BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tep Piseth ចេញ“20’OUTNOW” ជាផ្លូវការ ft. RICKY,CHANNTY,NPN

ថ្ងៃព្រហស្បតិ៍, 24 ខែសីហា 2023 14:46  BeeTube News

2023-08-24 14.43.33 (1)

នៅទីបំផុតបទដែលកំពុងផ្ទុះរបស់លោកទេពពិសិដ្ឋ“20’OUTNOW”ត្រូវបានចេញផ្សាយជាផ្លូវការហើយនៅលើយូធូបឆាណែលកាលពីយប់ថ្ងៃទី២៣​​​ ខែសីហាកន្លងទៅនេះ។ រួមជាមួយនឹងគ្នានេះដែរ លោកទេពពិសិដ្ឋក៏បានធ្វើការចែករំលែកដំណឹងនេះដោយផ្ទាល់នៅលើ Story Facebook និង Instagram របស់លោក។

2023-08-24 14.43.11

បទរ៉េបប្រភេទបរិយាកាសក្នុងClub ដែលចូលរួមបកស្រាយដោយRapperទាំង៤នាក់រួមគ្នានេះ ត្រូវបានលោកទេពពិសិដ្ឋទម្លាយអោយដឹងថា មានសមាជិកទាំងបីរូបទៀតរួមមាន លោក Ricky លោក Channty និងលោក NPN។ តាមរយៈការបង្ហាញនៅលើយូធូបក៏បានអោយដឹងទៀតថា​​​ លោកទេពពិសិដ្ឋក៏បាន Give Credit ​​​បទចម្រៀងមួយនេះទៅកាន់ក្រុម 20’ Out Now ផងដែរ។ 

2023-08-24 14.43.24

យ៉ាងណាមិញកត់សម្គាល់ឃើញថាសមាជិកដទៃទៀតដែលបានចូលរួមបកស្រាយបទចម្រៀងមួយនេះ ក៏បានចូលរួមធ្វើការចែកលែកពីបទចម្រៀងមួយនេះផងដែរ។ ដូចជាលោក NPN បានសរសេររៀបរាប់ឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកថា«តោះទៅភ្លក់ជាមួយរសជាតិថ្មីរបស់ខ្ញុំមួយបទទៀត កុំភ្លេចចូលទៅស្តាប់កំសាន្តជាមួយបទចម្រៀងរបស់ពួកយើងផង»។ 

2023-08-24 14.43.19

ខណៈដែលលោក Ricky និងលោក Channty ក៏បានបង្ហោះវិដេអូបង្ហាញពីសកម្មភាពក្នុងក្លឹបដែលកំពុងចាក់បទចម្រៀងនេះឡើងនៅលើគណនី​​​ Tik Tok របស់ពួកលោកទាំងពីរ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំំពោះបទចម្រៀងនេះរបស់អ្នកទាំង៤?

 


ថ្ងៃព្រហស្បតិ៍, 24 ខែសីហា 2023 14:46  BeeTube News