BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tep Piseth បទថ្មី “20 Out Now” Coming Soon?

ថ្ងៃចន្ទ, 14 ខែសីហា 2023 14:50  BeeTube News

366345653_1407637839794519_6342715591076463107_n (1)

កាលពីពេលថ្មីៗនេះ បែកធ្លាយអ្នកលេងនៅលើបណ្តាញសង្គម Tik Tok ចែករំលែកបទថ្មីដែលមិនទាន់ពេញរបស់លោកទេពពិសិដ្ឋមួយបទទៀតក្រោមចំណងជើងថា«20 Out Now»។ គួរបញ្ជាក់ផងដែរ បទមួយនេះទៀតសោតក៏សង្ស័យបានថាជាបទចម្រៀង Main Song នៅក្នុងអាល់ប៊ុម V9.17 របស់លោកទេពពិសិដ្ឋផងដែរ។ 

366303089_1407637346461235_8903154420635837349_n-1

366303089_1407637346461235_8903154420635837349_n-1

ព្រោះគួររំលឹកបានថាបើត្រលប់ទៅកាលចេញផ្សាយបទចំរៀងតាំងពីដើមរបស់លោកទេពពិសិដ្ឋវិញ ចាប់អារម្មណ៍ឃើញថាលោកក៏ធ្លាប់បានរំលើក Cover ចម្រៀងដាក់ជាមួយនឹងពាក្យទាំងនេះជំនួសអោយចំណងជើងនៃអាល់ប៊ុមចម្រៀងរបស់លោក។ គួរបញ្ជាក់ផងដែរ អាល់ប៊ុម V9.17 របស់លោកបានចាប់ផ្តើមចេញផ្សាយឡើងតាំងពីពាក់កណ្តាលខែឧសភាមកម្លេ៉ះ ដែលមកទល់ពេលនេះមានរយៈពេលប្រហែលជា៣ខែហើយ។ 

347432031_1388505701707733_5666902483767859699_n

យ៉ាងណាមិញ ទាក់ទងនឹងអត្ថន័យខ្លឹមសារនៃបទចម្រៀង«20 Out Now»នេះវិញ សង្កេតឃើញថាប្រហែលជាមានអត្ថន័យទាក់ទងនឹងអាយុរបស់លោកទេពពិសិដ្ឋ ដែលមិនខុសពីឈ្មោះនៃចំណងជើងអាល់ប៊ុមរបស់លោកនោះទេ ដែលទាក់ទងនឹងថ្ងៃខែកំណើតរបស់លោក។ លោកទេពពិសិដ្ឋជាមួយនឹងបទ«20 Out Now» ប្រហែលជាកំពុងរៀបរាប់អំពីវ័យរបស់លោក ដែលស្ថិតនៅក្នុងយុវភាព ទាមទារនូវឯករាជ្យទាំងចិត្ត ទាំងគំនិត និងក្តីសុបិន្តរបស់ខ្លួនឯង។

324183339_562022229152742_5769528932421797329_n

ម្យ៉ាងវិញទៀត គួរអោយចាប់អារម្មណ៍ផងដែរថា​​​ ក្រោយចេញផ្សាយបទមួយនេះភ្លាមទាំងមិនទាន់ពេញជាផ្លូវការ ក៏បានធ្វើអោយទស្សនិកជនមួយចំនួនធំមានការភ្ញាក់ផ្អើល និងពេញចិត្តរួចមកហើយទៅលើបទមួយនេះ ទាំងទៅលើ Flow ចម្រៀង បទភ្លេង ក៏ដូចជាប៉ារ៉ូលចម្រៀង មានការ Mix បញ្ចូលគ្នាត្រូវរសជាតិត្រូវអារម្មណ៍តែម្តង ដែលធ្វើអោយទាំងអស់គ្នាអន្ទះអន្ទែងរង់ចាំបទចម្រៀងពេញចេញជាផ្លូវការ។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?

 


ថ្ងៃចន្ទ, 14 ខែសីហា 2023 14:50  BeeTube News