏បានធ្វើការបញ្ចេញបទចម្រៀងថ្មីរបស់លោកចំនួនពីរបទ ដែលមានចំណងជើងថា «Let Me Go» និងបទ«My Soul»។ ដោយសង្កេតឃើញថា បទ«My Soul»​​​ ក៏ជាបទរ៉េបកាចៗមានភាពផ្តឺផ្តង និងដៀមដាម ស៊ីគ្នានឹងខនសិបស្តេធឺសដែលលោកផ្ញើអោយលោក Goofy នោះខ្លាំងណាស់។ តើទស្សនិកជនយល់ឃើញថា នេះអាចជាវិធី Marketing ថ្មីមួយរបស់លោកទេពពិសិដ្ឋដែររឺទេ? រឺនេះគ្រាន់តែជា Prank និងភាពចៃដន្យមួយតែប៉ុណ្ណោះ ហើយរឺមួយក៏លោកទេពពិសិដ្ឋមានបំណងវាយប្រហារមិត្តរបស់លោកពិតប្រាកដ? 


ថ្ងៃអង្គារ, 02 ខែមករា 2024 11:48  BeeTube News